ហេតុអ្វី​បានជា ​ស្ត្រី​មាន​ផ្ទៃពោះ​ គួរ​ផឹក​ទឹកដូង​ឲ្យ បាន​ច្រើន​?

ទឹកដូងត្រូវបានគេណែនាំ សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែវាបានផ្តល់ គុណសម្បតិ្តជាច្រើន ចំពោះសុខភាពរបស់ម្តាយ និង ទារក។ នៅក្នុងទឹកដូង មានផ្ទុកនូវសារជាតិបំប៉នជាច្រើន ហើយវាក៏មាន កម្រិតនៃតុល្យភាព អេឡិចត្រូលីត្រដូចគ្នា ទៅនឹង ចំនួនដែលមាននៅ ក្នុងឈាមផងដែរ។ រួចទឹកដូង ក៏មានលក្ខណៈស្តេរីល ស្អាតពីធម្មជាតិមកផងដែរ។ ជាទូទៅ ទឹកដូងគឺពិតជាធ្វើ អោយយើងរាល់គ្នា មានសុខភាពល្អ ប៉ុន្តែវាគឺកាន់តែមាន អត្ថប្រយោជន៍ជាពិសេស សម្រាប់រាល់ស្ត្រីមាន ផ្ទៃពោះទាំងឡាយ។

ទឹកដូងខ្ចី គឺត្រូវបានគេដឹងថាវា សំបូរទៅដោយជាតិអេឡិចត្រូលីត្រ ដូច្នេះវាពិតជាត្រូវបានគេណែនាំ ជាពិសេស សម្រាប់មនុស្សទាំងឡាយណា ដែលបានរងគ្រោះពីជំងឺផ្សេងៗ។ ទឹកដូងក៏មានផ្ទុកផងដែរ នូវសារជាតិក្លរីដ, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, បរិមាណជាតិស្ករ, សូដ្យូមសមស្រប និង ប្រូតេអ៊ីនខ្ពស់។

សារជាតិប៉ូតាស្យូម ដែលបានមកពីការផឹកទឹកដូង អាចជួយលៃតម្រូវសម្ពាធឈាម និង មុខងាររបស់ បេះដូង អោយមានដំណើរការល្អ។ វាក៏ជាប្រភពដ៏ ល្អប្រសើរនៃពពួក ជាតិសសៃ, ម៉ង់ហ្គាណែស, កាល់ស្យូម, រីប៊ូផ្លាវីន និង វីតាមីន C ។

អត្ថប្រយោជន៍ ជាច្រើនរបស់ទឹកដូង ចំពោះស្ត្រីមាន ផ្ទៃពោះមានដូចជា៖

ទឹកដូង គឺជាភេសជ្ជះអ៊ីសូតូនិក ពីធម្មជាតិ។ វាជួយក្នុងការ បំពេញនូវសារធាតុរាវ និងអំបិល ដែលមាននៅក្នុងខ្លួន ដែលត្រូវបានបាត់បង់ អោយវិលមករកសភាពដើមវិញ។ ហើយទឹកដូងនេះក៏អាចជួយ ការពារនូវការខ្សោះជាតិទឹក និង អាការៈអស់កម្លាំងបានជាពិសេស។

ទឹកដូង គឺជាភេសជ្ជះមួយដ៏ពិសេស ដែលវាគ្មានជាតិខ្លាញ់ និង កូឡេស្តេរ៉ូល។ ការសិក្សាស្រាវ ជ្រាវជាច្រើន បានបង្ហាញថា ទឹកដូងមានឥទ្ធិពលជាវិជ្ជមាន ក្នុងការជួយបង្កើន កម្រិត HDL ដែលវាជាកម្រិតនៃ ជាតិកូឡេស្តេរ៉ូលល្អ នៅក្នុងខ្លួនប្រាណរបស់យើង។ហើយវាអាចជួយ រក្សាពួក វាអោយមានកម្រិតខ្ពស់។

ទឹកដូង ក៏ត្រូវបានគេដឹងផងដែរថា វាអាចជួយពង្រឹងប្រព័ន្ធភាពសុំា ។ ដោយសារតែទឹកដូងមាន ផ្ទុកសារជាតិអាស៊ីត ឡរិក ( lauric acid) ក្នុងកម្រិតដ៏ខ្ពស់ ដែលវាជាសារជាតិមួយដែលខ្លួន ប្រាណយើងប្រើសម្រាប់ បង្កើត monolaurin ដែលវាអាចជួយក្នុងការ ប្រយុទ្ធប្រឆាំងនឹង ជំងឺ ដែលកើតមាន ដោយសារអាស៊ីតខ្លាញ់ ។ អាស៊ីត ឡរិក ( lauric acid) អាចមានផ្ទុកធាតុប្រឆាំងនឹង មេរោគ, បាក់តេរី និង ពពួកផ្សិត។ សារធាតុទាំងនេះ ពិតជាអាចជួយពង្រឹងប្រព័ន្ធភាពសុំា របស់ ម្តាយ និង គភ៌ដែលកំពុងដែលមាន ការរីកលូតលាស់ ហើយវាក៏បានជួយការពារផងដែរដល់ ការកើតមានឡើងនូវការ ចំលងរោគគ្រុនផ្តាសាយ, អេដស៍, និង ជំងឺផ្សេងៗដទៃទៀត ។

