​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ចេះ​តើ្អក​?

​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ចេះ​តើ្អក​?

​មាន​ស្ត្រី​ជាច្រើន មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​ពួកនាង បានដឹងថា ទារក​នៅ​ក្នុង​ផ្ទៃ​របស់​ពួកគេ ចេះ​ត្អើក​។ ជា​ការពិត មាន​ទារក​ជាច្រើន តែង​ត្អើក ខណៈពេល​ដែល​ពួកគេ​កំពុងស្ថិត​នៅ ក្នុង​ផ្ទៃ​ម្តាយ នៅឡើយ ហើយ​ពេល​ខ្លះ​ទៀត​មាន​ទារក មួយចំនួន តែងតែ​ត្អើក​ជាច្រើន​ដង ក្នុង​មួយ​ថ្ងៃៗ ។
​តែ​អ្នក មាន​ដឹង​ទេ​ថា តើ​ហេតុអ្វី​បានជា​ពួកគេ​ចេះ​តែ​ត្អើក​បែបនេះ​? តើ​វា​បណ្តាល​មកពី​អ្វី​ទៅ ?

​ជាដំបូង គឺមាន​តែ​គភ៌​ដែល​ពេញវ័យ​ប៉ុណ្ណោះ ដែល​អាច​ត្អើក​នៅក្នុង​ផ្ទៃ​ម្តាយ​បាន នេះ​ក៏​ដោយសារ​តែ ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​ពួកគេ គឺ​មាន​ការវិវត្ត​បាន​ត្រឹមត្រូវ ដែល​អាច​អនុញ្ញាត​អោយ ការ​ត្អើក​នេះ អាច​កើតមាន​បាន​។ វា​ត្រូវ​បាន​គេ​ជឿ​ថា នេះ​ក៏​ដោយសារ​តែ ទារក​បាន​ធ្វើ​ការដក​ដង្ហើម ចូល ឬ ឈ្លក់​ជាមួយនឹង​ទឹក​ភ្លោះ​។ នៅពេល ដែល​បញ្ហា​នេះ​កើតមាន នោះ​ទឹកភ្លោះ​ក៏​បាន​ចូល និង មាន​នៅក្នុង​សួត​របស់​ទារក ហើយ​បន្ទាប់​សន្ទះ​ដើមទ្រូង របស់​ពួកគេ ក៏​ចាប់ផ្តើម​ធ្វើការ​កន្ត្រាក់ និង បង្កើតបានជា ការ​ត្អើក​នេះ​ឡើង ។ វា​ជា​រឿង​ធម្មតា​នោះទេ ដែល​ទារក​នៅ​ក្នុង​ផ្ទៃ តែង​ត្អើក​នៅក្នុង​ពេល​ណាមួយ ។​
​ស្ត្រី​ជា​ម្តាយ ត្រូវ​ចង​ចាំ​ថា នៅពេល​ដែល​កូន​ក្នុង​ផ្ទៃ​របស់​អ្នកធ្វើការ​ត្អើក នោះ​វា​ជា​សភាព​ធម្មតា​នោះ​ទេ ។ អ្នក​មិន​ចាំបាច់​មាន​ការព្រួយបារម្ភ រហូតដល់​ទៅ​អោយ គ្រូពេទ្យ ឬ​ឆ្មប​ធ្វើការ​ពិនិត្យ​ឡើយ លុះត្រាតែ អ្នក​មាន​អារម្មណ៍​ថា មាន​អ្វី​មិនធម្មតា​ផ្សេងទៀត​កើតឡើង ។ អ្នក​គ្រាន់តែ​ធ្វើការ​សម្រាក និង រីករាយ​ជាមួយនឹង អារម្មណ៍​នៃ​ការ​កន្ត្រាក់​នេះ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។