ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​(២​នាក់ បញ្ជូន​ទៅ​តុលាការ២​នាក់​ទៅ​មណ្ឌល​កែប្រែ​)​ពី​បទ ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន

ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​(២​នាក់ បញ្ជូន​ទៅ​តុលាការ២​នាក់​ទៅ​មណ្ឌល​កែប្រែ​)​ពី​បទ ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន



សៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​អ៊ុំ​សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ ក្នុង​ខេត្តសៀមរាប រួច​នាំ​យក​មក​កាន់​កា​រិ​យា​ល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ។

ហេតុ​ការណ៍ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​ខាងលើ​គឺ​នៅ​ថ្ងៃ​ទី​១៩ ​និង​ទី​២០ ខែមីនា ឆ្នាំ​២០១៦  ស្ថិតនៅ​ចំណុច ៣​ផ្សេងគ្នា​១​ នៅ​ស្រុក​ជីក្រែង​២ ​ស្រុក​អង្គរជុំ​ និង​មួយ​ករណី​
​ទៀត​នៅ​ក្រុង​សៀមរាប។

លោក​វរសេនីយ៍ទោ បាន​ប្រាប់​ឲ្យ​ដឹង​ថា  ជនសង្ស័យ​ក្នុងចំណោម​៤​នាក់​ ក្នុង​នោះ​អ្នកប្រើប្រាស់​២​នាក់ ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ និង​២​នាក់​បញ្ជូន​ទៅ​តុលាការ​មាន ទី​១/​ឈ្មោះ ឆាយ​សុខ​ហួង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​ទីលំនៅ​ភូមិ​គោក​ត្នោត ​សង្កាត់ គោកចក​ ក្រុង​សៀមរាប ​ពី​បទ​ជួញដូរ​ ទី​២/​ឈ្មោះ តក់​ តួន ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​ខ្នារ​ត្បូង​ ឃុំក្រូ​វគ​ ស្រុក​ក្រ​ទ្បា​ញ់ ​ខេត្តសៀមរាប​បញ្ជូន​ទៅ​មណ្ឌល​ទី​៣/​ឈ្មោះ​ផា​ លី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ដក​ពោ​ធ៏ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប (ជួញដូរ​) ទី​៤/​ឈ្មោះ ទ្បេ​ង​ លី​ណា​ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ប្រសាទ ឃុំគោកធ្លក​ក្រោម ​ស្រុក​ជីក្រែង ខេត្តសៀមរាប បញ្ជូន​ទៅកាន់​មណ្ឌល លោក​វ​រ​សេនី​យ៍​ទោ​អ៊ុំ ​សាអាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ដែរ​ថា ​ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ដែរ​ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​គ្រើម​ពណ៌​ស ហៅ​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់​តូច ​ដែល​ទម្ងន់​ស្មើ​នឹង០.៣​ក្រាម និង​ឧ​បករ​ណ៍​ប្រើប្រាស់​នូវសារ​ធាតុ​ញៀន​មួយ​ចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ និង ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២០ ​ខែ​មីនា​ ឆ្នាំ​២០១៦ ដើម្បី​អនុវត្ត​បន្ត​ទៅតាម​នីតិវិធី​ច្បាប់៕