ទស្សនាសមត្ថភាព ម្ចាស់ពាន The Voice Kids ថៃ២០១៦ថ្មីៗ ឡូយប៉ុណ្ណា?

បេក្ខជន Diamond អាយុ១៤ឆ្នាំបានក្លាយជាម្ចាស់ពាន The Voice Kids ថៃសម្រាប់ឆ្នាំ២០១៦រដូវកាលទី៤ ដែលបានបញ្ចប់កាលពីសប្ដាហ៍មុន អមដោយទឹកប្រាក់១លានបាត (ប្រហែល២៨៦៩៥ដុល្លារ)។

ទស្សនាសមត្ថភាព ម្ចាស់ពាន The Voice Kids ថៃ២០១៦ថ្មីៗ ឡូយប៉ុណ្ណា?

ចាប់តាំងពីវគ្គ Blind Audition Diamondពិតជាធ្វើបានល្អ ដោយអាចបង្ហើរសំនៀងឲ្យគ្រូបង្វឹកទាំង៣បង្វិលកៅអីរកខ្លួន តែចុងក្រោយគេបានជ្រើសយក Lula ធ្វើជាគ្រូដើម្បីពង្រឹងសមត្ថភាពបន្ថែម។ លុះឈានដល់វគ្គ Battle Round កុមារអាយុក្មេងខ្លួនចាស់រូបនេះនៅតែបន្តភាពខ្លាំងដោយអាចទម្លាក់សមាជិករូបក្រុមទាំង២គឺ Mikeyនិង Pebble។ រំកិលខ្លួនកាន់តែជិតវគ្គផ្ដាច់ព្រ័ត្រ ក្នុងវគ្គ Semi Final កាន់តែបង្កើនសមត្ថភាពរឹតតែខ្លាំង រហូតនាំឲ្យគេឈានទៅវគ្គចុងក្រោយ។ វគ្គផ្ដាច់ព្រ័ត្រនៅសល់បេក្ខជន៣រូប ប្រុស២ស្រី១គឺ Ice black coffee, Chand និងDiamond។ Diamond នៅតែធ្វើបានល្អទាំងការច្រៀងជាមួយគ្រូបង្វឹកនិងទោល។ ចុងក្រោយជយលាភី The Voice Kids Thailand 2016 គឺបានធ្លាក់លើកណ្ដាប់ដៃគេពិតមែន៕

ទស្សនាសមត្ថភាព ម្ចាស់ពាន The Voice Kids ថៃ២០១៦ថ្មីៗ ឡូយប៉ុណ្ណា?

ទស្សនាសមត្ថភាព ម្ចាស់ពាន The Voice Kids ថៃ២០១៦ថ្មីៗ ឡូយប៉ុណ្ណា?

ខាងក្រោមជាការបញ្ចេញសមត្ថភាពរបស់ Diamond គ្រប់វគ្គ៖

- វគ្គ Blind Audition

- វគ្គ Battle Round

-  វគ្គ Semi Final

- វគ្គ Final

ប្រភព៖ សប្បាយ