បែក​ធ្លាយ​ស្រី​ស្នេហ៍​លោក កឹម សុខា ឈ្មោះ​ពៅ​បាន​លុយ​ភ្លាម​យក​ទៅ​ទិញ​ម៉ូតូ​ទំនើប

បែក​ធ្លាយ​ស្រី​ស្នេហ៍​លោក កឹម សុខា ឈ្មោះ​ពៅ​បាន​លុយ​ភ្លាម​យក​ទៅ​ទិញ​ម៉ូតូ​ទំនើប



ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦ បាន​បន្ត​ទម្លាយ​សំឡេង​មួយទៀត ដែល​អះអាង​ថា ឈ្មោះ​ពៅ បាន​លុយ​ពី​លោក កឹម សុខា ភ្លាម​យក​ទៅ​ទិញ​ម៉ូតូ​ទំនើប និង​មាសប្រាក់​យ៉ាង​សប្បាយ ដែល​សំឡេង​នោះ គឺជា​ការ​ឆ្លើយ​ឆ្លង​គ្នា​ថ្ងៃ​ទី​១៣ និង​១៤ ខែកញ្ញា ឆ្នាំ​២០១២។

ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​សរសេរ​ថា “​ថ្ងៃនេះ​ខ្ញុំ រឿង​ពិត CNRP សូម​ទាញអារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ពិចារណា​បន្តិច និង​សូម កុំ​គិត​ថា ជា​រឿង​ត្រឹមត្រូវ​ឲ្យ​សោះ​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ ចំណាយ​ថវិកា​ទៅ​បណ្តា​ស្រី​ស្នេហ៍​របស់​គាត់​នោះ ពីព្រោះ​ប្រភព​លុយ​ដែល​លោក​ប្រធាន កឹម សុខា បានមក​នោះ អាច​ថា​មួយផ្នែកធំ គឺជា​ជំនួយ​របស់​បងប្អូន​ខ្មែរ​នៅឯ​ក្រៅ​ប្រទេស និង​មួយ ចំនួន​ទៀត គឺជា​លុយ​ដែល​បាន​មក​ពី​បងប្អូន​ខ្មែរ​ក្នុងស្រុក​ដែល​បាន​ជួយ​ដល់​គណបក្សប្រឆាំង ប៉ុន្តែ លុយ​ទាំងនោះ មិនឃើញ​លោក កឹម សុខា យក​ទៅ​ជួយ​ដោះស្រាយ ទុក្ខ​លំបាក​របស់ សកម្មជន​ខ្លួន​ឲ្យ​ស្មើនឹង​ការ​លះបង់​របស់​ពួកគេ ដែល​ធ្លាប់​បាន​គាំទ្រ និង​រួមចំណែក​ជួយ​គណបក្សប្រឆាំង​ឡើយ​។ ខ្ញុំ​រៀបរាប់​ដូច្នេះ គឺ​បូក​រួម​ទាំង​កាលដែល​លោក កឹម សុខា នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិ មនុស្ស ឯណោះ គឺ​គាត់​ហ៊ាន​ចំណាយ​ខ្ជះខ្ជាយ​តែ​ទៅលើ​ស្រី​បណ្តា​ស្រី​ស្នេហ៍​របស់​គាត់​ប៉ុណ្ណោះ​”។

ហ្វេ​ស​ប៊ុ​ក​លើកឡើង​ទៀត​ថា “​ដូច​បងប្អូន​បាន​ជ្រាប​មក​ហើយ​ថា ក្រៅពី​មានរឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​ស្អុយ គគ្រុក​ពេញ​បណ្តាញ​សង្គម Facebook ដែល​ធ្វើ​ឲ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មើល​ឃើញ​ពី​ធាតុ​ពិត របស់ លោក​ប្រធាន កឹម សុខា ដែល​គេ​អាច​ចាត់​ទុក​បាន​ថា ជា​ប្រភេទ​មនុស្ស​តណ្ហា​ក្រាស​នោះ លោក កឹម សុខា ថែមទាំង​បាន​ប្រើប្រាស់​មុខងារ និង​តួនាទី​របស់​ខ្លួន​ធ្វើជា​មុខរបរ ដើម្បី​រកលុយ​មក ចិញ្ចឹម​បណ្តា​ស្រី​ស្នេហ៍​ជាច្រើន​នាក់​។ យ៉ាងណាមិញ តាមរយៈ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​ឈ្មោះ ពៅ តាម​ទូរស័ព្ទ ក្នុង​វគ្គ​ទី ៣១-៣២ និង​៣៣​ដែល​ខ្ញុំ “​រឿង​ពិត CNRP” បាន​ទម្លាយ គឺ​ធ្វើ​ឲ្យ​យើង​កាន់តែ​ស្គាល់​ពី​ក្រយៅ​ខិលខូច​របស់លោក កឹម សុខា កាន់​តែ​ច្បាស់ ដោយ​គាត់​បាន​ចាត់​ទុក​អ្នក​នៅ​ក្រៅ​ប្រទេស​គឺជា​ប្រភព​ចំណូល​មួយ​ដែល​មិន​ចេះ​រីងស្ងួត គឺ​ឲ្យ​តែ​ទៅ​ប្រទេសក្រៅ​ពិសេស​អាមេរិក អូស្ត្រាលី បារាំង កាណាដា និង​ប្រទេស​មួយ​ចំនួន​ទៀត​ម្តងៗ ដឹង​តែ​បាន​លុយ​សន្ធឹកសន្ធាប់ ដើម្បី​យក​មក​ចែក​ឲ្យ​ស្រី​ស្នេហ៍ ដើម្បី​ធ្វើជា​អន្ទាក់​ទាក់ចិត្ត​នាង​ៗ​ឲ្យ​ស្រឡាញ់​គាត់​ជាប់ចិត្ត​ងាយស្រួល លោក កឹម សុខា អាច​ហៅ​ទៅ​រួមរក្ស​ជាមួយ​គាត់​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ដោយ​មិន​មានការ​ប្រកែក​ម្តង​ណា​ឡើយ នេះ​ក៏​ដោយសារតែ​ឥទ្ធិពល​នៃ​លុយ​របស់​គាត់​ផងដែរ​”។

ម្ចាស់​ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​លើក​ឡើង​ទៀត​ថា “​មាន​ភស្តុតាង​ជា​ពាក្យ​សម្តី​ចេញពី​មាត់​របស់​លោក កឹម សុខា ថា​គាត់​ទើបនឹង​បាន​លុយ មកពី អាមេរិក​។ ដូច្នេះ​តើ​ឲ្យ​គេ​ជឿ​ម្តេច​ទៅ​ថា លោក កឹម សុខា មិន​កិបកេង​លុយ​ជំនួយ ឬ លុយ​ទ្រទ្រង់​បក្ស​នោះ ពីព្រោះ​រូប​គាត់​បាន​និយាយ​ពាក្យ​នេះ​ដោយ​ផ្ទាល់ខ្លួន​ប្រាប់​ស្រី​ស្នេហ៍​។ ក្នុង​ឃ្លី​ប​សំឡេង​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​ក្នុង​វគ្គ​ទី​៣៤​នេះ ជាការ​សន្ទនា​គ្នា​រវាង​ស្រី​ពៅ ដែលជា ស្រី​ស្នេហ៍​របស់​លោក កឹម សុខា ជាមួយ​ឪពុក​ម្តាយ​របស់​នាង រួមទាំង​សំឡេង​ម្តាយ​របស់​ស្រី​ពៅ ជាមួយ​បុរស​ម្នាក់ទៀត អាច​ជា​បងប្អូន ខណៈ​ពួកគេ​បាន​ទទួល​លុយ​ពី​លោក កឹម សុខា ភ្លាមៗ គឺ​បាន​យក​ទៅ​ដើរ​ទិញ​ម៉ូតូ​ថ្មី និង​ថែមទាំង​ទិញ​មាស​ទៀត (​មិនដឹង​សរុប​ទាំងអស់​ប៉ុន្មាន​ពាន់ ដុល្លារ​ឡើយ​) ពីព្រោះ​យោង​លើស​ម្តី​របស់​ស្រី​ស្នេហ៍​លោក កឹម សុខា ឈ្មោះ​ពៅ​បាន​និយាយ នៅពេល​ទទួល​លុយ​ពី​លោក កឹម សុខា ថា នាង​ធ្លាប់​កាន់​លុយរាប់​ម៉ឺន​ដុល្លារ​”​។

ដោយឡែក​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ម្ចាស់​ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​ទម្លាយ​ខ្សែ​អាត់​សំឡេង​មួយទៀត ដែល​គេ​សរសេរ​ថា ជា​វគ្គ​ពិសេស ដែល​មាន​បុរស​ម្នាក់​ទាក់ទង​ទៅ​ម្ចាស់​ហាង​កាត់សក់ បាន​ស្តី​បន្ទោស​ទៅ​លោក កឹម សុខា ថា ធ្វើ​ដល់​អនុប្រធាន​បក្ស អនុប្រធាន​សភា ចាញ់​ប្រាជ្ញា​ក្មេង និង​ឲ្យ​ស្រី​ក្មេង​ប្រដៅ​រហូត ហើយ​សំឡេង​ឆ្លើយឆ្លង​គ្នា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៦​។​

ម្ចាស់​ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​បញ្ជាក់ថា បើ​ស្តាប់​សំឡេង​ក្នុង​ខ្សែអាត់​នេះ អាច​បញ្ជាក់បាន​ថា បុរស​ម្នាក់​នោះ​បាន​ឃើញ​រឿងអាស្រូវ​នោះ បង្ហោះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​អា​មុំ លោក​ក៏​មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​អា​មុំ ដែល​បាន​ប្រព្រឹត្ត​ជាមួយ​លោក កឹម សុខា ដែរ ជាមួយនឹង​សម្តី​មិនសូវ​ជា​ពិ​រោះ​ស្តាប់​ប៉ុន្មាន​ឡើយ និង​ថែមទាំង​បាន​សង្ស័យថា ស្រីមុំ​នោះ នឹង​អាចទាក់ទង​ទៅ​អ្នកកាសែត​ដើម្បី​ចុះផ្សាយ​រឿងអាស្រូវ​នោះ​ទៀតផង​។ ចំណែក​លោក ទួន សុជាតិ​វិញ បើទោះជា​លោក​មានការ​បារម្ភ​ខ្លះ​ៗ នូវ​ការបាត់បង់​អតិថិជន​របស់ខ្លួន ដោយសារ​ផ្ទុះ​រឿងអាស្រូវ​ជាប់​ពាក់ព័ន្ធ​ឈ្មោះ​ហាង​របស់​គាត់​ក្តី ប៉ុន្តែ​លោក ទួន សុជាតិ ក៏បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បានឮ​នូវ​សំឡេង​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា ជាមួយ​អា​មុំ អ្នកបម្រើ​ការងារ​ក្នុង​ហាង​របស់​គាត់​៕