សមយុទ្ធឆ្មាំអង្គរជំរុញការថែរក្សាសន្តិភាព និងជំនួយមនុស្សធម៌

ភ្នំពេញ​:
ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថាកងយោធពល ខេមរភូមិន្ទនិងកងកំលាំងជើងគោកសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកនឹង រៀបចំពិធីបិទជាផ្លូវការនៃសមយុទ្ធឆ្មាំអង្គរ ឆ្នាំ ២០១៦ នៅថ្ងៃសុក្រ ទី ២៥ ខែមិនា នៅខេត្តកំពង់ស្ពឺ។

    សមយុទ្ធឆ្មាំអង្គរគឺជាសមយុទ្ធទ្វេភាគីប្រចាំឆ្នាំ ដែលឧបត្ថម្ភដោយកងកំលាំង ជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ហើយមានកងយោធពលខេមរភូមិន្ទ ជាម្ចាស់ផ្ទះ ផ្តោតការយកចិត្តទុកដាក់លើប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។ ឆ្នាំនេះគឺជាឆ្នាំទី ៧ជាប់គ្នានៃសមយុទ្ធថ្នាក់ តំបន់ដ៏មានសារៈសំខាន់ និងមានប្រយោជន៍ខ្ពស់នេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៦។

    សកម្មភាពសំខាន់ៗនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺននៅប៉ុស្ត៍បញ្ជាការ ការផ្លាស់ប្តូរគ្នាលើជំនាញវិស្វកម្ម ការសង្គ្រោះបន្ទាន់ផ្នែកពេទ្យ និងការហ្វឹកហ្វឺន លើការ កំចាត់យុទ្ធភណ្ឌផ្ទុះ និងយុទ្ធនាការផ្តល់ឈាម។

ពិធីបិទមានសុន្ទរកថារបស់មន្រ្តីមកពីកងកំលាំងជើងគោកអាមេរិកប្រចាំនៅតំបន់ ប៉ាស៊ីហ្វិក និងកងយោធពលខេមរភូមិន្ទ ព្រមទាំងការធ្វើបង្ហាញឡើងវិញ នូវការជន្លៀសអ្នករងគ្រោះ នៅក្នុងអំឡុងពេលនៃបេសកកម្មថែរក្សាសន្តិភាព ការលោតឆ័ត្រយោងអោយមើល យុទ្ធនាការផ្តល់ឈាម និងការបង្អាញដទៃទៀត។ នៅចុងបញ្ចប់នៃពិធី នឹងមានសន្និសីទសារព័ត៌មានផងដែរ។

    ពិធីបិទជាផ្លូវការនៃសមយុទ្ធឆ្មាំអង្គរ ឆ្នាំ ២០១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី ២៥ ខែមិនា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៨ ព្រឹក នៅសាលាហ្វឹកហ្វឺនសំរាប់ កំលាំង ថែរក្សាសន្តិភាពពហុជាតិ របស់កងយោធពលខេមរភូមិន្ទ ក្នុងខេត្តកំពង់ស្ពឺ។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះគួរទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ តាមអ៊ីម៉េល [email protected] ។ ចំពោះព័ត៌មានបន្ថែមស្តីពីសមយុទ្ធឆ្មាំអង្គរ ឆ្នាំ ២០១៦ សូមចូលមើល ហ្វេសបុកជាផ្លូវការតាម www.facebook.com/exerciseangkorsentinel៕