បុរស​ម្នាក់​ស្រវឹង ដក​កាំភ្លើង​បាញ់​ឡើង​១​គ្រាប់ ក្រោយមក​អាវុធហត្ថ ឃាត់ខ្លួន​

ភ្នំពេញ:
បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង ហើយ​ជិះ​ម៉ូតូ ដក​កាំភ្លើង​បាញ់​មេឃ​មួយ​គ្រាប់ ធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​គេឯង ទាំង​កណ្តាល​អា​ធ្រា​ត្រ រហូត​ផ្អើល​ដល់​កម្លាំង​អាវុធហត្ថចំនួន​២​ខណ្ឌ ដេញ​ស្ទាក់​ឃាត់​បាន​ភ្លាមៗ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ១២​និង​២០​នាទី​រំលង​អា​ធ្រា​តឈានចូល​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិត្រពាំង​ល្វា សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជន​បាញ់បោះ​សេរី​ខាងលើ មិនត្រូវ​គេ​បាន​ស្គាល់ ពី​អត្តសញ្ញាណ​នោះទេ តែមានអាវុធហត្ថ​ម្នាក់ បាន​បង្ហើប​ប្រាប់ថា​ជន​នោះ​ជាម​ន្ត្រី​អាវុធ​ហត្ថ ។​

 នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​ដែល​បាញ់បោះ​ខាងលើនេះ ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក ស៊ុយ​ហ្ស៊ូ​គី Wave 110CC ពណ៌​ក្រហម​ពាក់​ស្លាក​លេខ 1FE-6269 ទើបចេញពី​ហាង​ផឹកស៊ី​មួយ នៅតាម​ផ្លូវ​២០០៤ លុះ​ជិះ​មកដល់​មុខ​ហាង យីហោ​សែនរីករាយ​ជន​នោះ​ក៏បាន​​ដក​កាំភ្លើង ពី​ចង្កេះ​បាញ់​ឡើងលើ​១​គ្រាប់ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល ដល់​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​យាម​តាម​ហាង​នៅ​ផ្លូវ២០០៤ ចេញ​ដេញតាម និង​រាយការណ៍​តាម​វិទ្យុទាក់ទង ទៅគ្រប់​គោលដៅ​ចេញជួយ​ស្ទាក់ ហើយ​ជន​បាញ់បោះ​សេរី​នោះ បាន​ជិះ​ម៉ូតូ​គេ រត់តាម​ផ្លូវ​ណត​ប្រ៊ី​ជ​រត់មក​ផ្លូវ​វេ​ង​ស្រេង រួច​បត់​មក​រោងចក្រ​អគ្គីសនី​ទួល​ពង្រ ហើយ​ជិះ​បត់​ទៅខាង​កើតប្រហែលជា​១០០​ម៉ែត្រ​ក្រោយ​បុរី លឹម ឈាង​ហាក់ ក៏ត្រូវ​អាវុធហត្ថ​ខណ្ឌមានជ័យចេញ​ឃាត់​បានតែ​ម្តង ។​

​ក្រោយពី​ឃាត់​បាន​ភ្លាម ដោយមាន​ការបញ្ជា​ពី​ថ្នាក់លើ កម្លាំង​អាវុធហត្ថ បាន​ប្រញាប់បញ្ជូន​ជន​បាញ់បោះ រូបនោះ​ទៅ​ទីបញ្ជាការដ្ឋាន​​អាវុធហត្ថ ក្រុង​ដើម្បី​សាកសួរនិង​ចាត់ការ​តាម​និតិ​វិធី​៕​

បុរស​ម្នាក់​ស្រវឹង ដក​កាំភ្លើង​បាញ់​ឡើង​១​គ្រាប់ ក្រោយមក​អាវុធហត្ថ ឃាត់ខ្លួន​