លោក​ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់​ពី​មូលហេតុ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ឈ្នះ

លោក​ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់​ពី​មូលហេតុ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ឈ្នះ

កំពង់ចាម​ ៖ ​លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​កម្ពុជា​ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ​កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦​នោះ បាន​បញ្ជាក់​ពី​មូលហេតុ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ឈ្នះ។

លោក​បាន​មានប្រសាសន៍​ថា នេះ​ជា​មោទនភាព​របស់​យុវជន ​ដែល​ជា​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ​​​ដែល​បាន​ទទួល​នូវ​ការ​ទុកចិត្ត​ពី​គណបក្ស ដែល​ធំ​ជាង​គេ ចាស់ទុំ​ជាងគេ មាន​ស្នាដៃ​ច្រើន​ជាង​គេ។ វា​ជា​ភាព​ជោគជ័យ​ និង​មោទនភាព​របស់​យើង​ ប្រទេស​មួយ​ចំនួន​គេ​អង្គុយ​មើល​យើង​ឈ្លោះ​គ្នា ប៉ុន្តែ​មកដល់ពេលនេះ​យើង​មាន​សុខ​សន្តិភាព​គឺ​ដោយសារ​គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ យើង​បាន​បង្រួបបង្រួម​គ្នា។ ជោគជ័យ​របស់​យុវជន​យើង​គឺ​អាស្រ័យ​សកម្មភាព​យុវជន​នៅ​មូលដ្ឋាន​ដែល​បងប្អូន​មាន​ឆន្ទៈ​ចូលរួម​ធ្វើ​សកម្មភាព​ជួយ​ដល់​គណបក្ស ​និង​ប្រជាជន​ ដែល​ជា​ការ​ផ្តល់​ឱកាស​ពី​គណៈកម្មការ​បក្ស​ស្រុក ឃុំ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​នា​ពេល​កន្លងមក​ដូចជា​នៅ​ឆ្នាំ​១៩៥១ ១៩៨០ ១៩៩៣ ១៩៩៨ ២០១៣ ហើយ​ទៅ​មុខ​ទៀត​យើង​នៅ​បន្ត​ប្រៀប​ឈ្នះ​ទៀត ដូច្នេះ​ហើយ​ជោគជ័យ​តទៅទៀត​យើង​ត្រូវ​ទុកចិត្ត​ខ្លួន​យើង ​និង​ពង្រឹង​ខ្លួន​យើង។

ជាមួយគ្នា​នោះ ​លោក​​បាន​ចោទ​ជា​សំណួរ​ថា ​ហេតុ​អ្វី​គណបក្ស​ប្រជាជន​នៅតែ​ឈ្នះ? ហើយ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ ​ដូច​ខាង​ក្រោម ៖​​
*​មាន​គោល​ការ​ច្បាស់​លាស់​មិនដែល​ដើរ​សន្យា​ចោល​ដូច​គណបក្ស​ដទៃ​
*​មាន​ស្នាដៃ​ជាច្រើន​ និង​ចំណុច​អវិជ្ជមាន​កំពុង​ត្រូវ​បាន​កែ​លម្អ, អាជ្ញាធរ​ខិតខំ​បម្រើប្រជាជន​
* ​ប្រធាន​គណបក្ស​មាន​ភាព​ក្លាហាន​ និង​ទទួលខុសត្រូវ​មិន​ដែល​រត់ចោល​ប្រជាជន​មិន​ដូច​មេ​បក្ស​មួយ​មិន​មាន​ការទទួលខុសត្រូវ​សូម្បីតែ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ សីលធម៌ និង​គុណធម៌។
* ខិតខំ​កែ​លម្អ ​និង​ដោះស្រាយ​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​
*​សម្តេច​តេ​ជោ​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែបយ៉ាង​ដើម្បី​ធ្វើ​កំណែទម្រង់​ និង​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ដោះស្រាយ​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​

លោក​បញ្ជាក់​ថា យើង​ខិតខំ​ធ្វើ​ឲ្យ​ឈ្នះ ​និង​បន្ត​ឈ្នះ យើង​អាច​ធ្វើ​បាន​ដោយ​ការ​សាមគ្គី​គ្នា បង្ហាញ​ភាព​ខ្លាំង​របស់​យើង​ជា​ជន​បង្គោល​មាន​ទំនុក​ចិត្ត ធ្វើអំពើ​ល្អ មានគុណ​ធម៌​ល្អ​ដើម្បី​ជួយ​បក្ស​និង​ប្រជាជន។

ក្នុង​ឱកាស​នោះ ​លោក​ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុង​ការចូលរួម​សកម្មភាព​លើកស្ទួយ​វប្បធម៌​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​ក្នុងនាម​ជា​ខ្មែរ​ ​​និង​បាន​ស្នើ​ឲ្យ​គណបក្សប្រឆាំង​ចូលរួម​សកម្មភាព​លើក​ស្ទួយ​វប្បធម៌​ជាតិ​ និង​រួបរួម​គ្នា​ក្នុងនាម​ជា​ខ្មែរ។

សូម​បញ្ជាក់​ថា ​ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​ឡើង​ ​ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពង់ចាម ​និង​ត្បូងឃ្មុំ​ទទួលបន្ទុក​ការងារ​យុវជន​ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ សកម្មជន​យុវជន​ជាច្រើន​នាក់។ តាម​របាយ​ការណ៍​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​កោះសូទិន​បាន​ឲ្យ​ដឹង​ថា ក្រុម​សកម្ម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៣៥៤​នាក់ ស្រី​១០៥​នាក់ បាន​ធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន​ដូចជា​ការងារ​មនុស្សធម៌ ការ​ចុះ​ជួប​ប្រជាពលរដ្ឋ កម្មវិធី​បណ្ដុះបណ្ដាល ​និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត៕