ឈប់​ម៉ូតូ​បត់ជើងតូច​កន្លែង​ស្ងាត់ ត្រូវ​ចោរ​វាយ និង​បាញ់​១​គ្រាប់​យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ:
បុរស​ម្នាក់​ឈប់​ម៉ូតូ​ចុះ​បត់ជើងតូច តាមផ្លូវ​ជា​កន្លែង​ស្ងាត់ ក៏​ត្រូវបាន​ជនសង្ស័យ​២​នាក់ មក​វាយ​មួយ​ស្នាប់​កាំភ្លើង និង​បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៨​និង​៤៥​នាទី​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ដី​វាល​លក់​ទឹកត្នោតជូរ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ហិន សុភា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។​ចំណែក​​ម៉ូតូ​ដែល​ត្រូវ​ក្រុមចោរយកទៅ​នោះ ម៉ាក ហុងដា សេ​១២៥  ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ1FT-1040 ។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះទៅ​សួរនាំ រួច​បាន​នាំ​ជនរងគ្រោះ​មកកាន់ប៉ុស្តិ៍នគរបាល ដើម្បី​សាកសួរ​បន្ថែមថា​តើ​ពិតជា​​ករណី​ប្លន់ ឬ​ករណី​អ្វី​ផ្សេង​៕​

ឈប់​ម៉ូតូ​បត់ជើងតូច​កន្លែង​ស្ងាត់ ត្រូវ​ចោរ​វាយ និង​បាញ់​១​គ្រាប់​យក​ម៉ូតូ​ទៅ​បាត់​