អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ

អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ



សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២០ ​ខែមីនា​ ឆ្នាំ​២០១៦ ​លោក​HaoPing​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​និង​ជា​ប្រធាន​មហាសន្និបាត​ទូទៅ​នៃ​អង្គការ​យូណេស្កូ ហើយក៏​ជា​សហប្រធាន​គណៈ​ក​ម្មា​ធិ​ការ​អន្តរជាតិ​ICC​ព្រះវិហារ​បាន​បំពេញ​ទស្សនកិច្ច​ដើម្បី​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាសាទ​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បាន​ទស្សនា​ប្រាសាទ​បេង​មាលា​ដែលជា​ប្រាសាទ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាពិសេស​ជនជាតិ​ចិន​ផ្ទាល់​តែម្តង​។ បន្ទាប់មក​គណ​:​ប្រតិភូ​ក៏បាន​បន្ត​ទស្សនា​ប្រាសាទ​តាកែវ​ដែល​ជា​ប្រាសាទ​កំពុង​អភិរក្ស​និង​ជួសជុល​ស្តារឡើងវិញ​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ផ្ទាល់​តែម្តង​បន្ទាប់ពី​បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ ចៅ​សាយ​ទេវតា​ទាំងស្រុង​រួចមក។

ប្រទេស​ចិន​ជា​ប្រទេស​មហាអំណាច​ទាំង​សេដ្ឋកិច្ច​និង​វប្បធម៌​មិន​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ទេ​ដែល​ទទួល​បាន​ជំនួយ​អភិរក្ស​ពី​រដ្ឋាភិបាល​ចិន​ប្រាសាទព្រះវិហារ​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​មួយទៀត​រប​ស់​កម្ពុជា​ក៏​ទទួល​បាន​នូវ​ការពេញ​ចិត្ត​ពី​រដ្ឋាភិបាល​ចិន​ដែរ​ដោយ​ប្រទេស​ចិន​ទទួលយក​ភារកិច្ច​ជា​សហប្រធាន​គណៈក​ម្មា​ធិ​ការ​អន្តរជាតិ​ICC​ព្រះវិហារ ជាមួយនឹង​ប្រទេស​ឥណ្ឌា។

កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥ ​កន្លង​ទៅ​ក្នុង​កិច្ចពិភាក្សា​ជាមួយ លោក Li Xiaojie អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ចិន លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន​ឲ្យ​បន្ត​ការងារ​ជួយ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ​ជា​បន្ត​ទៀតហើយ​លោក​ក៏បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ចិន​ជ្រើស​រើស​យក​ប្រាសាទ​បេង​មាលា​សម្រាប់​កិច្ចការ​ជា​បន្តទៀត​ក្រោយពី​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទតាកែវ​។ ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​នេះ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ចិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទបេង​មាលា​ជា​បន្តបន្ទាប់​ដើម្បី​សិក្សា​ស្វែងយល់​ពី​កិច្ចការ​អភិរក្ស​និង​ជួសជុល​ប្រាសាទបេង​មាលា​។ កាលពី​ដើមខែ​មិនា​ឆ្នាំ​២០១៦​កន្លង​មក​នេះ លោក Xu yang អគ្គនាយករង​នៃ​រាជ​បណ្ឌិតសភា​ចិន​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ដោយ​ផ្ទាល់​នូវ​ស្ថានភាព​ប្រាសាទ​បេង​មាលា​ដើម្បី​រាយការណ៍​ជូន​រដ្ឋាភិបាល​ចិន​ផងដែរ៕

អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