​កូន​បោះ​របស់​ផ្តេសផ្តាស គួរ​ធ្វើ​ដូចម្តេច​?

​កូន​បោះ​របស់​ផ្តេសផ្តាស គួរ​ធ្វើ​ដូចម្តេច​?

​មាន​កូនក្មេង​មួយចំនួន​ចូលចិត្ត​បោះ​របស់​លេង​ផ្តេសផ្តាស​ណាស់​នៅពេល​ដែល​លេង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ម្តាយ​ឈឺ​ក្បាល​ជា​ខ្លាំង ដោយសារ​តែ​ត្រូវតែដើរ​រើស​នៅ​គ្រប់​ទីកន្លែង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុងការ​ធ្វើ​ឲ្យ​កូន​មិន​បោះ​របស់​ទាំងនោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ស្វែងយល់​ពី​ទង្វើ​របស់​កូន​
នៅពេល​ដែល​កូន​បោះ​របស់​ផ្សេងៗ​ផ្តេសផ្តាស អ្នក​ត្រូវ​តែ​ស្វែងយល់​ពី​ទង្វើ​របស់​គេ​ជាមុន​សិន​ថា​គេ​មាន​បំណង ឬ​គ្មាន​បំណង​។ ប្រសិនជា​គេ​មានបំណង​ក្នុង​ការបោះ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដទៃ អ្នក​ត្រូវ​តែ​ណែនាំ និង​អប់រំ​គេ​ពី​របៀប​ផ្សេងៗ​ក្នុងការ​ធ្វើឲ្យ​អ្នក​ដទៃ​ចាប់អារម្មណ៍ ដោយ​មិន​មែន​ប្រើ​វិធី​ទាំងនោះ​ឡើយ​។​

អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ស្ងប់​
មាន​កូន​ក្មេង​ខ្លះ​នៅពេលដែល​ចោល​របស់​ត្រូវ​អ្នកដទៃ អ្នក​ម្តាយ​តែងតែ​ខឹងច្រលោត ដែល​អាច​ធ្វើ​ឲ្យ​កូន​កាន់តែ​ចង់​ធ្វើ​បែប​នេះ​ទៀត ដូចនេះ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ដើម្បី​ដោះស្រាយ​ដោយ​មឿង​ម៉ាត់ ហើយ​ដាក់ទោស​កូន​ប្រសិនជា​គេ​មាន​ចេតនា​ក្នុងការ​ធ្វើ​។​

ពិភាក្សា​ជាមួយ​កូន​
អ្នក​ត្រូវ​តែ​ប្រើ​ពាក្យ​ងាយស្រួល​មួយចំនួន​ដើម្បី​និយាយ​ពិភាក្សា​ជាមួយ​កូន​ពី​ទង្វើ​របស់​គេ ដោយ​អ្នក​អាច​ណែនាំ​ប្រាប់​គេ​បាន​ថា​របស់​ទាំងនោះ​គឺ​គេ​ប្រើ​មកលេង​ទេ ដោយ​មិន​មែន​យក​មក​បោះ​ផ្តេសផ្តាស​នោះឡើយ ហើយ​អ្នក​ត្រូវតែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​គេ ទើប​គេ​មិន​ធ្វើ​ទៀត​។​

មានចិត្ត​អំណត់​
កូន​គឺ​មិន​អាច​ឆ្លងកាត់​រយៈពេល​មួយថ្ងៃ ហើយ​មិន​បោះ​ប្រដាប់ប្រដា​ល់លេង​ផ្តេសផ្តាស​នោះ​ទេ ដូចនេះ​អ្នក​ត្រូវតែ​មាន​ចិត្ត​អំណត់​ក្នុង​ការកែប្រែ​កូន ទើប​កូន​អាច​បញ្ឈប់​ទង្វើ​ទាំ​នោះ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។