អត្ថប្រយោជន៍មួយផ្សេង ទៀតរបស់ទឹកដូងនោះគឺ វាអាចជួយការពារ និង ព្យាបាលអាការៈ ក្រហាយដើមទ្រូង។ ទឹកដូង គឺជាវិធីមួយដ៏មានប្រសិទ្ធភាព ក្នុងការជួយដល់ការសំអាត ពោះវៀន និង បំពង់រំលាយអាហារ។ វាអាចជួយធ្វើអោយស្ត្រីមាន ផ្ទៃពោះមានភាពស្រាកស្រាន្តពី អាការៈក្រហាយដើមទ្រូង និង ទល់លាមក ហើយវាក៏ត្រូវបានណែនាំផងដែរ ចំពោះអ្នកទាំងឡាយណា ដែលកំពុងមានការរងគ្រោះ ដោយសារជំងឺដំបៅក្រពះ។

ជួយដល់ស្ត្រីទាំងឡាយណា ដែលកំពុងមានការ រងគ្រោះដោយសារជំងឺ នៃការចំលងរោគនៅ ក្នុងបំពង់ទឹកម៉ូត្រ។ ទឹកដូងគឺជា ថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ ដែលអាចជួយអោយ ទឹកនោមអ្នក ចេញមកបានប្រសើរ និង មានភាពទៀងទាត់។ ដូច្នេះ ទឹកដូងអាចជួយ យកនូវជាតិ ពុលចេញពីខ្លួនប្រាណ បានយ៉ាងងាយស្រួល ដែលវានឹងអាចជួយបានផងដែរ ក្នុងការ ការពារអ្នក ពីការចំលងរោគនៅក្នុងបង្ហួរនោម និង ពីជំងឺគ្រួសក្នុងតម្រងនោម។

ទឹកដូងគឺមានសុវត្ថិភាព និង ជាប្រភពបែបធម្មជាតិមួយ ក្នុងការបង្គ្រប់ជាតិទឹកនៅក្នុងខ្លួន និង ជួយដល់ការរំលាយអាហារ ហើយវាក៏មិនមានផ្ទុក សារជាតិគីមី និង មានផ្ទុកនូវកម្រិត ដ៏ខ្ពស់នូវបរិមាណនៃ ជាតិអេឡិចត្រូលីត្រ។

ទឹកដូង អាចជួយអោយអ្នក មានទំងន់ស្រាល និង ថែមទាំងអាចជួយអ្នក ក្នុងការសម្រកទំងន់។ ទឹកដូងមួយកែវ មានផ្ទុកកាឡូរីត្រឹមតែ ៤៦ ហើយ ៩៥ភាគរយទៀត គឺជាទឹកដូងសុទ្ធ។

ជាទូទៅ ទឹកដូងបានផ្តល់សារប្រយោជន៍ ជាច្រើនចំពោះសុខភាព ហើយវាគឺជាប្រភពដ៏អស្ចារ្យ នៅក្នុងការបំពេញជាតិ អេឡិចត្រូលីត្រ នៅក្នុងរាងកាយ ដែលហេតុដូចនេះហើយ ទើបវាត្រូវបាន ធ្វើការណែនាំជាពិសេស សម្រាប់មនុស្សវ័យចំណាស់ និង អ្នកជំងឺ។ម្យ៉ាងវិញទៀត ស្ត្រីមានផ្ទៃពោះទាំងឡាយ ក៏ត្រូវបានលើកទឹកចិត្តអោយ ធ្វើការទទួលទានទឹកដូងអោយបានជារៀងរាល់ថ្ងៃ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ ចំពោះសុខភាព ដូចដែលបាន រៀបរាប់មកពីខាងលើនេះ។ ពួកគេ ក៏អាចទទួលទានសាច់ របស់វាបានផងដែរ ដោយសារតែវា ក៏បានផ្តល់គុណសម្បត្តិដល់ សុខភាពរបស់ ម្តាយ ព្រមទាំង គភ៌ផងដែរ ៕

ហេតុអ្វី​បានជា ​ស្ត្រី​មាន​ផ្ទៃពោះ​ គួរ​ផឹក​ទឹកដូង​ឲ្យ បាន​ច្រើន​?

ប្រភព៖ គេហទំព័រ www.health.com.kh