Audi ជាប់ជារថយន្ត មានអតិថិជនពេញចិត្តបំផុត

បច្ចេកវិទ្យា៖ រថយន្ត Audi ជារថយន្តដែលជាប់ចំណាត់ថ្នាក់ជា រថយន្តខ្ពស់បំផុត ក្នុងចំណោមរថយន្ត ប្រណីតផ្សេងៗ នេះបើយោងតាម autoguide ចុះផ្សាយនៅពេលថ្មីៗនេះ។

យោងតាមការសិក្សាថាមពលសេវាបំរើអតិថិជនសន្ទស្សន៍ នៅឆ្នាំ២០១៦  បានឲ្យដឹងថា Audi ជារថយន្តស្ថិតនៅ លំដាប់កំពូល លើរថយន្ត Jaguar កាលពីឆ្នាំទៅ ។

សម្រាប់ឆ្នាំនេះវិញ រថយន្តប្រណីត Audi ត្រូវបានគេគាំទ្រដោយរកបានពិន្ទុ ៨៧៤ ដោយជាប់ជារថយន្ត ដែលមានការពេញចិត្តបំផុត ដែលទិន្នន័យនេះ ទទួលបានពី ម្ចាស់រថយន្តចំនួន ៧២.០០០ នាក់ ដោយរាប់ពីម៉ូដែល ២០១១ ដល់ ២០១៥ ។

រថយន្ត Lexus វិញ គឺជាប់ចំណាត់ថ្នាក់ទី២ ក្នុងឆ្នាំនេះ ដោយមានសំឡេងគាំទ្រ រហូតដល់ទៅ ៨៦៩ នាក់ ខណៈដែល រថយន្ត Cadillac ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៨៦៣ ពិន្ទុ  ។ ក្រៅពីនេះ មានរថយន្ត 2015: Mercedes-Benz ពិន្ទុ ៨៥៧  រថយន្ត Jaguar ៨៥៦ ពិន្ទុ និង  Lincoln  មានអ្នកគាំទ្រ ៨៥៧ សំឡេង ។

ដោយឡែករថយន្តម៉ូដែលផ្សេងៗទៀត មាន Infiniti (៨៥២)  Porsche (៨៤៨)  និង  BMW (៨៤៤) ដែលស្ថិតក្នុងចំណោម រថយន្តទាំង១០ មានការពេញចត្តពីអតិថិជន ។
រថយន្តដែលស្ថិតនៅបាតតារាង នៃការសិក្សា មាន  Volvo (៨៣៧), Land Rover (៨៣១) និង Acura (៨២៩) ៕

Audi ជាប់ជារថយន្ត មានអតិថិជនពេញចិត្តបំផុត