ផ្លូវ​បេតុង​ប្រវែង​៤១៧​ម៉ែត្រ នៅ​បរិវេណ​ជុំវិញ​ផ្សារ​កញ្ជ្រៀច ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​

ផ្លូវ​បេតុង​ប្រវែង​៤១៧​ម៉ែត្រ នៅ​បរិវេណ​ជុំវិញ​ផ្សារ​កញ្ជ្រៀច ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​

ព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ លោក បិ​ន ជីវ​ន្ត័ អភិបាលស្រុក​កញ្ជ្រៀច បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ប្រវែង​៤១៧​ម៉ែត្រ នៅ​បរិវេណ​ជុំវិញ​ផ្សារ​កញ្ជ្រៀច ស្ថិតនៅ​ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ដែល​ជា​ថវិកា​របស់​មូលនិធិ​ស្រុក​ និង​ថវិកា​បដិភាគ​របស់​បង​ប្អូន​អាជីវករ​ក្នុង​ផ្សារ​ទាំងអស់។

លោក បិ​ន ជីវ​ន្ត័ អភិបាលស្រុក​កញ្ជ្រៀច​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​អាជីវករ​ទាំង​អស់​ដែល​បាន​ចូលរួម​បដិភាគ​ជាមួយ​អាជ្ញាធរ​ស្រុក ក្នុង​ន័យ​បុព្វហេតុ​ផល​ប្រយោជន៍​រួម​របស់​យើង​ទាំង​អស់​គ្នា ដូច​ពាក្យ​ចាស់​ថា សាមគ្គី​នាំមក​នូវ​ជ័យជំនះ ជាក់ស្ដែង​ផ្លូវ​បេតុង​ប្រវែង​៤១៧​ម៉ែត្រ​នេះ បើ​គ្មាន​ការចូលរួម​ទេ គឺ​មិនបាន​សម្រេច​ឡើយ។

លោក​សូម​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ប្រពៃណី​ដ៏​ល្អ​នេះ​បន្ត​ទៀត ដើម្បី​ស្រុក/ឃុំ​របស់​យើង​មានការ​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​យើង​នេះ​មានការ​រីកចម្រើន​ទៅ​បាន​លុះ​ត្រា​មាន​ប្រជាពលរដ្ឋ​ចូលរួម ទើប​បាន​សម្រេច ជាក់ស្ដែង​លទ្ធផល​ថ្ងៃ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ សូម​ថែរក្សា​សមិទ្ធផល​នេះ​ឲ្យ​មាន​អនាម័យ មាន​សោភណភាព​រៀប​រៀបរយ​ល្អ​តាម​ផ្លូវ​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សារ​ផង​ដែរ ដើម្បី​សុខ​ភាព​យើងទាំងអស់គ្នា។

លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​រក្សា​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ និង​សមត្ថកិច្ច​ទាំងអស់ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅវិញទៅមក​អំពី​មុខសញ្ញា​មិន​ល្អ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​មាន​វិធានការ​បង្ការ ទប់ស្កាត់ បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​វេលា​។

លោក​បាន​ណែនាំ​បងប្អូន​ឲ្យ​អញ្ជើញ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់​ៗ​គ្នា និង​នៅ​ពេល​ធ្វើ​ដំណើរ​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ភូមិ​ឃុំ​គ្មាន​គ្រោះថ្នាក់ ចរាចរណ៍​គ្មាន​សោកនា​ដកម្ម គ្មាន​ភាព​ក្រីក្រ គ្មាន​ជន​ពិការ៕​