យុវជន​វ័យក្មេង​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បើក​លឿន វ៉ា​គោយន្ត​កែច្នៃ​មិន​ផុត​បុក​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់ទៀត​

ខេត្តរតនគិរី​៖ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​បណ្តាល​ឲ្យ យុវជន​វ័យក្មេង​២​នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្មា​ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​ជែង​គោយន្ត​កែច្នៃ​១​គ្រឿង​មិន​ផុត​បណ្តាល​ប៉ះគ្នា​ដួល​ខ្ទាត​ត្រូវ​គោយន្ត​កិន​ស្លាប់ និង​របួស​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្តិ​ត​នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង​ខេត្តរតនគិរី​។​

​លោក ជាង ហឿង នាយ​ប៉ុ​ស្ថ៍​នគ​បាល​រដ្ឋបាល​សង្កាត់​យ​ក្យ​ឡោម​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ទី​១ ធី សុខ​ជា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង (​ស្លាប់​ធ្លាយ​ខួរ​) ,​ទី​២ ឈ្មោះ​ម៉ែត​ណូ​រៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​អី​ស្លាម មុខរបរ​កម្មករសំណង​(​ស្លាប់​ធ្លាយ​ខួរ​), ទី​៣ ឈ្មោះ​ម៉ែត​ខូ​រៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​អី​ស្លាប់ មុខរបរ​កម្មករសំណង បាន​រងរបួស​ធ្ងន់​ត្រូវបាន​សម​ត្ត​កិច្ច​ដឹក​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​.​។ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ​ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​លោក​បន្តទៀតថា ក្រោយពី​កើតហេតុ​ឃើញ​សភាព​ធ្ងន់ធ្ងរ​ម្ចាស់​គោយន្ត​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​គោយន្ត​នៅ​កន្លែងកើតហេតុ​។ បន្ទាប់ពី​សម​ត្ត​កិច្ច​បាន​វាស់វែង​បាន​នាំយក​គោយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។ រីឯ​សាកសព​ត្រូវបាន​សម​ត្ត​កិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ លីវ​ណ្ណៈ

KA-21-03-2016-31 KA-21-03-2016-32 KA-21-03-2016-33 KA-21-03-2016-40