គណៈកម្មការ​ជាតិ​យូ​ណេ​ស្គូ​មាន​គម្រោង​ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣​របស់​ប្រាសាទ​ព្រះវិហារ

គណៈកម្មការ​ជាតិ​យូ​ណេ​ស្គូ​មាន​គម្រោង​ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣​របស់​ប្រាសាទ​ព្រះវិហារ



សៀមរាប ៖ កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​និង​ការ​លើកតម្លៃ ​នៃ​ប្រាសាទព្រះវិហារ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​២​ ដឹកនាំ​ដោយ​តំណាង​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា បាន​មាន​គម្រោង​ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣​របស់​ប្រាសាទ​ព្រះវិហារ​ដែល​បែកបាក់​ខូចខាត​ជា​យូរ​មក​ហើយ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​នៅពេល​ខាងមុខ​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​នៅ​សាល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មាន​រៀបចំ​ប្រជុំ​មន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ជាមួយ គណៈកម្មការ​ជាតិ​-​យូណេស្កូ​(UNESCO) នៃ​ប្រទេស​ចិន ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា។

លោក​ឯក ថា អនុ​ប្រធាននាយកដ្ឋាន​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ក្នុងពេលដែល​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ព្រះវិហារ អាយ ស៊ី ស៊ី (ICC-PreahVihear)​កំពុង​ជួប​ប្រជុំ​ពេញអង្គ​លើក​ទី​២ នៅ​ក្នុង​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២១​ខែមីនា​ថា លោក ហាវ ពីង​(HaoPing)​ជា​ប្រធាន​គណៈកម្មការ​ជាតិ​-​យូណេស្កូ (UNESCO)​របស់​ចិន បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ​អាន​កាលពី​ថ្ងៃ​ទី​១៩ ​ខែមីនា​ កន្លងទៅ។

លោក​បន្ត​ថា ក្នុង​ជំនួប​នោះ​លោក​ហាវ ពីង ជម្រាប​លោក​សុខ អាន ថា​ ភាគី​ចិន ពេញចិត្ត​ក្នុង​ការ​ចូលរួម​វិភាគទាន ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣ របស់​ប្រាសាទ​ព្រះវិហារ​។ លោក​បណ្ឌិត ហាវ​ពីង​ គាត់​បាន​ប្រកាស​ថា​ គាត់​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​លើក​សំណើ​ទៅកាន់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​ជួសជុល​នូវ​ក្លោងទ្វារ​ចំនួន​៣​គឺ​គោ​បុ​រៈ​ទី​១​គោ​បុ​រៈ​ទី​២​និង​ទី​៣។

ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ព្រះវិហារ​(ICC-PreahVihear)​ក្រោម​កិច្ច​ដឹក​នាំ​ដោយ​សហប្រធាន មាន​ឥណ្ឌា​និង​ចិន​នោះ ក៏បាន​លើកទឹកចិត្ត​ចំពោះ​ភាគី​ចិន​ថា​ជា​អ្នក​ឈានមុខ​គេ​ក្នុង​ការ​ឈានទៅ​រក​ការជួសជុល​ផ្នែក​ខ្លះ​នៃ​ប្រាសាទព្រះវិហារ​ដែរ​។ សហប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ព្រះវិហារ​ឥណ្ឌា​លោក​ណា​វីន​ស្រ៊ី​វ៉ា​ស្តា​វ៉ា​(NaveenSrivastava)​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថា​ប្រទេស​ចិន​ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​ជួសជុល​ប្រាសាទព្រះវិហារ​នោះ​ថ្វីបើ​ជាការ​សម្រេចចិត្ត​របស់​រដ្ឋ​ភាគី​ដែល​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ​ក៏ប៉ុន្តែ​វា​ក៏បាន​ឆ្លងកាត់​គណៈកម្មាធិការ​អន្តរជាតិ​ដែរ​។ រាល់​ការ​សម្រេចចិត្ត​ថ្មីៗ​ពី​បណ្ដា​រដ្ឋ​ដែលជា​សមាជិក​នៃ​អង្គការ​យូណេស្កូ​ប្រទេស​ចិន អាចជា​អ្នក​នាំមុខ​យើងទាំងអស់គ្នា​ដោយមាន​ហេតុផល​ជាច្រើន​ក្នុង​ការ​ឈាន​ទៅ​ជួសជុល​ផ្នែក​ខ្លះ​នៃ​ប្រាសាទព្រះវិហារ​។ កាលពី​អំឡុង​ឆ្នាំ​២០០៨​រហូតដល់​ឆ្នាំ​២០១១​ប្រាសាទ​ព្រះវិហារ​ក្រៅ​តែ​ពី​ខូចខាត​ដោយសារ​គ្រោះធម្មជាតិ​ក៏បាន​ទទួលរង​គ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​ថៃ​ជាច្រើន​កន្លែង​ទៀត​ក្នុ្ង​ង​ពេល​ទាហាន​ខ្មែរ​ថៃ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយសារ​រឿង​ជម្លោះព្រំដែន នៅ​តំបន់​ក្បែរ​នោះ​។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ឡើង​ដើម្បី​ជំរុញ​ប្រាសាទ​បុរាណ​ដែល​នៅ​ជិត​ព្រំដែន​ថៃ​១​នេះ​ ក្រៅ​តែ​ពី​បាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​គឺ​រដ្ឋាភិបាល​ខ្មែរ​ក៏បាន​ប្រឹងប្រែង​លើ​ការងារ​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​ទាក់ទាញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ការងារ​ជួសជុល​និង​អភិរក្ស​ប្រាសាទ ការងារ​អភិវឌ្ឍន៍​សហគមន៍ អភិរក្ស​ធនធានធម្មជាតិ​និង​តំបន់​ការពារ​ជាដើម​៕

គណៈកម្មការ​ជាតិ​យូ​ណេ​ស្គូ​មាន​គម្រោង​ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣​របស់​ប្រាសាទ​ព្រះវិហារ គណៈកម្មការ​ជាតិ​យូ​ណេ​ស្គូ​មាន​គម្រោង​ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣​របស់​ប្រាសាទ​ព្រះវិហារ គណៈកម្មការ​ជាតិ​យូ​ណេ​ស្គូ​មាន​គម្រោង​ជួយ​ជួសជុល​ក្លោងទ្វារ​គោ​បុ​រៈ​ចំនួន​៣​របស់​ប្រាសាទ​ព្រះវិហារ