CUS ចុះ​អនុស្សរណៈ​ជាមួយ UPF

​ភ្នំពេញ​:
​ដើម្បី​ផ្សារភ្ជាប់ រវាង​ការសិក្សា​ផ្នែក​ទ្រឹស្តី និង​ការអនុវត្តន៍​លើ​ទិន្ន​ភាពជាក់ស្តែង ឲ្យ​កាន់តែ​ស៊ីជម្រៅ ​ថែមទៀត នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) សាខា​ស្ទឹងមានជ័យ មាន​រៀបចំ​ អនុស្សរណៈ​យោគយល់​គ្នា ជាមួយ UNIVERSAL PEACE FEDERATION (UPF)​។

​ក្នុង​មតិ​ស្វាគមន៍ លោក ស្តើង សុខុម សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា បាន​លើកឡើងថា​៖ ក្នុង​បេសកកម្ម​អប់រំ រយៈពេល​ជាង ​១៣ ឆ្នាំ​កន្លងមកនេះ សាកលវិទ្យាល័យ​ឯកទេស​ នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ​គ្រប់​សកម្មភាព ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ ផ្នែក​រឹង សេវាកម្ម គាំទ្រ បរិស្ថាន​សិក្សា គុណភាព​បង្រៀន និង​គុណភាព​រៀន ក្នុង​គោលបំណង​ លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​និស្សិត នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ។
 
​ដោយ​ឈរលើ​មូលដ្ឋាន​នេះ ការចុះ​អនុស្សរណៈ​យោគយល់ ថ្ងៃនេះ ដើម្បី​គាំទ្រ​បន្ថែមទៀត លើ​ចំណុច​សំខាន់ៗ​ ចំនួន​១០​គឺ​៖

១.​ការអភិវឌ្ឍ​កម្មវិធី​អប់រំ​សិក្សា និង​មុខជំនាញ​នៃ​ស្ថាប័ន​ទាំងពីរ ។
២.​ធ្វើការ​ផ្លាស់ប្តូរ​កម្រិត​ក្រេ​ឌី​ត នៃ​កម្មវិធីសិក្សា​នៃ​ស្ថាប័ន​ទាំងពីរ ។
៣.​ធ្វើការ​ផ្លាស់ប្តូរ​ទៅវិញទៅមក នូវ​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង និស្សិត​ថ្នាក់​បរិញ្ញាបត្រ នៃ​ស្ថាប័ន​ទាំងពីរ ។
៤.​ធ្វើការ​ផ្លាស់ប្តូរ​ទៅវិញទៅមក នូវ​សាស្ត្រាចារ្យ​ជំនាញ និង​អ្នកសិក្សា​ស្រាវជ្រាវ លើ​ការស្រាវជ្រាវ ការបង្ហាត់បង្ហាញ និង​ការពិភាក្សា នៃ​ស្ថាប័ន​ទាំងពីរ​។
៥.​ធ្វើការ​ផ្លាស់ប្តូរ​ទៅវិញទៅមក នូវ​ព័ត៌មាន​ផ្សេងៗ រាប់បញ្ចូល​ទាំង​ព័ត៌មាន ផ្នែក​សម្ភារៈ​បណ្ណាល័យ និង​ការបោះ​ពុ​ម្ភ​ស្រាវជ្រាវ នៃ​ស្ថាប័ន​ទាំងពីរ​។
៦.​ធ្វើការ​សហការ​លើក​ម្ម​វិធី​សន្និសីទ​សិក្ខាសាលា និង​វេទិការ​សិក្សា​ផ្សេងៗ​ទៀត នៃ​ស្ថាប័ន​ទាំងពីរ​។​
៧.​ធ្វើការ​សហការ​លើ​ការងាររដ្ឋបាល​កម្មវិធី​មុខជំនាញ​និស្សិត​ជំនាញ​និង​សកម្មភាព​ផ្សេងៗ​ទៀត ។ 
៨.​ធ្វើការ​សហការ ក្នុងការ​ប្រើប្រាស់​សម្ភារៈ​សិក្សា សម្ភារៈ​សម្រួល​ការសិក្សា និង​ធនធាន​ផ្សេងទៀត​។
៩.​ធ្វើការ​សហការ​លើ​ការងារ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​កម្មវិធី​បច្ចេកវិទ្យា ឧស្សាហកម្ម កសិកម្ម ដែលជា​ប្រយោជន៍ ដល់​សហគមន៍ ។
១០.​ធ្វើការ​សហការ​យោគយល់ លើ​សកម្មភាព​ផ្សេងៗ​ទៀត​។​
 
​លោក Hajime Saito , Regional Direct0r of UPF-Indochina បានធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​នៃ UPF និង​ការរីកចម្រើន​រហូតដល់​បច្ចុប្បន្ន ។ ក្នុង​ខ្លឹមសារ​បទ​បង្ហាញ​លោក Hajime Saito បាន​លើកឡើងថា​៖ ក្នុង​រយៈពេល​ជាង មួយ​ទសវត្សរ៍ ចុងក្រោយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​សន្តិភាព ពេញ​ផ្ទៃ​ប្រទេស ដែលជា​ហេតុ​បង្កលក្ខណៈ ឲ្យ​យុវជន​មានឱកាស ​សិក្សា​រៀនសូត្រ គ្រប់​កម្រិតសិក្សា និង​មុខជំនាញ​ឯកទេស​ផ្សេងៗ​។  

​លោក​បាន​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង យ៉ាង​ប្តូរផ្តាច់​លើ វិស័យ​អប់រំ​របស់ ព្រះរាជាណាចក្រ​កម្ពុជា នាពេល​កន្លងមក និង​ទៅ​អនាគត ក្នុង​ការកសាង​ធនធានមនុស្ស ប្រកបដោយ​គុណភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ទីផ្សារការងារ​ឧស្សាហកម្ម វា​ជា​បេសកកម្ម​មួយ​ ដ៏​ធំធេង និង ជា​មូលដ្ឋានគ្រឹះ​ដ៏​ចម្បង ដែល​មិនអាច​កាត់ផ្តាច់​បាន ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ឲ្យ​ឈាន​ជា​ជំ​ហ៊ានៗ ទៅកាន់​ការប្រកួតប្រជែង ទីផ្សារការងារ​ថ្នាក់​តំបន់ និង​ក្នុង​ពិភពលោក​។

​ចុងក្រោយ លោក​ក៍មាន​មោទនភាព ជាមួយនឹង​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា  ដែល​សហការ​ចុះ​អនុស្សរណៈ ជាមួយ UPF ក្នុងពេល នេះ ដើម្បី​រួមគ្នា​សម្រេច​គោលដៅ ពង្រឹងគុណភាព​អប់រំ ​នៅ​ឧ​ត្ត​មសិ​ក្សា​។​

​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ CUS មាន​ទីតាំង និង​សាខា​ចំនួន​៨ គឺ CUS ទួលគោក CUS សាខា​ស្ទឹងមានជ័យ CUS សាខា​កំពង់ចាម CUS​កំពង់ធំ CUS​សៀមរាប CUS​បន្ទាយមានជ័យ CUS​បាត់ដំបង និង CUS​កំពត​។ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា និង​និស្សិត​កំពុង​សិក្សា មានការ​ងារ​ធ្វើ​រហូតដល់ ៨៦,៦% នេះ​បើតាម​ការធ្វើអង្កេត​រប​ស់​ការិយាល័យ​សេវាកម្ម​និស្សិត ។

លទ្ធផល​នេះ​ បាន​បង្ហាញថា​ និស្សិត​CUS ទទួលបាន​ការងារ​ធ្វើ ក្នុង​អត្រា​មួយ​ខ្ពស់ សម្រាប់​ការងារ​ទីផ្សារ ក្នុងប្រទេស​យើង និង​ដើម្បីឱ្យ​និស្សិត CUS កាន់តែ​មានឱកាស ប្រជែង​ឈ្នះ​ទីផ្សារការងារ ក្នុង​តំបន់​អាស៊ាន នាពេល​ដ៍​ខ្លី​ខាងមុខ​។

​កន្លងមក CUS បានធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​សាកលវិទ្យាល័យ នៅក្រៅ​ប្រទេស អង្គការ ក្រុមហ៊ុន សហគ្រាស ជាង ៥០០ ក្នុង​គោលបំណង​ផ្លាស់ប្តូរ បទពិសោធន៍ ជាពិសេស​កម្មវិធីសិក្សា នៅ​ឧ​ត្ត​មសិ​ក្សា ឲ្យ​ស្របតាម​ទីផ្សារការងារ ក្នុង​យុគសម័យ​សាកល ភាវូបនីយកម្ម នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ផង និង​ជំរុញ​ការរក​ការងារ​ធ្វើ សម្រាប់​និស្សិត​ផង ៕V​

CUS ចុះ​អនុស្សរណៈ​ជាមួយ UPF