យុវជន​ម្នាក់​ចាប់​ស្ត្រី​បរទេស​រំលោភ​សេពសន្ថវៈ​យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ​គេចខ្លួន​បាន​១​យប់​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ តាម​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ៨​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦ បន្ទាប់ពី​យុវជន​នោះ ធ្វើ​សកម្មភាព​សេពសន្ថវៈ យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ ស្ត្រី​ជនបរទេស​ម្នាក់​ខ​ណៈ​គាត់​អង្គុយ​លំហែកាយ​ម្នាក់ឯង​នៅ​ឆ្នេរ​អូ​ត្រេះ​ចាស់ ជាទី​កន្លែង​ស្ងាត់ កាលពី​យប់​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦​។ ហើយ​យុវជន​រូបនោះ​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់​តុលាការខេត្ត​កាលពី​រសៀល​ថ្ងៃទី​២១​មិនា​នេះ​។​

យោងតាម​ប្រភពពី​លោក វរៈសេនីយ៍ ញ៉ែ​ត ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានបញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩ និង​១០​នាទី​នៅ​ចំណុច​ក្រុមទី​២ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​រំលោភ​សេពសន្ថវៈ​យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ លើ​ជនរងគ្រោះ​ឈ្មោះ FROMENT MARJORIE ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​អ្នក​ទេសចរណ៍​ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ​១២ CH 20737 ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១២​។

​លោក​បន្តថា ជនជាប់ចោទ​មានឈ្មោះ គា ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​អ្នក​ឌី​សាញ​ម៉ូដ មាន​ទីលំនៅ​ក្រុមទី​១៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ ជា​ជនបរទេស​ខាងលើ ហើយ​យក​ម្រាមដៃ រុកចូល​ក្នុង​ប្រដាប់ភេទ របស់​ស្ត្រីជន​រងគ្រោះ ខណៈពេល​នាង​កំពុង​អង្គុយ​លំហែ​លេង​នៅ​ឆ្នេរ​អូ​ត្រេះ​ចាស់ នៅ​ទីកន្លែង​ស្ងាត់​ម្នាក់ឯង​។

​ក្រោយពេល​កើតហេតុ​រួច​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គា ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅវេលា​ម៉ោង ៨​និង​០០​នាទី​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦​។ ព្រមទាំង​រឹបអូស ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​គ្លិ​ច ពណ៌​ខៀវ ឆ្នាំ​២០០៩ គ្មាន​ស្លាក​លេខ សម្រាប់ធ្វើ​សកម្មភាព ទូរស័ព្ទ​ចំនួន​មួយគ្រឿង ម៉ាក​សាំ​សុង​ពណ៌​ស​កាបូបដៃ​មួយ​ពណ៌​ប្រផេះ លុយ​ខ្មែរ​ចំនួន​២៨០០០​រៀល កូនសោ​ចំនួន​១ ដែល​ជនសង្ស័យ​បាន​ជ្រុះ​នៅ​កន្លែងកើតហេតុ ពេលធ្វើ​សកម្មភាព​ហើយ​ត្រូវបាន​ជនរងគ្រោះ​រើស​បាន មក​ប្រគល់អោយ​សមត្ថកិច្ច​៕ សមុទ្រ​ខៀវ​

KA-21-03-2016-25 KA-21-03-2016-35