Messi​ លេង​មួយ​ជើង​ឆ្វេង​ពី​ចម្ងាយ​យប់មិញ​ ត្រូវ​អ្នកគាំទ្រ​ស្រី​ម្នាក់​ឡើង​ចង់​សន្លប់​

Lionel Messi ​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ Barcelona​ មាន​កម្លាំង​ជើង​ឆ្វេង​ដ៏​ខ្លាំងក្លា​ ហើយ​ទន្ទឹមគ្នា​នេះ​មាន​ប្រិយមិត្ត​ Villarreal​ ម្នាក់​ បាន​ធ្វើការ​បញ្ជាក់​ថា​ គឺ​ជើង​ Messi ​ពិតជា​ខ្លាំង​អញ្ចឹង​មែន។​ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​ព្យាយាម​សុត​បាល់​ពី​ចម្ងាយ​ តែ​មាន​អី​វា​បែរ​ជា​ខុស​គោល​ដៅ​ ហោះ​ទៅ​ត្រូវ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ពេញទំហឹង​តែម្ដង។​

តាមរយៈ​នេះ​គេ​សង្កេត​ឃើញ​ថា​ ការ​សុត​បាល់​មួយ​ជើង​នេះ​បាន​ធ្វើឲ្យ​ស្ត្រី​អ្នកគាំទ្រ​ Villarreal ​ម្នាក់​ មើល​ទៅ​ហាក់​ដូច​ត្រូវ​មួយ​បាល់​ចំ​ដៃ​ខ្លាំង​ ហើយ​ភ័យ​ញាក់ញ័រ​រក​ដួល​សន្លប់​ទៀត​ផង។​ ស្របគ្នា​នោះ​មាន​ប្រិយមិត្ត​ជាច្រើន​សង្ឃឹម​ថា​ស្ត្រី​ម្នាក់​នេះ​ មិន​មាន​អាការៈ​ធ្ងន់ធ្ងរ​ និង​ជូនពរ​ឲ្យ​នាង​ឆាប់​ជា។​

Messi​ លេង​មួយ​ជើង​ឆ្វេង​ពី​ចម្ងាយ​យប់មិញ​ ត្រូវ​អ្នកគាំទ្រ​ស្រី​ម្នាក់​ឡើង​ចង់​សន្លប់​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Messi​ លេង​មួយ​ជើង​ឆ្វេង​ពី​ចម្ងាយ​យប់មិញ​ ត្រូវ​អ្នកគាំទ្រ​ស្រី​ម្នាក់​ឡើង​ចង់​សន្លប់​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:កីឡា  ព័ត៌មាន
Tags: