គ្រាន់តែ​ប៉ុណ្ណឹង​សោះ​នារី​ជា​ដៃគូ​ពេញចិត្ត​ស្តូក​

នាង​ពិតជា​មិនអាច​ហាមាត់​និយាយប្រាប់​អ្នក​ដោយត្រង់ៗនោះទេ​ថា នាង​ចង់ឱ្យ​អ្នកអនុវត្ត​បែបនេះ ធ្វើ​នៅ​ចំណុច​នោះ ហើយ​ក្ដី​លំបាក​ទាំងនេះ​ក៏​ព្រោះតែ​នាង​មាន​បង្កប់​នូវ​ផ្នត់គំនិត​មួយ​ថា ខ្លួន​ជានា​រី​គួរតែមាន​ភាព​ខ្មាសអៀន ដែល​វា​សែនពិបាក​ក្នុងការ​និយាយពី​រឿង​សិច។ បើទោះជា​បែបនេះ​ក្ដី ខ្លួន​អ្នក​ដែលជា​ដៃគូ​ជីវិត​សិច​ជាមួយនាង ត្រូវតែ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដោយ​ធ្វើយ៉ាងណា​ឱ្យ​នាង​ទទួលបាន​នូវ​ភាព​ស្កប់ស្កល់ ស្គាល់​ពី​ភាព​ស្រណុក​សុខស្រួល និង​ឈានដល់​ចំណុចកំពូល​ដូចជា​រូបអ្នក​ដែរ។ អ្នក​គួរតែ​ចេះ​ពិចារណា ហើយ​ចេះ​កត់សម្គាល់​ទៅលើ​ភាសា​កាយវិការ​របស់​នាង ថា​តើ​លក្ខណៈ​សិចបែបណា​ដែល​នាង​ចូលចិត្ត។
ដាក់​ថ្នាំសម្រើប​ដោយ​ពាក្យសម្ដីពីរោះៗ ៖ សម្ដី​ផ្អែមល្ហែម លួងលោម ដោយ​ការរក​នឹក​រឿងល្អៗនៅក្នុង​ដំណើរ​ស្នេហា​ជាមួយគ្នា​កាលពីអតីតកាល ក៏ដូចជា​ការលើក​យក​គម្រោង​ជីវិតល្អៗនាពេល​អនាគត​មកជជែក​គ្នា​បន្តិច​ក៏​ជា​រឿង​ដែល​គួរ​យកមកអនុវត្ត​មុនគេ​ដែរ។ ផ្អែក​តាម​បទពិសោធ និង​ការផ្តល់​ដំបូន្មាន​ពី​អ្នកជំនាញ​ផ្នែក​សិច​សាស្ត្រ​បាន​បង្ហាញថា ស្ត្រី​ភាគច្រើន​ចង់បាន​បែបនេះ ដ្បិត​ពួកគេ​យល់ថា ការជជែក​គ្នា​ពីនេះពី​​នោះ​​ដែលជាគំនិតល្អៗមាន​ឥទ្ធិពល​បំផុត​ដែល​អាចបង្កើត​ឱ្យមាន​ភា​ពរីករាយ និង​ឈានទៅរក​ចំណង់​ផ្លូវភេទ​យ៉ាង​អស្ចារ្យ​ដែល​នឹកស្មាន​មិន​ដល់។
​   – ឱប​ប្រលោម​ដោយ​ការយកចិត្តទុកដាក់ ៖ កាយវិការ​នេះ​អាចធ្វើឡើង​នៅ​មុនពេល​អនុវត្ត​សិច​ក្ដៅ​សាច់ មានន័យថា មិនមែន​សាច់​រាងកាយប៉ះគ្នា​ភ្លាម សម្រុក​វាយលុក​យក​ម៉ា​ឈ្នះ​ដៃ​នោះទេ។ អ្នក​គួរ​ចាប់ផ្តើម​ពីការ​ឱបក្រសោប​កាយ​នាង​បង្កប់​ដោយ​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់ដើម្បីឱ្យ​នាង​បានដឹងថា នាង​ជាម​នុស្ស​ពិសេស​តែ​ម្នាក់​ដែល​ស្ថិតក្នុង​រង្វង់ដៃ​អ្នក និង​ជានា​រី​ដែល​អ្នក​ពិតជា​ស្រឡាញ់​គាប់ចិត្ត​បំផុត។ការងារ​បន្ទាប់​ទៀត ទោះជា​មិនចាំបាច់​ប្រាប់​ក៏​អ្នក​ដឹងថា​គួរ​ធ្វើ​យ៉ាងណាដែរ ខណៈដែល​រាងកាយ​របស់​នាង​កំពុង​ឡើងក​ម្ដៅ​រោលរាល​ដោយ​ភ្លើង​តណ្ហា​ សម្លាប់​​ដោយ​អារម្មណ៍​សិច​នោះ។
ព្យាយាម​ជំរុញ​នាង​ឱ្យ​ស្គាល់​ឋានសួគ៌​មុន ៖ តាម​ការ​ស្ទាបស្ទង់​មតិទៅលើ​នារី​ភាគច្រើន​ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​សិច សុទ្ធតែ​បានបង្ហាញ​ថាកម្រ​នឹងមាន​ឱកាស​បាន​ស្គាល់​ពី​ភាព​សុខ​ស្រួល ឬ​ឈានដល់​ចំណុចកំពូល​នោះ​ណាស់ ព្រោះ​នៅពេលដែល​ផ្តើម​មាន​អារម្មណ៍​ស្រើបស្រាលរាងកាយ​ចាប់​មាន​កម្ដៅ​ដែល​បង្កាត់​ឡើង​ដោយ​ភ្លើងតណ្ហា ក៏ត្រូវ​បានបញ្ចប់យ៉ាង​ឆាប់រហ័ស​ទៅវិញ​បាត់ ខណៈដែល​បុរស​ជា​ដៃគូ​របស់​នាង​បាន​ដើរទៅមុន​មួយ​ជំហាន។ មានន័យថា បុរស​គិតតែ​ពី​ក្ដី​សុខ​របស់ខ្លួន ចាប់ផ្ដើមភ្លាម វាយ​សម្រុក​ភ្លែត ដើម្បី​បំពេញតម្រូវការ​ខ្លួនឯង។ បើ​ដូច្នេះ អ្នក​គួរតែ​រក​វិធីសាស្ត្រ​យ៉ាងណា​ជំរុញ​ឱ្យ​នាង​បាន​ស្គាល់​ពី​ក្ដី​សុខ​ជាមុន ឬ​អាចបំពេញ​ចំណង់​តំណាលគ្នា​ក៏បាន ចៀសវាង​ដល់ត្រើយ​តែម្នាក់ឯង ហើយទុក​នាង​ចោល​នៅ​កណ្តាល​មហាសមុទ្រ​ដ៏​ធំធេង​តែម្នាក់ឯង។
បញ្ចប់​សិច​ដោយ​ភាពជា​មនុស្ស​ប្រុស ៖ រយៈពេល​យូរ ឬ​ឆាប់​មិនមែន​ជា​បញ្ហា​ចំពោះ​សមត្ថភាព​ផ្លូវភេទ ហើយក៏​មិនមែនជា​សញ្ញា​បញ្ជាក់ថា អ្នកមាន​សមត្ថភាព​ខ្លាំង​សមជា​មនុស្ស​ប្រុស​នោះដែរ។ ប៉ុន្តែ​អ្វីដែលបញ្ជាក់ប្រាប់​នាង​បាន​យ៉ាងច្បាស់​ថា អ្នកជា​មនុស្ស​ប្រុស​ដែល​នាង​ត្រូវការមិនអាច​អត់​បាន​គឺ ការយកចិត្តទុកដាក់​ទៅលើ​រូបនាង។ អ្នក​ត្រូវតែ​ដឹងថា ស្ត្រី​ត្រូវការ​ស្ថិតនៅក្នុង​រង្វង់​ទ្រូង​ដ៏​កក់ក្តៅ​របស់​បុរស​ជា​គូស្នេហ៍​បន្ទាប់ពី​ប្រតិបត្តិការ​សិច​រួចរាល់។ ចំណុច​នេះ អាចមាន​ការលំបាក​ប​ន្តិ​ច​សម្រាប់អ្នក​ដែលជា​មនុស្ស​ប្រុស ព្រោះ​ក្រោយពេល​ឈានដល់​ចំណុចកំពូល ឬបន្ទាប់ពី​បញ្ចេញ​ទឹកកាម​រួម ប្រព័ន្ធ​បញ្ជា​របស់​បុរស​អាច​នឹង​ថមថយ​ចុះខ្សោយ ក៏ប៉ុន្តែ​បើ​អ្នក​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បានត្រឹមតែ3-5នាទី វាក៏​ជា​រឿង​មួយ​ដ៏​ប្រសើរ​ដែរ៕

ប្រភព៖ lareine

  • គ្រាន់តែ​ប៉ុណ្ណឹង​សោះ​នារី​ជា​ដៃគូ​ពេញចិត្ត​ស្តូក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាព
Tags: