កូនប្រុស​របស់​បុរស​ខ្លាំង​២​នាក់​ ដែល​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ សុទ្ធតែ​មានឱកាស​កាន់​តំណែង​ និង​មុខងារ​ម្នាក់ៗ​យ៉ាងតិច​៤

​កូនប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​២​នាក់​ ដែល​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ សុទ្ធតែ​មានឱកាស​កាន់កាប់​តំណែង​ និង​មុខងារ​ក្នុង​ម្នាក់ៗ​យ៉ាងតិច​៤​ រួម​មាន​ជា​អាទិ៍​ ៖

​ក​-​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​កាន់កាប់​តំណែង​ និង​មុខងារ​ចំនួន​៦​ គឺ​ ៖​ ១-​នាយ​រង​សេនាធិការ​ចម្រុះ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​ ២-​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ។​ ៣-​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ។​ ៤-​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ ។​ ៥-​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​)​ ។​ ៦-​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ ។​

​ខ​-​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​កាន់កាប់​តំណែង​ និង​មុខងារ​ចំនួន​៤​ គឺ​ ៖​ ១-​នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវជា​ឪពុក​បង្កើត​ ។​ ២-​នាយក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ ។​ ៣-​អគ្គលេខាធិការ​រង​ទី​១​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ។​ ៤-​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​)…៕​

កូនប្រុស​របស់​បុរស​ខ្លាំង​២​នាក់​ ដែល​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ សុទ្ធតែ​មានឱកាស​កាន់​តំណែង​ និង​មុខងារ​ម្នាក់ៗ​យ៉ាងតិច​៤

Related