ចង់ឲ្យ​កូន មាន​សុខភាព និង​ឆ្លាត​វៃ ដាច់ខាត ត្រូវ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​

ចង់ឲ្យ​កូន មាន​សុខភាព និង​ឆ្លាត​វៃ ដាច់ខាត ត្រូវ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​

​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ការប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ (​គ្រូពេទ្យ​ឯកទេស​កុមារ និង​អ្នកជំនាញ​ខាង​ម្ហូបអាហារ​) ជាប្រចាំ នឹង​ជួយ​ឲ្យ​កូន​របស់​អ្នក មាន​សុខភាព​ល្អ និង​លូតលាស់​បាន​ត្រឹមត្រូវ​។​

​ការប្រឹក្សា​ជាមួយនឹង​អ្នកជំនាញ នឹង​ជួយ​ឲ្យ​កូន​របស់​អ្នក មាន​ទម្លាប់​ល្អ នៅក្នុង​ការរស់នៅ ការរៀនសូត្រ ការ​ទទួលទាន និង​សុជីវធម៌​ក្នុងសង្គម​។​

​ការ​សិក្សា​ក៏​បាន​បង្ហាញ​ផងដែរ​ថា កុមារ​ដែល​ចូល​ប្រឹក្សា​យោបល់ ជាមួយ​នឹង​ឪពុកម្តាយ ភាគច្រើន មាន​សុខភាព​ល្អ ពីព្រោះ គេ​បាន​ធ្វើ​តាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ ហើយ​អ្នកជំនាញ ក៏​មាន​វិធីសាស្ត្រ​ជាច្រើន ក្នុង​ការអប់រំ​កូន​របស់​អ្នក ជាង​អ្នក​ឆ្ងាយ​ណាស់​។ ឧទាហរណ៍ គ្រូពេទ្យ​ជំនាញ អាច​នឹង​ពន្យល់​ឲ្យគេ ញ៉ាំ​ចំណីអាហារ ដែល​គេ​មិន​ចូល​ចិត្ត ទោះបីជា​អ្នក ធ្លាប់​ប្រាប់​គេ​យ៉ាងណាក្តី​។​

​យ៉ាងណាមិញ ក្មេង​ដែល​ញ៉ាំ​ចំណីអាហារ តាម​ការណែនាំ​របស់​គ្រូពេទ្យ ដូចជា បន្លែ និង​ផ្លែឈើ បាន​គ្រប់គ្រាន់ ភាគច្រើន ជា​ក្មេង​ដែល​សកម្ម និង​ឆ្លាត​វៃ​។​
​ក្មេង​ដែល​ទទួលបាន​ការប្រឹក្សា​យោបល់ ក៏​អាច​នឹង​ឆ្លាត និង​ពូកែ​ជាង​ក្មេង​ធម្មតា​បាន​ដែរ ពីព្រោះ គេ​ដឹងថា​អ្វី​ត្រូវ​ធ្វើ និង​អ្វី​មិន​ត្រូវ​ធ្វើ​។ ក្មេង​បែបនេះ មិនសូវ​ចំណាយពេល​ច្រើន ទៅលើ​ការលេង​ហ្កែម ឬ​មើល​ទូរទស្សន៍​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។