​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម

​ក្នុង​ឱកាស​ថ្ងៃ​ដែល​​ព្រះរាជ​បុត្រា​​​​តូច​របស់​​ស្ដេច​ប៊ូតង់​​ប្រសូត​​មក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រជាជន​ព្រះរាជាណាចក្រ​ប៊ូតង់​បាន​​នាំ​យក​​កូន​​ឈើ​ជា​ច្រើន​​​ដើម​យក​ទៅ​ដាំ​ដើម្បី​​​​អបអរសាទរ​ស្វាគមន៍។

 

​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
 

តាម​ប្រភព​សារព័ត៌មាន​ Treehugger កូន​ឈើ​​ចំនួន​ ១០៨ ០០០​ដើម​ត្រូវ​បាន​យក​ទៅ​ដាំ​នៅ​លើ​ភ្នំ​​តូច​នៃ​​ប្រទេស​ប៊ូតង់​ ដើម្បី​អបអរ​​ព្រះរាជ​បុត្រា​​ដំបូង​របស់​ព្រះ​អង្គ​​ម្ចាស់​ប៊ូតង់​ Jigme Khesar Namgyel Wangchuck និង​ម្ចាស់​​​ក្សត្រី Jetsun Pema ។

 

តាម​ប្រភព​សារព័ត៌មាន​ខាង​លើ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​​ថា ​ដោយ​យោង​ទៅ​​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​​នៃ​ព្រះរាជាណាចក្រ​ប៊ូតង់​បាន​ចែង​ថា ប្រទេស​​ប៊ូតង់​​គឺ​ត្រូវ​​រក្សា​ព្រៃ​ឈើ​យ៉ាង​តិច​ណាស់​​​​​ឲ្យ​បាន​ ៦០​ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស​។ ដោយ​ឡែក​ចំពោះ​ការ​ដាំ​ដើម​ឈើ​​ខាង​លើ​គឺ​មិន​មែន​ដោយ​សារ​តែ​​​​​​ការ​ចែង​ក្នុង​ច្បាប់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កើត​ចេញ​ពី​ទឹក​ចិត្ត​​ប្រជាជន​ក្នុង​ការ​អភិរក្ស​​បរិស្ថាន។

 

​​​​​​​​​​”នៅ​ក្នុង​ពុទ្ធសាសនា ដើម​ឈើ​មួយ​ដើម​គឺ​​ជា​អ្នក​ផ្ដល់​​ឲ្យ​និង​ផ្គត់ផ្គង់​​រាល់​ភាវ​មាន​​ជីវិត​ទាំង​អស់។ វា​ជា​តំណាង​ឲ្យ​​ភាព​យូរ​អង្វែង​ សុខភាព ភាព​ស្រស់​ស្អាត និង​សេចក្ដី​ស្រលាញ់”។ នេះ​បើ​តាម​លោក Tenzin Lekphell អ្នក​សម្រប​សម្រួល​ម្នាក់​ក្នុង​​ព្រឹត្តិការណ៍​​ដាំ​ដើម​ឈើ​ខាង​លើ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​​ប្រទេស​ប៊ូតង់​​​​បាន​ធ្វើ​​ឲ្យ​សារព័ត៌មាន​​ជា​ច្រើន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ​ពី​​​ការ​ដាំ​ដើម​ឈើ។ នៅ​ក្នុង​ឆ្នាំ​២០១៥ ព្រះរាជាណាចក្រ​ប៊ូតង់ បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​​ដោយ​ដាំ​ដើម​ឈើ ៥​ម៉ឺន​ដើម​ត្រឹម​រយៈ​ពេល​មួយ​ម៉ោង៕

 

​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
​​ប្រទេស​ប៊ូតង់​អបអរ​កំណើត​​ព្រះរាជ​បុត្រា ដោយ​ដាំ​ដើម​ឈើ១​សែន​៨​ពាន់​​​ដើម
 

ចុចអាន៖  កំណត់​ត្រា​ដាំ​ដើមឈើ​ច្រើន​បំផុត​លើ​លោក នឹង​បំបែក​នៅ​ថ្ងៃ​សៅរ៍​នេះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព​៖ treehugger, thediplomat, borepanda​​​​