ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កណ្តាល​ព្រៃភ្នំ ខណៈ​ពេល​ទៅ​ពន្លក់​ភ្លើង​ព្រៃ​កុំ​ឲ្យ​ឆេះ​ចូល​ចំ​ការ​មៀន​ប៉ៃលិន​របស់​ខ្លួន

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កណ្តាល​ព្រៃភ្នំ ខណៈ​ពេល​ទៅ​ពន្លក់​ភ្លើង​ព្រៃ​កុំ​ឲ្យ​ឆេះ​ចូល​ចំ​ការ​មៀន​ប៉ៃលិន​របស់​ខ្លួន



ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​ទាហាន​នៅ​វរ​សេនា​តូច​លេខ​៥០៧ ចំណុច​ភ្នំ​បេង បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ស្ត្រី​រងគ្រោះ​បាន​ទៅ​ពន្លត់ភ្លើង​ព្រៃ​ដែល​កំពុង​ឆាបឆេះ ចូល​ក្នុង​ចំការ​មៀន​ប៉ៃលិន​របស់​ខ្លួន ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦  នៅ​ចំណុច​កំពូលភ្នំ​បេង ស្ថិត​ភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ស្ត្រី​ដែល​ស្លាប់​ក្នុង​ភ្នក់​ភ្លើង​ព្រៃ​មានឈ្មោះ ណឹ​ប លាង អាយុ​៣៥​ឆ្នាំ ជា​ចុងភៅ​នៅ​បន្ទាយ​វរសេនា​តូច​ព្រំដែន​លេខ​៥០៧ ត្រូវ​ភ្លើង​ឆាបឆេះ​ដុត​រូ​ល​ទាំង​ខ្លួនប្រាណ មាន​ប្តី​ឈ្មោះ ឈឺ ធី អាយុ​៣៦​ឆ្នាំ ជាទ​ហាន​វេរ​សេនា​តូច​ព្រំដែន​លេខ​៥០៧ ទាំងអស់​គ្នា​មាន​ស្រុកកំណើត​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិបរ​ហ៊ុយ​ត្បួ​ង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ប្រភព​ព័ត៌មា​ន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៦ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ពី​ជើងភ្នំ នៅ​ចំណុច​កើតហេតុ​ខាងលើ បន្ទាប់មក គេ​ឃើញ​ស្ត្រី​រងគ្រោះ និង​ប្តី​បាន​ដើរ​ទៅ​ពន្លត់ភ្លើង​នោះ​កុំ​ឲ្យ​ឆេះ ហើយ​ក៏​រ​លត​បាត់ នៅវេលា​ម៉ោង​១១ និង​៣០​នាទី​នោះ។ ប្រភព​ព័ត៌មាន បន្ត​ថា មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​ភ្លើង​ឆាបឆេះ​ម្តង​ទៀត នៅ​វេលា​ម៉ោង​៣ និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ គេ​ឃើញ​ស្ត្រី​រងគ្រោះ​ចូលទៅ​ពន្លត់ភ្លើង​តែ​ម្នាក់ឯង ក្នុងពេលដែល​ភ្លើង​ព្រៃ​កំពុង​ឆាបឆេះ​យ៉ាង​ខ្លាំង មាន​ខ្យល់​បកបោក​មក​ផង​ដែរ​នោះ និង​មាន​ផ្សែង​ខ្មួលខ្មាញ់ មិន​អាច​មើល​ឃើញ​ជនរងគ្រោះ​នោះឡើយ ។

ប្រភពព័ត៌មាន បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៦ និង​០០​នាទី​ល្ងាច ថ្ងៃ​ដដែល​នោះ គេ​ឃើញ​ប្តី​ស្ត្រី​រងគ្រោះ បាន​ដើររក​ស្ត្រី​រងគ្រោះ តែ​រក​មិនឃើញ លុះ​នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៦ ស្រាប់តែ​ប្តី​ស្ត្រី​រងគ្រោះ បាន​ដើរ​ប្រទះឃើញ​ស្លាប់​យ៉ាង​រួញ អាណោចអាធ័ម​បំផុត បន្ទាប់មក​ក៏​នាំគ្នា​លើក​សាកសព​ស្ត្រី​រងគ្រោះ យក​មក​ដាក់​នៅ​បន្ទាយ​វរសេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៧ ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្តង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ឈឺ ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវ​ជា​ប្តី​ស្ត្រី​រងគ្រោះ បាន​បញ្ជាក់​ប្រាប់ថា មុន​ពេល​កើតហេតុ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា រូប​និង​ប្រពន្ធ​(​ស្ត្រី​រងគ្រោះ​) បាន​ឡើង​ទៅ​ពន្លត់ភ្លើង  ហើយ​វា​បាន​រលត់​រួច​រាល់ រូប​គាត់​ក៏បាន​ត្រលប់​មក​ក្រោម​វិញ បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ឆ្នាំ​ដដែល រូប​គាត់​បាន​ទៅ​មើល​ការប្រកួត​កីឡា នៅ​ក្រុងប៉ៃលិន។

លោក​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៥​និង​០០​នាទី រូប​គាត់​បាន​ត្រលប់​មក​បន្ទាយ​វិញ ក៏​មិន​ឃើញ​ប្រពន្ធ ក៏​នាំ​បង​ប្អូន​ដើរ​រក​ប្រពន្ធ រហូតដល់​ពេលយប់​ក៏​នៅតែ​រក​មិន​ឃើញ  រួច​បាន​នាំ​គ្នា​ចុះ​មក​បន្ទាយ​វិញ។ លុះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ រូប​គាត់​ក៏​ចាប់ផ្តើម​ដើរ​រក​ប្រពន្ធ​គាត់​បន្តទៀត ស្រាប់តែ​ឃើញ​ប្រពន្ធ​គាត់​បាន​ស្លាប់ក្នុង​ភ្នក់ភ្លើង​ទៅ​ហើយ រួច​ក៏​នាំគ្នា​លើកសព​ប្រពន្ធ​ពីលើ​កំពូលភ្នំ​យក​មក​ធ្វើ​នៅ​ក្នុង​បន្ទាយ​តាម​ប្រពៃណី។ ហើយ​នៅ​វេលា​ម៉ោង​២​និង​០០​នាទី សព​ត្រូវ​បាន​គេ​ហែ​យក​មក​បូជា​នៅ​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ផង​ដែរ៕

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កណ្តាល​ព្រៃភ្នំ ខណៈ​ពេល​ទៅ​ពន្លក់​ភ្លើង​ព្រៃ​កុំ​ឲ្យ​ឆេះ​ចូល​ចំ​ការ​មៀន​ប៉ៃលិន​របស់​ខ្លួន ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កណ្តាល​ព្រៃភ្នំ ខណៈ​ពេល​ទៅ​ពន្លក់​ភ្លើង​ព្រៃ​កុំ​ឲ្យ​ឆេះ​ចូល​ចំ​ការ​មៀន​ប៉ៃលិន​របស់​ខ្លួន ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កណ្តាល​ព្រៃភ្នំ ខណៈ​ពេល​ទៅ​ពន្លក់​ភ្លើង​ព្រៃ​កុំ​ឲ្យ​ឆេះ​ចូល​ចំ​ការ​មៀន​ប៉ៃលិន​របស់​ខ្លួន ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កណ្តាល​ព្រៃភ្នំ ខណៈ​ពេល​ទៅ​ពន្លក់​ភ្លើង​ព្រៃ​កុំ​ឲ្យ​ឆេះ​ចូល​ចំ​ការ​មៀន​ប៉ៃលិន​របស់​ខ្លួន