ម៉ឺន សុភា សងសឹកកីឡាករថៃ ដែលធ្វើឲ្យ ឡៅ ស៊ីណាត បាក់ជើងបានសម្រេច

ភ្នំពេញ៖ ទីបំផុតកីឡាករជើងខ្លាំងថៃ Yodsiam ដែលជាអ្នកធ្វើឲ្យកីឡាករ ជើងខ្លាំងកម្ពុជា ឡៅ ស៊ីណាត បាត់បង់អាជីព ដោយសារបាក់ជើង កាលពីពាក់កណ្ដាល ខែមករាកន្លងទៅ បានស្គាល់ពាក្យចាញ់ លើទឹកដីកម្ពុជាហើយ ក្រោយប្រកួតចាញ់ពិន្ទុ អ្នកលេងកណ្ដាប់ដៃ ម៉ឺន សុភា ដោយពិន្ទុ នៅលើសង្វៀនបាយ័ន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ។

នៅក្នុងជំនួបមិត្តភាពនេះ ម៉ឺន សុភា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំងចំពោះបច្ចេកទេសប្រើកណ្ដាប់ដៃបើទោះបី Yodsiam ហាក់មានប្រៀប លើកម្លាំងក៏ដោយ ។ Yodsiam បានព្យាយាមវាយសម្រុកលើ សុភា ប៉ុន្ដែរាល់ការចូលម្ដងៗ តែងតែត្រូវកីឡាករ ជើងខ្លាំងកម្ពុជារូបនេះ ប្រើកណ្ដាប់វាយចំពេញៗមុខ ៕