ល្ងាច​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ ទទួល​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ពី​ជប៉ុន​

ល្ងាច​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ ទទួល​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ពី​ជប៉ុន​



ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា រវាង លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji KU MAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន នៅ​ទីស្ដីការ​ក្រសួងការបរទេស។

ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ដែរ​ថា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​ដូចជា ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ចំនួន ៤.៧១៥​លាន​យ៉េន សម្រាប់​អនុវត្តន៍​គម្រោង​២ រួម​មានៈ ១.​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ ដែល​មាន​ទឹកប្រាក់​ចំនួន ៣.៣៤៣​លាន​យ៉េន​។ ២.​ជំនួយ​សម្ភារៈ​បច្ចេកទេស​បោសសំអាត​មីន​ដំណាក់កាល​ទី​៧ ដែល​មាន​ទឹកប្រាក់​ចំនួន ១.៣៧២ លាន​យ៉េន​។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​
ដែរ​ថា ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន ១៧.២៩៨​លាន​យ៉េន សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៅ​ផ្លូវជាតិ​លេខ​៥ “​កំណាត់​ផ្លូវ​ពី​ព្រែក​ក្តា​-​ធ្លា​ម្អម​” ដំណាក់កាល​ទី​២៕