អ្នក​ឌីហ្សាញ​ម៉ូដ​ម៉ូតូ​ម្នាក់ ត្រូវ​ស្ត្រី​ជនបរទេស ប្តឹង​ពី​បទ​យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ

អ្នក​ឌីហ្សាញ​ម៉ូដ​ម៉ូតូ​ម្នាក់ ត្រូវ​ស្ត្រី​ជនបរទេស ប្តឹង​ពី​បទ​យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ



ព្រះសីហនុ​ ៖​ យុវជន​ដែល​ជា​ជាង​ឌី​ហ្សា​ញ​ម៉ូដ​ម៉ូតូ​​​ ត្រូវ​បាន​ប៉ូលិស​អធិការដ្ឋាន​នគរបាល​ ក្រុង ធ្វើការ​ចាប់ខ្លួន​ភ្លាមៗ ខណៈ​ជនសង្ស័យ​រូប​នោះ​ ត្រូវ​ស្ត្រី​រងគ្រោះ​ជា​ជន​​បរទេស​ម្នាក់​ប្តឹង ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ (​យក​ម្រាមដៃ​រុក​ប្រដាប់​ប្រភេទ​)។

ហេតុការណ៍​ចាប់ខ្លួន​នេះ ​បាន​ធ្វើឡើង នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​ត្រង់​ចំណុច តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ស្ថិត​ក្នុង​ក្រុម​លេខ​២ ភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ខាង​លើ​ មានឈ្មោះ​ គា ហេង អាយុ​២២​ឆ្នាំ មុខរបរ ឌី​ហ្សា​ញ​ ម៉ូដ​ម៉ូតូ មាន​ទីលំនៅ​ក្រុមទី​១៦ ភូមិ​លេខ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រីឯ​ជនរងគ្រោះ​មានឈ្មោះ FROMENT MARJORIE ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ ទេសចរណ៍​ ជនជាតិ បារាំង កាន់​លិខិតឆ្លងដែន​លេខ ១២CH២០៧៣៧ ចុះ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនជាប់សង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា នៅ​យប់​កើតហេតុ​នោះ ខ្លួន​បាន​ដើរលេង​តាម​ឆ្នេរសមុទ្រ ក៏​ស្រាប់តែ​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​អង្គុយលេង​តែ​ម្នាក់​ឯង នៅ​ឆ្នេរសមុទ្រ តំបន់​អូរត្រេះ។ ពេលនោះ​ខ្លួន​ក៏បាន​ទៅ​និយាយ​លេង​ពី​នេះ​ពី​នោះ ជាមួយ​នឹង​ស្ត្រី​រងគ្រោះ ក្រោយមក​ខ្លួន​គិត​ថា ស្ត្រី​រងគ្រោះ​ហាក់បីដូច​ជា​មាន​អារម្មណ៍​ជាមួយ​ខ្លួន ក៏បាន​ទៅ​ជិត​ស្ត្រី​រងគ្រោះ ​រួច​​ស្ទាបអង្អែល។ បន្ទាប់មក​ក៏​យកដៃ​ទៅ​ស្ទាប​ប្រដាប់​ភេទ ក្នុង​គោលបំណង ឲ្យ​ស្ត្រី​រងគ្រោះ​មាន​អារម្មណ៍ ប៉ុន្តែ​ក្រោយពី​ខ្លួន​បាន​លូក​ស្ទាប​បាន​បន្តិច ក៏​ស្រាប់តែ​ស្ត្រី​រងគ្រោះ ស្រែក​ឆោឡោ​ឡើង​ផ្អើល​គេ​ផ្អើល​ឯង​ពេញទី​នោះ ហើយ​ខ្លួន​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន​តែ​ម្តង។

បច្ចុប្បន្ន​ ជន​សង្ស័យ ក្រោយពី​ប៉ូលិស​ធ្វើការ​សាកសួរ​រួច​ ក៏បាន​កសាង​សំណុំរឿង និង បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​​២០១៦​នេះ​ហើយ​ ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់៕