បន្លំ​ដក​លុយ​ពី​ធនាគារ​កាណាឌីយ៉ា​ចំនួន​៤​ម៉ឺន​៨​ពាន់​ដុល្លារ​ហើយ​ញ៉ាម​មក​ដក​ទៀត​ជាប់អន្ទាក់​សមត្ថកិច្ច

បន្លំ​ដក​លុយ​ពី​ធនាគារ​កាណាឌីយ៉ា​ចំនួន​៤​ម៉ឺន​៨​ពាន់​ដុល្លារ​ហើយ​ញ៉ាម​មក​ដក​ទៀត​ជាប់អន្ទាក់​សមត្ថកិច្ច



ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ធនាគារ​កាណាឌីយ៉ា​ស្នាក់​ការ​កណ្តាល​បាន ឃាត់ខ្លួន​ និង​ បាន​បញ្ជូន​ឲ្យ​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១១ និង​៥០​នាទី ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៦ នេះ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ  ពី​បទ​លួច​បន្លំ​ដក​លុយ​ពី​ធនាគារ​អស់​ចំនួន ៤​ម៉ឺន​៨​ពាន់​ដុល្លារ​ឯណោះ។

​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ Kanzi Francis Olivier ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក បាន​លួច​បន្លំ​ដក​ប្រាក់​អស់​ចំនួន ៤​ម៉ឺន៨​ពាន់​ដុល្លារ ពី​សាខា​ធនាគារ​ស្តា​ត​ចាស់ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ កន្លងទៅ លុះ​នៅ​ថ្ងៃកើតហេតុ​នេះ ជនសង្ស័យ​បាន​មក​សាខា​ធនាគារ​ទួលគោក​ម្តង​ទៀត ដើម្បី​ដក​យក​ប្រាប់​ចំនួន ៩​ម៉ឺន​ដុល្លារ​ទៀត តែ​ត្រូវ​ខាង​ធនាគារ​កំណត់​មុខសញ្ញា​សង្ស័យ ក៏​តម្រូវ​ឲ្យ​បុរស​រូប​នេះ​ទៅ​ដក​ប្រាក់​ដែល​ខ្លួន​ចង់បាន​នោះ នៅ​ស្នាក់ការ​កណ្តាល​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស​សង្កាត់​វត្តភ្នំ​ខណ្ឌ​ដូនពេញ ខណៈ​នោះ​ដោយ​ខាង​ធនាគារ បាន​រក​ឃើញ​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​លិខិតស្នាម​ក្លែងក្លាយ  និង​បាន​ប្រើ​ឈ្មោះ​ជាច្រើន (​មិន​ច្បាស់លាស់​) ខាង​ធនាគារ ក៏បាន​ឲ្យ​ជនសង្ស័យ​ទៅ​យក​ឯកសារ​ទៅ​សាខា​ធនាគារ​ទួលគោក ស្រាប់តែ​ជនសង្ស័យ បាន​បើកទ្វារ​រថយន្ត បម្រុង​រត់​គេច​ខ្លួន តែ​ត្រូវ​សន្តិសុខ​ធនាគារ ជិះ​ម៉ូតូ​ដេញ​តាម ទើប​ចាប់​បាន​បុរស​ខ្មៅ​រូបនេះ បញ្ជូន​ទៅ​ឲ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មិត្តភាព​ខណ្ឌ​៧​មករា​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

បន្លំ​ដក​លុយ​ពី​ធនាគារ​កាណាឌីយ៉ា​ចំនួន​៤​ម៉ឺន​៨​ពាន់​ដុល្លារ​ហើយ​ញ៉ាម​មក​ដក​ទៀត​ជាប់អន្ទាក់​សមត្ថកិច្ច បន្លំ​ដក​លុយ​ពី​ធនាគារ​កាណាឌីយ៉ា​ចំនួន​៤​ម៉ឺន​៨​ពាន់​ដុល្លារ​ហើយ​ញ៉ាម​មក​ដក​ទៀត​ជាប់អន្ទាក់​សមត្ថកិច្ច បន្លំ​ដក​លុយ​ពី​ធនាគារ​កាណាឌីយ៉ា​ចំនួន​៤​ម៉ឺន​៨​ពាន់​ដុល្លារ​ហើយ​ញ៉ាម​មក​ដក​ទៀត​ជាប់អន្ទាក់​សមត្ថកិច្ច