ទាយ​​ចិត្ត និងអត្តចរិតមនុស្ស​​តាម​រយៈ​ការ​​សើច​

ការ​សើច​មាន​ច្រើនបែប ច្រើន​លក្ខណៈ ហើយ​លក្ខណៈ​សើចនីមួយៗបាន​ឆ្លុះបញ្ចាំង​ពី​អត្តចរិត និង​អារម្មណ៍។  ចូរ​សាកល្បង​សង្កេតមើល​លក្ខណៈ​នៃ​ការ​សើច ដែល​នៅ​ជុំវិញខ្លួន​របស់​អ្នក ហើយ​ធ្វើការ​កត់សម្គាល់ នោះ​លោកអ្នក​អាច​នឹង​ស្គា​ល់ពី​អត្ត​ច​រឹត​របស់​អ្នក​ទាំងនោះ កាន់តែ​ប្រសើរឡើង។

១.សើច​ចំហ​មាត់ធំ

បង្ហាញ​ពី​លក្ខណៈ​បើកចំហ មិនមាន​អារម្មណ៍​លាក់បាំង​ទុក​អ្វី​នៅក្នុង​ចិត្តនឹង​នរណា​ទេ។ ចាត់ទុកថា ជា​មនុស្ស​ដែលមាន​សេចក្តី​សប្បាយរីករាយ ចូលចិត្ត​និយាយ​ក្នុងន័យ​ស្ថាបនា ប៉ុន្តែ​ក៏មាន​របៀបរបប​ក្នុង​ជីវិត​របស់​ខ្លួនឯង និង​មាន​រស​និយម​ជ្រើសរើស​ភេទ​ផ្ទុយគ្នា ដែល​មើលទៅ​មាន​លក្ខណៈ​លេចធ្លោ​ល្អ​ជាង​អ្នកដទៃ។

២.យកដៃ​បិទមាត់

បង្ហាញថា ជា​មនុស្ស​ពូកែ​ខាង​ក្រែង​ចិត្ត ក្រែង​ថ្លើម អ្នកដទៃ​ជានិច្ច នឹក​គិតពី​អារម្មណ៍​របស់​អ្នកដទៃ ថែមទាំង​ជាម​នុស្ស​ពូកែ​គិត និង​ល្បិចកល​ស៊ីជម្រៅ​ពេញ​ខ្លួន។

៣.សើច​ងាយ (រហ័ស​ផ្ទុះសំណើច)

បង្ហាញ​ការ​មាន​អារម្មណ៍ល្អ មិន​ទុ​ទិ​ដ្ឋ​និយម មាន​ភាព​ស្រស់ស្រាយ​រីករាយ​ជានិច្ច។ មាន​ភាពជា​ម្ចាស់​ខ្លួនឯង​កម្រិត​ខ្ពស់ និង​មាន​រស​និយម​ចូលចិត្ត​ភេទ​ផ្ទុយគ្នា ដែល​ប្លែក​ខុសពី​មនុស្ស​ទូទៅ។

៤.សើច​ដូច​សេះ

ជា​មនុស្ស​ស្រឡាញ់​ការសប្បាយរីករាយ ចូលចិត្ត​ឱ្យ​អ្នកដទៃ​ចាប់​អា​ម្មណ៍​លើ​ខ្លួន ចូលចិត្ត​លេចធ្លោ ប៉ុន្តែ​ក្នុង​ចិត្ត​ពោរពេញ​ទៅដោយ​សម្ពាធ​ពី​ទុក្ខ​កង្វល់។

៥.សើច​ដូច​ញញឹម

ការ​សើចតិចៗ បែប​មិនសូវ​បញ្ចេញ​សំឡេង រហូតដល់​មើលទៅ​ដូច​ជាការ​ញញឹមញញែម​បុ​ណ្ណោះ បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​អៀនប្រៀន ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​ទំនងជា​បិទបាំង​ខ្លួនឯង។ ទោះជា​យ៉ាងណាក៏ដោយ មនុស្ស​សើច​ដូច​ញញឹម ពុំមាន​ជាម​នុស្ស​ពិសពុល​បង្ក​គ្រោះថ្នាក់​ដល់​នរ​ណ​ម្នាក់​នោះទេ គ្រាន់តែ​គេ​មិនសូវ​ស្រស់ស្រាយ ថែមទាំង​មិនសូវ​ចង់​ចងមិត្ត ជា​មូ​យ​ន​រណ​ម្នាក់​ជិតដិត​ប៉ុណ្ណោះ។

៦. សើច​ខ្លាំង

ក្នុង​អា​ការៈដែល​គួរ​ឱ្យអស់​សំណើរ​នោះ ក៏​បញ្ចេញ​មក​ភ្លាម សើច​ឮ​ខ្លាំង​ខ្ទរខ្ទារ ជា​កិរិយា​របស់ក្មេង។ ចំពោះ​អ្នក​ដែលជា​មនុស្ស​ចាស់ តែ​សើច​ឮ​ខ្លាំង​គឺជា​ផ្នែក​មួយ​នៃ​ភាពជា​មនុស្ស​ចាស់​ច​រឹត​ដូច​ក្មេង និង​មាន​ភាពជា​មនុស្ស​ម្ចាស់ការ​ខ្លួនឯង​កម្រិត​ខ្ពស់៕

ប្រភព៖ khmerstation

  • ទាយ​​ចិត្ត និងអត្តចរិតមនុស្ស​​តាម​រយៈ​ការ​​សើច​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ចំនេះដឹង
Tags: