អប់រំ​មិន​ស្តាប់ ម្ចាស់​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ត្រូវ​តុលាការ​ឃុំខ្លួន

អប់រំ​មិន​ស្តាប់ ម្ចាស់​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ត្រូវ​តុលាការ​ឃុំខ្លួន



ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពី​បទ​សញ្ចរកម្ម​មាន​ស្ថាន​ទម្ងន់ទោស។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ឈ្មោះ ម៉ៅ ស្រីមុំ អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង ​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៤២ ផ្លូវ​លេខ​៣៧១ ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​បន្ត​ថា កន្លងមក​ទីតាំង​នេះ​ធ្លាប់​ប្រកប​អាជីវ​កម្ម​នេះ​បើក​ជា​យូរ​មក​ហើយ។ សមត្ថកិច្ច​ក៏​ធ្លាប់​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់ តែ​ម្ចាស់​ទីតាំង​មិន​បញ្ឈប់​ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​តែម្តង។

ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ស្រោមអនាម័យ​មួយ​ចំនួន ទាំង​ប្រើ​រួច​និង​ពុំ​ទាន់​ប្រើ។ ក្នុង​នោះ សមត្ថកិច្ច​រក​ឃើញ​នារី​បម្រើ​ផ្លូវ​ភេទ​៣​នាក់ បញ្ចូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ៕

អប់រំ​មិន​ស្តាប់ ម្ចាស់​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ត្រូវ​តុលាការ​ឃុំខ្លួន អប់រំ​មិន​ស្តាប់ ម្ចាស់​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ត្រូវ​តុលាការ​ឃុំខ្លួន