Q&A : នាង​ខ្ញុំ​ក្រមុំចាស់​ទើប​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ មិនដឹងថា​ត្រូវធ្វើ​ម៉េច​ឲ្យគាត់​ពេញចិត្ត ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​ក្រមុំចាស់​បាន​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​អត់​កូន​កាលពី​ពីរ​ខែ​មុននេះ ។ ក្រោយពេល​រៀបការ​ខ្ញុំ​និង​គាត់​រួមភេទ​ជា​រៀងរាល់ថ្ងៃ​មិនដែល​ខាន ប៉ុន្តែ​នាង​ខ្ញុំ​ចេះតែ​ចម្លែកដោយសារ​ស្វាមី​ចេះតែ​និយាយ​មកកាន់​នាង​ខ្ញុំ​ថា​«​មិន​ជួយ​ធ្វើឱ្យ​ខ្ញុំ​ខ្លះ​ទេ​ព្រោះ​ប្រពន្ធ​ខ្ញុំ​មុនប្រសប់​ណាស់​ឱ្យតែ​រួមភេទ​ម្តងៗ​តែង​ជួយ​ធ្វើឱ្យ​ខ្ញុំ​រៀងរាល់​លើក​» ។ នាង​ខ្ញុំ​ឆ្ងល់​ថា​តើ​ការជួយធ្វើឱ្យ​គាត់​ហ្នឹង​អ្វី​ទៅពីព្រោះ​ពេល​ខ្ញុំ​សួរ​គាត់​បានតែ​អេះ​អុញ​មិន​ព្រមឆ្លើយ​សោះ ។ នាង​ខ្ញុំ​ចង់ដឹងថា​ស្វាមី​និយាយ​បែបនេះ​គាត់​ចង់បាន​អ្វី​ពី​នាង​ខ្ញុំ ?

ចម្លើយ ៖ រឿងនេះ​មិន​ពិបាក​យល់​ទេ​បើ​អ្នកជា​យុវវ័យ​សម័យថ្មី​ពីព្រោះថា​នៅពេល​រួមភេទ​បើស្វាមី​តែង​និយាយ​ញ​ក្យ​បែបនេះ​គេ​ពិត​ត្រូវការ​អ្វីមួយ​ហើយ ។ ចំពោះ​ការនិយាយ​បែបនេះរបស់​ស្វាមី​មិន​ក្រៅពី​អ្វីដែល​ចង់ឱ្យ​អ្នកធ្វើ​អូ​រ៉ា​ល់​សិច​ឬ​រួមភេទដោយ​ប្រើ​មាត់​ដល់​ប្រដាប់ភេទរបស់គេ​តែប៉ុណ្ណោះ ។ ដោយសារ​អ្នក​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ស្វាមី​អាច​រឹងមាត់​និយាយ​មិនកើតព្រោះ​ជា​ចំណុច​ខ្មាស អៀន​ថែមទៀត​មិនយូរ​ទេ​គេ​អាច​និយាយ​ចេញមក​ពេញៗ​មាត់លែង​ខ្មាសអៀន​ទៀត​ពុំខាន ។​

M88


​ស្ត្រី​ត្រូវ​ចងចាំ​ថា​ការ​រួមភេទ​ក្រៅពី​ប្រើ​វិធី​ធម្មជាតិ​ហើយ​ការ​រួមភេទ​ដោយ​ប្រើ​មាត់​ជា​រឿង​មួយចាំបាច់​ដែល​មិនអាច​មើលរំលង​បានឡើយព្រោះថា​ការរួម​ភេទ​បែបនេះ​តែង​ផ្តល់​សេចក្តីសុខមិនអាច​មើលរំលង​បានទេ ។ ក្រៅពីនេះ​នៅពេល​រួមភេទ​ស្ត្រី​ក៏​មិនត្រូវ​ដេក​នៅ​ស្ងៀម​នឹងថ្កល់មិន​បញ្ចេញ​កាយវិការ​អ្វី​ឡើយ​ដែលនាំឱ្យ​ការរួម​ភេទ​ទាំង​អ្នក​និង​បុរស​តែង​ឆាប់​នឿយណាយ ។ ដូចនេះ​ស្ត្រី​ត្រូវ​បញ្ចេញ​កាយវិការ​ឆ្លើយតប​បុរស​ខ្លះ​ទើប​ជាការ​ប្រសើរ​បំផុត ។ ស្ត្រី​ត្រូវ​ងើបធ្វើ​ចលនា​ទាំង​នៅ​ពីលើ​បុរស​ឈរ​អង្គុយ​ឬ​សូម្បី​ក្បាច់​លុតជង្គង់​ក្តី ៕