កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន

កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន



សៀមរាប ៖ ប្រឈម​ជាមួយនឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ ដែល​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន បាន​បើក​ការវាយប្រហារ ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត និង រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ គំនិត​ផ្តួចផ្តើម​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ គឺ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់ ក៏ប៉ុន្តែ​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​តែ​ការ​ប្រយុទ្ធប្រឆាំង​ការ​រត់ពន្ធ​និង​ជួញដូរ​មនុស្ស គឺ​វា​មិន​គ្រប់គ្រាន់​នោះទេ។

នៅ​ក្នុង​កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន ស្តីអំពី​ការប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​សម្លឹង​ឃើញ​យ៉ាង​ដូច្នេះ ជា​មួយ​នឹង​ការ​ផ្តួចផ្តើម​គំនិត ដើម្បី​ដោះស្រាយ​បញ្ហា​អាយុជីវិត និង​ទ្រព្យសម្បត្តិ ដែល​គេ​គិត​ថា ជា​រឿង​ដ៏​សំខាន់ ដែល​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស​បំផុត។

កិច្ចប្រជុំ​នេះ បាន​ដំណើរការ​របស់​ខ្លួន​រយៈ​ពេល​២​ថ្ងៃ ( ថ្ងៃ​ទី​២១ និង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ២០១៦ ) នៅ​សណ្ឋាគារ​សុខា​-​អង្គរ (​ក្រុង​សៀមរាប​)  ដែល​មាន​ក្រសួងមហាផ្ទៃ​កម្ពុជា ជា​ម្ចាស់ផ្ទះ។ បើ​តាម​គម្រោង​នៃ​កិច្ចប្រជុំ​នេះ របៀបវារៈ​ចំនួន​៦ នឹង​ត្រូវ​បាន​ពិភាក្សា​អនុម័ត ក្រោម​គោលដៅ​នៃ​ការ​ពង្រឹង​ភាពជា​ដៃគូ​ឆ្លងកាត់​ព្រំដែន​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន សហភាព​អ៊ឺរ៉ុប អាស៊ី​ប៉ាស៊ីហ្វិក អាមេរិក និង អាហ្វ្រិក ។ តាមរយៈ​នៃ​វេទិកា​តំបន់​អាស៊ាន​នេះ​ដែរ គឺ​វា​មាន​សារៈ​សំខាន់​បំផុត សម្រាប់​ការវាយតម្លៃ​សភាពការណ៍​និង​ការអនុវត្ត​ប្រចាំ​ឆ្នាំ ឬក៏​ពិនិត្យ​ឡើងវិញ សន្តិសុខ និង​ការអភិវឌ្ឍន៍​នៃ​ពិភពលោក។

នាយ​ឧ​ត្ត​ម​សេនីយ៍ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​កម្ពុជា ( ឯម សំអាន ) បាន​លើក​ឡើង​ជាមួយនឹង​ការ​បើក​កិច្ចប្រជុំ​នោះ​ថា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​គូស​បញ្ជាក់​រួច​មក​ហើយ​ថា ឧក្រិដ្ឋ​កម្ម​ឆ្លងដែន គឺ​វា​គ្មាន​ដែន​កំណត់​នោះទេ ហើយ​វា​កំពុងតែ​បង្កើន​ការ​គំរាមកំហែង មកលើ​តំបន់​អាស៊ាន  ដូច្នេះ​ដើម្បី​ផ្តល់​ការ​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន គឺ​ត្រូវ​ជំរុញ​ឲ្យ​មានការ​អនុម័ត​លើ​លិខិតុបករណ៍​ផ្នែក​ច្បាប់ ដើម្បី​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំង ៨ ប្រភេទ​នោះ។ លោក ឯម សំអាន ពុំបាន​បញ្ជាក់​នៅ​ក្នុង​សន្ទរកថា​របស់លោក​នោះទេ ថា​តើ​ការគ្រប់គ្រង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំង ៨​ប្រភេទ​នោះ មាន​អ្វីខ្លះ?

ជា​ផ្នែក​ដ៏​សំខាន់​ផង​ដែរ កិច្ចប្រជុំ​នេះ​បាន​និយាយ​អំពី​ការ​ពង្រឹង​កងកម្លាំង​អនុវត្ត​ច្បាប់ ត្រូវតែ​សកម្ម​ការងារ​ជាមួយនឹង​តួនាទី​នាំមុខ ក្នុងការ​គ្រប់គ្រង​ទេស​ន្ត​ប្រវេសន៍ ដោយ​ផ្តោត​ជា​ចម្បង​ទៅលើ​ការពង្រឹង​សមត្ថភាព​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជួរមុខ​ផ្នែក​អន្តោប្រវេសន៍ និង​ពង្រឹង​មន្ត្រី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន អនុវត្ត​ឲ្យ​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​និង​រត់ពន្ធ​មនុស្ស  របៀប​ស៊ើប​អង្កេត  ការវិភាគ​ទៅលើ​ការ​ក្លែងបន្លំ​ឯកសារ​ធ្វើដំណើរ រួម​ទាំង​ការ​ហ្វឹកហ្វឺន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ។ កិច្ចប្រជុំ​នេះ​បានកំណត់​ទុក​ថា មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ គឺជា​ឧបករណ៍​គន្លឹះ​មួយ ក្នុង​ការ​បង្ក្រាប​រាល់​ការ​គំរាមកំហែង​នៃ​អំពើ​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទូទាំង​សាកលលោក៕

កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន