២​វិធី​ ​សាមញ្ញ​បំផុតជួយ​ឲ្យ​កុំព្យូទ័រ​បើក​លឿន​ជាង​មុន​

ទោះ​បី​ជា​កុំព្យូទ័រ​អ្នក​​ត្រូវ​បាន​ថែ​រក្សា​យ៉ាង​ល្អ​​ឥត​ខ្ចោះ​ពី​មេរោគ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ពេល​ដែល​ប្រើ​ប្រាស់​យូរ​ទៅ​មាន​អារម្មណ៍​ថា​ ការ​បើក​ឡើង​ហាក់​យឺត​ជាង​​​ពី​មុន។ ប៉ុន្តែ​កុំ​បារម្ភ​ ព្រោះ​មាន​វិធី​ងាយៗ​មួយ​ចំនួន​អាច​ជួយ​បង្កើន​ល្បឿន​កុំព្យូទ័រ​អ្នក​បាន។

 

២​វិធី​ ​សាមញ្ញ​បំផុតជួយ​ឲ្យ​កុំព្យូទ័រ​បើក​លឿន​ជាង​មុន​

 

១. រក្សា​ Desktop ឲ្យ​ស្អាត​ល្អ​

 

២​វិធី​ ​សាមញ្ញ​បំផុតជួយ​ឲ្យ​កុំព្យូទ័រ​បើក​លឿន​ជាង​មុន​

 

វិធី​ដ៏​ងាយ​បំផុត​មួយ​នោះ​គឺ​​ធ្វើ​យ៉ាង​ណា​ឲ្យ​ Desktop មាន​សភាព​ទំនេរ។ ការ​រក្សា​ទុក​ឯកសារ, រូបថត, Folder និង​កម្មវិធី​លើ​ Desktop ច្រើន​ពេក​ធ្វើ​ឲ្យ​កុំព្យូទ័រ​បើក​ឡើង​​មក​ ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង។ ហេតុ​នេះ​នៅ​លើ​ Desktop អ្នក​គួរ​រក្សា​តែ​កម្មវិធី​ដែល​ប្រើ​ប្រាស់​ញឹក​ញាប់​ ដោយ​មិន​ត្រូវ​ចាត់​ទុក​វា​ជា​កន្លែង​សម្រាប់​ទុក​ឯកសារ​នោះ​ឡើយ។

 

២. បិទ​កុំ​ឲ្យ​​កម្មវិធី​បើក​ដោយ​ខ្លួន​ឯង​ នៅ​ពេល​កុំព្យូទ័រ​បាន​បើក​

 

កម្មវិធី​មួយ​ចំនួន​ដែល​ដំឡើង​នៅ​លើ​កុំព្យូទ័រ​ ​ត្រូវ​បាន​កំណត់​ដោយ​ខ្លួន​វា​ផ្ទាល់​ ថា​នឹង​បើក​ឡើង​រៀងរាល់​ពេល​ដែល​​ម៉ាស៊ីន​កុំព្យូទ័រ​បើក ដែល​ធ្វើ​ឲ្យ​ការ​បើក​យឺត​យ៉ាវ។ ហេតុ​នេះ​ត្រូវ​ចូល​ទៅ​បិទ​មុខងារ​ដែល​កម្មវិធី​ទាំង​នោះ​បាន​កំណត់។

 

២​វិធី​ ​សាមញ្ញ​បំផុតជួយ​ឲ្យ​កុំព្យូទ័រ​បើក​លឿន​ជាង​មុន​

 

ដើម្បី​បិទ​ចូល​ទៅ​កាន់​​ម៉ឺនុយ​ Start រួច​វាយ​ពាក្យ​ MSConfig រួច​ចុច​​ Enter។ ចុច​លើ​​ Tab ដែល​មាន​ឈ្មោះ​ថា​ Startup។ ជា​បន្ត​ដក​សញ្ញា​គ្រីស​ចេញ​ពី​ប្រអប់​នៃ​កម្មវិធី​ ដែល​អ្នក​មិន​ចង់​ឲ្យ​វា​បើក​ដោយ​ស្វ័យប្រវត្តិ​ ពេល​កុំព្យូទ័រ​ដំណើរ​ការ៕

​​​​​​​​​​​

​​​ចុច​អាន៖ ដំណោះ​ស្រាយ​ពេល​ចុច​មើល​វីដេអូ​ YouTube ​ស្រាប់​តែ​លោត​ផ្ទាំង​នេះ​ចេញ​មក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable
​​​​​​​​​