រថយន្ត​ធុន​យក្ស​ ដឹក​ដែក​របស់​យាយ​លឹម ​ក្រឡាប់​កណ្ដាល​ផ្លូវ​ សំណាងល្អ​គ្មាន​អ្នករបួស

រថយន្ត​ធុន​យក្ស​ ដឹក​ដែក​របស់​យាយ​លឹម ​ក្រឡាប់​កណ្ដាល​ផ្លូវ​ សំណាងល្អ​គ្មាន​អ្នករបួស

ភ្នំពេញ ​៖​ មាន​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​របស់​យាយ​លឹម​ ដឹក​ដែក​ ម៉ាក​HYUNDAI ពណ៌ស ពាក់​ស្លាក​លេខ តាកែវ 3A 2074 បាន​ក្រឡាប់​ផ្ងារ​ជើង​នៅ​កណ្ដាល​ទ្រូងផ្លូវ ​ដោយសារ​តែ​អ្នកបើកបរ​យក​ចង្កូត​ជ្រុល​ខ្លាំង​ពេក តែ​គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ។

គ្រោះថ្នាក់​ខាង​លើ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ​ខែ​មីនា ​ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ កែង​ច្រក​ចូល​រោងចក្រ​ស្រា​បៀរ ថៃ​ហ្គ័ ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​រសៀល​ថ្ងៃ​កើតហេតុ​ខាង​លើ​រថយន្ត​ធុន​យក្ស​​​នោះ ​​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ទិសដៅ​ពី​កើត​មក​លិច ​លុះ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​បាន​បត់​ទៅ​ផ្លូវ​ចូល​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​ ពេល​យក​ចង្កូត​ខ្លាំង​រថយន្ត​ក៏​ក្រឡាប់​ផ្ងារ​ជើង​កណ្ដាល​ទ្រូងផ្លូវ។ តែ​មិន​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រង​របួស ​រួម​ទាំង​អ្នកបើកបរ​ផង​ដែរ។ សាក្សី​បាន​បន្ត​ថា​ បន្ទាប់ពី​កើតហេតុ​កម្លាំង​​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុច​រថយន្ត​ក្រឡាប់​ដើម្បី​សម្រួល​ចរាចរណ៍​ និង​ឲ្យ​ក្រុមហ៊ុន​ស្ទូច​យក​រថយន្ត​ចេញ​ ព្រោះ​ពុំ​មាន​អ្នកណាម្នាក់​រង​របួស៕