ប្រទះឃើញ​សាកសព បុរស​ម្នាក់​ដេកស្លាប់ នៅក្នុង​ព្រៃ​

កណ្តាល:
ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​ដេកស្លាប់ ហើយ​ស្អុយរលួយនៅក្នុង​ព្រៃ​។​ហេតុការណ៍​ភ្ងា​ក់​ផ្អើល​នេះ​បាន​​កើតឡើង នៅវេលា​ម៉ោងជាង១១​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុងព្រៃ​ឈ្មោះ​ចុង​ចារ ក្នុងភូមិខ្សាច់ ឃុំ​អរិយ​ក្សត្រ មាន​ចំងាយ​ពី​វត្ត​ខ្សាច់​១.០៥០​ម៉ែត្រ​។​

​ជនរងគ្រោះ​មានឈ្មោះ​កុល បូ​រិ​ន ភេទ ប្រុស​អាយុ ៣២ ឆ្នាំមាន​ជំងឺសរសៃប្រសាទ​។ប្រពន្ធ​ឈ្មោះ​ឡឹ​ក សុ​ផៃ​អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ចំពុះក្អែកសង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ នា​ថ្ងៃទី​១០ មីនា ២០១៦ ឈ្មោះ​ប្រាក់​ច័ន្ទ ម្តាយបង្កើត​និង​ប្រពន្ធបាន​នាំ​ឈ្មោះ​កុល បូ​រិ​ន (​ជនរងគ្រោះ​)​មក​ព្យាបាល​ជម្ងឺ នៅក្នុង​វត្ត​ខ្សាច់ (លោកសង្ឃ​ស្រោច​ទឹក​)​សភាព​ជម្ងឺ​របស់​ជនរងគ្រោះ​គឺ​រត់​ស្រែកយំ​ស្រែក​ឲ្យ​គេ​ជួយមិន​ដេក​មិន​ហូបបាយ​មិន​ផឹកទឹក​។​

​លុះដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ថ្ងៃត្រង់​បាន​រត់​ចេញពី​វត្ត មិនដឹងទៅ​ទីណា​ម្តាយ​និង​ប្រពន្ធ​បាន​ដើរ​រកតែ​មិន​រកឃើញ​​សោះ​។​ដោយ​រក​អស់ចិត្តបាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ លុះដល់​ថ្ងៃទី​១៩.០៣.២០១៦ ប៉ុស្តិ​បានទទួលព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​​ឃើញ​សាកសព​មនុស្ស​ប្រុស​ដេកស្លាប់​នៅក្នង​ព្រៃ​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​បង្កើត​ក្រុមចម្រុះ​ចុះមក​ត្រួតពិនិត្យសាកសព ព្រមទាំង​ប្រពន្ធ និង​ម្តាយបង្កើត​របស់​​សព ពុំ​ឃើញ​មានស្លាកស្នាម​អ្វី​នោះទេ ។​

​តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​មាន​ជម្ងឺ​យូរ​ខែ​មិន​ហូបបាយ​អត់​ទឹក​ចេះតែ​រត់​ផង​ដើរក្នុងព្រៃ​ផង​បណ្ដាល​ឲ្យ​ហេវ​ហត់​ដួល​ស្លាប់​តែម្ដង​។​

​ក្រុមគ្រួសារ​បានបញ្ជាក់​ទទួលស្គាល់ថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ជម្ងឺប្រចាំកាយ​ពិតមែន​។​ក្រោយ​ពិនិត្យ​ចប់សព្វគ្រប់​មក សាកសព​ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រទះឃើញ​សាកសព បុរស​ម្នាក់​ដេកស្លាប់ នៅក្នុង​ព្រៃ​

ប្រទះឃើញ​សាកសព បុរស​ម្នាក់​ដេកស្លាប់ នៅក្នុង​ព្រៃ​

ប្រទះឃើញ​សាកសព បុរស​ម្នាក់​ដេកស្លាប់ នៅក្នុង​ព្រៃ​

ប្រទះឃើញ​សាកសព បុរស​ម្នាក់​ដេកស្លាប់ នៅក្នុង​ព្រៃ​