ឈាម​ក្នុង​ទឹកកាម ​អាច​បណ្តាលមកពី ​មូលហេតុ​អ្វី​?

សុខភាព៖ ជារឿយៗ, មិនមានរោគសញ្ញា ណាអាចត្រូវបានរកឃើញ ចំពោះការមានឈាមនៅក្នុង ទឹកកាមនោះទេ។ នៅពេលដែលឈាមនៅ ក្នុងទឹកកាមមាន មូលហេតុច្បាស់លាស់, ជាធម្មតាគឺដោយតែការប៉ះទង្គិច ឬការឆ្លងមេរោគ។ ជាមួយនឹងការឆ្លងដោយមេរោគ, ឈាមនៅក្នុងទឹកកាម ជាធម្មតាត្រូវបានគួបផ្សំ នឹងរោគសញ្ញានានាដូច ជា ក្តៅខ្លួន, ឈឺប្រដាប់ភេទ ឬឈឺនៅផ្លូវទឹកនោម, ពិបាកនោម ឬមានឈាមនៅក្នុងទឹកនោមជាដើម។

ការប៉ះទង្គិចផ្ទាល់
ទឹកកាមរួមផ្សំ ដោយមេជីវិតឈ្មោល និងទឹកដែលត្រូវបាន បញ្ចេញដោយក្រពេញប្រូស្តាត និងក្រពេញដទៃទៀត។ ទឹកនោះច្របល់ជាមួយនឹង មេជីវិតឈ្មោលនៅពេល ដែលវាឆ្លងកាត់ផ្នែកនៃ បំពង់ដែលទៅកាន់ បំពង់បង្ហួរនោម (បំពង់ដែលចេញពី ប្លោកនោមមកក្រៅ) សំរាប់ធ្វើការបញ្ចេញទឹកកាម។ មួយចំនួនអាចធ្វើអោយ រហែកលើសរសៃឈាម ដែលស្របតាមផ្លូវនេះ ឬស្របទៅផ្លូវទឹកនោមទៅ កាន់បំពង់បង្ហួរនោម។ បន្ទាប់មកការរហែក សរសៃឈាមនេះ ធ្វើអោយហៀរឈាម ទៅក្នុងការបញ្ចេញ ទឹកកាម, ឬទឹកនោម ឬអាចមានទាំងពីរតែម្តង។

មូលហេតុដែលសមស្រប នៃការហូរឈាមនេះរួមមាន៖
– គ្រួសក្នុងប្លោកនោម
– ការព្យាបាលដោយវិទ្យុសកម្ម
– ការរួមភេទដែលមានការរំខាន
– ការមិនបានរួមភេទ ជាយូរមកហើយ
– ការច្រិបសាច់ក្រពេញប្រូស្តាត
– ការប៉ះទង្គិចទៅលើពងស្វាស
– ការកាត់បំពង់បង្ហូរទឹកកាម
– ការរួមភេទដោយ ប្រើកម្លាំងខ្លាំង (រួមភេទដោយគំហ៊ុក)

មូលហេតុ ដទៃទៀតរួមមាន៖
– ការដុះសាច់នៅនឹងប្លោកនោម, បំពង់បង្ហួរនោម ឬក្រពេញប្រូស្តាត
– មហារីកប្លោកនោម
– រលាកបំពង់អេពីឌីឌីម
– សរសៃឈាមផុយស្រួយ
– ជំងឺប្រមេះ
– ជំងឺឈាមក្រកក
– មហារីកក្រពេញប្រូស្តាត
– ការរីកក្រពេញប្រូស្តាត
– រលាកក្រពេញប្រូស្តាត
– មហារីកពងស្វាស
– បរិមាណប្លាកែតធ្លាក់ចុះ៕

ប្រភព៖​lookingtoday

  • ឈាម​ក្នុង​ទឹកកាម ​អាច​បណ្តាលមកពី ​មូលហេតុ​អ្វី​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាព
Tags: