ធ្វើ​ម៉េច​ទើប​ដឹងថា ក្មេង​ម្នាក់​នោះ មាន​ជំងឺ​មិន​គ្រប់ទឹក (Down Syndrome)?

ធ្វើ​ម៉េច​ទើប​ដឹងថា ក្មេង​ម្នាក់​នោះ មាន​ជំងឺ​មិន​គ្រប់ទឹក (Down Syndrome)?

​តើ​ជំងឺ​មិន​គ្រប់ទឹក (Down syndrome) គឺជា​អ្វី​?

​ជំងឺ​មិន​គ្រប់​ទឹក គឺជា​បញ្ហា​ហ្សែ​ន​ពី​កំណើត ដែល​បណ្តាល​ឲ្យ​កុមារ ជួប​បញ្ហា​សតិបញ្ញា រូបរាងកាយ​លូតលាស់​យឺត​ជាង​ធម្មតា ហើយ​ផ្លាស់ប្តូរ​រូបរាង​មុខ​ទៀតផង​។

​ជាមួយគ្នា​នេះ​ផង​ដែរ មនុស្ស​ដែល​មាន​ជំងឺ​នេះ នឹង​មាន​ច​រឹត​ដូចជា​កូនក្មេង ទោះបីជា​ធំ​ពេញវ័យ ហើយ​យ៉ាងណាក្តី​។​

​ក្នុង​ករណី​ភាគច្រើន ជំងឺ​នេះ អាច​នឹង​កើតមានឡើង ទោះបីជា​ឪពុកម្តាយ គ្មាន​បញ្ហា​ហ្សែ​ន​នេះ​ក៏ដោយ​។ តាម​ការប៉ាន់ប្រមាណ​មើល ទារក​ម្នាក់​ក្នុងចំណោម​មួយ​ពាន់​នាក់ អាច​នឹង​ជួប​បញ្ហា​នេះ​។​

​ពេលខ្លះ គ្រូពេទ្យ​អាច​ដឹងបាន ថា​ទារក​ក្នុង​ផ្ទៃ អាច​ប្រឈម​មុខ ឬ​កើត​ជំងឺ​នេះ ដូច្នេះហើយ ទើប​គ្រូពេទ្យ​ទាំងនោះ ស្នើរ​ឲ្យ​អ្នក​ម្តាយ បញ្ឈប់​ការ​យក​កូន​នោះ (​រំលូត​ចេញ​)​។​

​ទោះបីជា​គ្មាន​ថ្នាំ​ព្យាបាល ប៉ុន្តែ គ្រូពេទ្យ​បាន​ណែនាំ ឲ្យ​ម្តាយ​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់ និង​មើលថែ​បន្ថែម ចំពោះ​កូន​ដែល​មាន​ជំងឺ​នេះ​។​

​អញ្ចឹង ធ្វើ​ម៉េច​ទៅ ទើប​ដឹងថា កូន​ក្មេង​នោះ មាន​ជំងឺ​មិន​គ្រប់ទឹក​?

​រោគសញ្ញា មានដូចជា ៖

- រូបរាងកាយ​ខុសធម្មតា ដូចជា មាត់​តូច អណ្តាត​ធំ ការលូតលាស់​យឺត និង​មិន​បាន​ល្អ ចង្ការ​តូច គេង​បាត់​ដង្ហើម ក​ខ្លី សន្លាក់​ធ្វើ​ចលនា​ខុសធម្មតា​។​ល​។​
- បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ដូចជា មិន​ឆ្លាត ឬ​ឡប់ៗ ហើយ​និយាយ​មិនបាន ដូចជា មនុស្ស​គ​អញ្ចឹង​។​
- ស្តាប់​មិនលឺ ទោះបីជា​លឺ ក៏​មិនដឹង​ថា យើង​និយាយ​ពី​អ្វី​ដែរ​។​
- បញ្ហា​បេះដូង ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ធ្វើ​ម៉េច​ទើប​ដឹងថា ក្មេង​ម្នាក់​នោះ មាន​ជំងឺ​មិន​គ្រប់ទឹក (Down Syndrome)?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាពកុមារ