ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ ២១ មីនា

១) យ៉ាង​ណាស់​មនុស្ស ១៤ បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​មួយ​ដែល​ធ្វើ​នៅ​ក្នុង​ប្រទេស​ អេស៉្បាញ​ ពី​ទីក្រុង Valencia ទៅ​កាន់​ទីក្រុង Bacelona កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដែល​ជន​រង​គ្រោះ​ភាគ​ច្រើន​គឺ​ជា​និស្សិត​បរទេស។

 

២) ការ​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប ពី​សំណាក់​ចក្រភព​អង់គ្លេស​ អាច​បង្ក​ផល​អាក្រក់​មួយ​ដល់​សេដ្ឋកិច្ច​អង់គ្លេស ដែល​វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​អាច​បាត់បង់​ការ​ងារ​ធ្វើ​ដល់​ទៅ ១ លាន​ការងារ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ពាណិជ្ជកម្ម CBI។

 

៣) មនុស្ស​ច្រើន​ជាង ៦០០ នាក់​បាន​ចាកចេញ​ពី​បារាំង​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ហើយ​មនុស្ស​ច្រើន​ជាង ៨០០ នាក់​បន្ថែម​ទៀត​ចង់​ចាកចេញ​ពី​បារាំង​ទៅ​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ ISIS នេះ​បើ​តាម​ការ​ប្រាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី​បារាំង Manuel Vall ថ្លែង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។

 

៤) យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​ចំនួន​ ចំនួន ៦២ នាក់​បាន​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​រុស្សី កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​លើ​យន្តហោះ ដែល​ក្នុង​នោះ ៥៥ នាក់​ជា​អ្នក​ដំណើរ និង ៧ នាក់​ជា​សហសេវិក​ នៃ​ជើង​ហោះហើរ FZ981 របស់​ក្រុមហ៊ុន FlyDubai។

 

៥) ក្រុម​រដ្ឋ​ឥស្លាម​សញ្ជាតិ​ទួរគី​បាន​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កណ្តាល​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ក្នុង​ទីក្រុង អ៊ីស្តាន់ប៊ុល​ បណ្តាល​ឲ្យ​ជន​បរទេស​ចំនួន ៤ នាក់​បាត់​បង់​ជីវិត​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ Efken Ala ថ្លែង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។

 

៦) ប្រទេស​កូរ៉េខាងជើង នៅ​ថ្ងៃច័ន្ទ​នេះ​ បាន​បាញ់​គ្រាប់​រ៉ុកកែត​រយៈ​ចម្ងាយ​ជិត​ចំនួន ៤ គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​មួយ​ថ្ងៃ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បាញ់​ មីស៊ីល​រយៈ​ចម្ងាយ​ចំនួន ២ គ្រាប់​ ដើម្បី​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ នេះ​បើ​តាម​សារព័ត៌មាន Yonhap។ 

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com