អាវុធហត្ថ​ឆែកឆេរ​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​មួយ​ចំនួន​ធំ ​ខណៈ​​​ជនល្មើស​គេច​ខ្លួន​បាត់

អាវុធហត្ថ​ឆែកឆេរ​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​មួយ​ចំនួន​ធំ ​ខណៈ​​​ជនល្មើស​គេច​ខ្លួន​បាត់



ពោធិ៍សាត់ ​៖​ កម្លាំង​មូលដ្ឋាន​ទី​បញ្ជាការ​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​នៅ​វេលា​​ម៉ោង​៦​និង​៤៥​នាទី​យប់​​ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ពាល​ញែក​មួយ ​សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍សាត់ ដោយ​បាន​រក​ឃើញ​វត្ថុ​តាង​បទល្មើស​ថ្នាំញៀន​មួយ​ចំនួន​ធំ ​បន្ទាប់ពី​ជនសង្ស័យ​បាន​ហក់​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅដល់។

លោក​ឆន ឈាន បាន​ឲ្យ​ដឹង​ថា ​៖ មូល​ហេតុ​ដែល​កម្លាំង​យើង​កំណត់​ច្បាស់លាស់​នៃ​ទីតាំង​បទល្មើស​ខាងលើ​គឺ​យើង​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​យូរ​ថ្ងៃ​ហើយ ធ្វើឲ្យ​អាវុធហត្ថ​យើង​មាន​ទុន​ច្រើន​ក្នុង​ការ​អង្កេត​រឿង​នេះ ​រហូតដល់​កំណត់​គោលដៅ​ច្បាស់លាស់ ទើប​កម្លាំង​អាវុធហត្ថ​បញ្ជា​​ការដ្ឋាន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ញឹម នី សហការ​ជាមួយ​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ពោធិ៍សាត់​ចូល​ឆែកឆេរ​ភ្លាម​តែម្ដង។

លោក​ឆន ឈាន បន្ត​ថា ​ក្រោយពេល​ឆែក​ឆេរ​រួច ​យើង​ទទួល​លទ្ធផល​ ដោយ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស ៧ កញ្ចប់​ធំ និង កញ្ចប់​តូច​០២ ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន ចំនួន​០១ ថង់​សម្រាប់​ច្រក​មួយចំនួន អត្តសញ្ញាណប័ណ្ណ​១ សន្លឹក​ឈ្មោះ​គង់ សុធី ភេទ ស្រី និង​កាត ATM ចំនួន​១ លេខ​91680100003838756-​កាត​ហត្ថា​កសិករ​សា​រ៉ា​ផានិត ក្នុងនោះ​មាន​លេខ​ទូរស័ព្ទ 0129619378 ជាមួយ​រូបថត​មនុស្ស​ស្រី​ចំនួន ២ សន្លឹក អត្តសញ្ញាណប័ណ្ណ មួយ​សន្លឹក ខូច​ម្ខាង ព្រមទាំង​មាន​វិក្កយបត្រ​របស់​ឈ្មោះ​ រិ​ទ្ធ ជា​សា មួយ​សន្លឹក ថង់​ហត្ថា​កសិករ​លីមីត​ធី​ត​ចំនួន 112 ហើយ​មាន​សំបុត្រ​បញ្ជាក់​កំណើត​និង​ឈ្មោះ ហ្វូ​ន សារ៉ាត់។ តែ​ជនល្មើស​នោះបាន​គេចខ្លួនបាត់​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ ដោយ​បច្ចុប្បន្ន វត្ថុតាង​រក្សាទុក​នៅ ទី​បញ្ជាការ​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ហើយ​កំពុង​រៀបចំ​សំណុំរឿង​ដាក់​ទៅ​តុលាការ​ និង​បន្ត​ស្រាវជ្រាវ​ចាប់​ជនល្មើស​លើ​ករណី​នេះ​ទៀត៕
​​អាវុធហត្ថ​ឆែកឆេរ​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​មួយ​ចំនួន​ធំ ​ខណៈ​​​ជនល្មើស​គេច​ខ្លួន​បាត់

អាវុធហត្ថ​ឆែកឆេរ​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​មួយ​ចំនួន​ធំ ​ខណៈ​​​ជនល្មើស​គេច​ខ្លួន​បាត់