ស្រវឹង​ស្រឿង​ៗ​ ​បបួល​ចៅ​ស្រី​ទៅ​ប្រទូស​កេរ ​ត្រូវ​នគរបាល​ឃាត់​ខ្លួន​ បញ្ជូន​ទៅ​តុលាការ

ស្រវឹង​ស្រឿង​ៗ​ ​បបួល​ចៅ​ស្រី​ទៅ​ប្រទូស​កេរ ​ត្រូវ​នគរបាល​ឃាត់​ខ្លួន​ បញ្ជូន​ទៅ​តុលាការ



ពោធិ៍សាត់​ ៖ ​ក្មេង​ស្រី​រងគ្រោះ​អាយុ​១០​ឆ្នាំ​ម្នាក់​ បាន​ចោទប្រកាន់​ជីតា​ខ្លួន​​​ថា ​បាន​ប្រទូស្ត​កេរ្តិ៍​​​​នាង ខណៈ​ដែល​បណ្ដើរ​​​ចេញ​ពី​ផ្ទះ​បន្តិចបន្តួច។ ក្រោយ​មក​ជីតា​រូប​នោះ​ ក៏​ត្រូវ​នគរបាល​ឃាត់​ខ្លួន​ បញ្ជូន​ទៅ​តុលាការ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ទី​២០​ ខែ​មីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវ​រទេះ​មួយ​កន្លែង ​ដែល​ផុត​ពី​ផ្ទះ​ក្មេង​ស្រី​បន្តិច​ ស្ថិត​ក្នុង​ភូមិ អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​សំរោង​បាន​និយាយ​ថា ជនសង្ស័យ​ខាង​លើ​ មាន​ឈ្មោះ​អ៊ូ ឡយ ​អាយុ​៥៩​ឆ្នាំ​ជា​ជនពនេចរ​ គ្មាន​ទីលំនៅ​ពិតប្រាកដ។ ឯ​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​ច​.​ស​.​ណ អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

លោក​វង សា​វ៉េ​ត ​អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ ​បាន​ឲ្យ​ដឹង​ពី​ដំណើរ​រឿង​នេះ​ថា ​៖ ​បើ​តាម​ការ​រៀបរាប់​ក្មេង​ស្រី​រងគ្រោះ​ គឺ​ជនសង្ស័យ​ត្រូវជា​ជីតា​នាង​នេះ ​មិន​ដឹង​ជា​ គាត់​មក​ពី​ណា​ទេ ​បាន មក​ដេក​នៅ​ចំណុច​សាលា​ឡា​ហ្គោ ក្នុង​ភូមិ​កើតហេតុ​ខាងលើ​ចំនួន​ពីរ​យប់។ លុះ​នៅ​ម៉ោង​១២​​ថ្ងៃត្រង់ ​ថ្ងៃ​ទី​២០​ ខែ​មីនា ឆ្នាំ​២០១៦ នោះ ​ជន​សង្ស័យ​ជា​ជីតា​នាង​ រាង​ស្រវឹង​ស្រា ក៏​បាន​ហៅ​នាង​ទៅជា​មួយ ហើយ​​ឪពុក​ម្ដាយ​នាង​យល់ថា​ជា​ជីតា ​ក៏​ឲ្យ​នាង​ទៅ​ ស្រាប់តែ​ទៅ​ផុត​ផ្ទះ​ដល់​ផ្លូវ​រទេះ​រាង​ស្ងាត់ ​​តា​នាង​ក៏​ឲ្យ​នាង​ដេក ហើយ​យក​ប្រដាប់​ភេទ​ញុល​ៗ​ក្បែរ​ប្រដាប់​ភេទ​នាង រួច​​​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក​នៅ​ល្ងាច​ថ្ងៃ​ខាងលើ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ពី​បទ​ប្រទូស​កេរ​តែ​ម្ដង។

លោក វង សា​វ៉េ​ត បាន​បន្ត​ថា ​ក្រោយពេល​ចាប់ខ្លួន​ជន​សង្ស័យ​ឈ្មោះ​អ៊ូ ឡយ ​ជា​បុរស​ពោះម៉ាយ​នោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​ ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ ជំនាញ​យើង​បាន​ហៅ​ជនសង្ស័យ​នេះ​មក​សួរនាំ​លើ​ករណី​ ដែល​ចៅស្រី​ប្ដឹង។ បុរស​សង្ស័យ​បាន​​បញ្ជាក់​ថា ​គាត់​ប្រឹង​ទប់​អារម្មណ៍ នេះ​ខ្លាំង​ណាស់​ពុំបាន​យក​ប្រដាប់​ភេទ​ដាក់បញ្ចូល​ទៅលើ​ជនរងគ្រោះ​ជា​ចៅស្រី​គាត់​ឡើយ ហើយក៏​បាន​ជូន​នាង​មក​ផ្ទះ​វិញ។ លុះ​ល្ងាច​ឡើង​ ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​មក​ទីនេះ​ទៅ។ លោក វង សា​វ៉េ​ត ក៏បាន​ពោល​ពាក្យ​អាណិត​ទៅលើ​ជនសង្ស័យ​ដែរ​ ព្រោះ​វា​ជា​សំណាង​ខ្លាំង​ណាស់ សម្រាប់​មួយ​ពាន់​គ្រោះ​លើ​ករណី​នេះ ព្រោះ​ភាគច្រើន​គឺ​ចាប់​រំលោភ​ហើយ​ឈាន​ទៅ​រក​ការ​សម្លាប់​បំបិទមាត់​ទៀត តែ​​យ៉ាង​ណា​ករណី​នេះ​ខាង​នគរបាល​បាន​បង្ក​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​អាយុ​៥៩​ឆ្នាំនេះ​ទៅ​តុលាការ ដាក់ទោស​តាម​ស្ថាន​ទម្ងន់​របស់​គាត់​ពី​បទ​ប្រទូស​កេរ ចៅស្រី​ខ្លួនឯង​មិន​បាន​សម្រេច៕