ទំនង​ស្រវឹង​សល់​ពី​យប់​បើក​រថយន្ត​ដឹក​ដី​បុក​រះ​រថយន្ត​២​គ្រឿង​មិន​អស់ចិត្ត​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​របួស​ក្មេង​២​នាក់

ទំនង​ស្រវឹង​សល់​ពី​យប់​បើក​រថយន្ត​ដឹក​ដី​បុក​រះ​រថយន្ត​២​គ្រឿង​មិន​អស់ចិត្ត​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​របួស​ក្មេង​២​នាក់

ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ដី​១​គ្រឿង ទំនង​អ្នកបើកបរ​ស្រវឹង​សល់​ពី​យប់ បាន​បើក​រថយន្ត​បុក​រះ​រថយន្ត​២​គ្រឿង​ផ្សេងទៀត​រង​ការខូចខាត ហើយ​មិន​អស់ចិត្ត​​ក៏​បន្ត​ដំណើរ​ទៅមុខ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ និង​បោក​អ៊ុត បណ្ដាល​ឲ្យ​ក្មេង​ស្រី​២​នាក់​បងប្អូន នៅ​ក្នុង​ផ្ទះ​នោះ​រងរបួស។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួសជុល ម៉ូតូ និង​បោក​អ៊ុត លេខ​៣៣៨ តាម បណ្តោយ​ផ្លូវ​២១៧ ក្បែរ​ផ្សារ​ថ្នល់ បត់ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ ដង្កោ​ដែល​ចុះ​ដល់​កន្លែងកើតហេតុ ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ រថយន្ត​ដឹក​ដី ១​គ្រឿង ម៉ាក HINO ពណ៌​ស្លែ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0569 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ពោលគឺ ក្រោយពី​បង្កហេតុ បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន បាត់ស្រមោល ដោយ​បន្សល់ទុក​រថ យន្ត​នៅ​ចំណុច​កើតហេតុ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ ដង្កោ​ដដែល​ប្រាប់​បន្តថា រថយន្ត ដឹក​ដី ១​គ្រឿង​នេះ បាន​បុក​រះ រថយន្ត​ផ្សេងទៀត​ចំនួន ២​គ្រឿង រួមមាន ទី​១ រថយន្ត ដឹក​ដែក ក្រុមហ៊ុន CAMEL ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6488 រង​ការ​ខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាង​ស្តាំ និង​ទី​២. រថយន្ត ទួរីស ដឹក​អ្នក ដំណើរ ​ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 2A-1082 រង ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង ខាងស្តាំ ដូចគ្នា ហើយ​នៅ​ក្នុង​ករណី គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​ក្មេង​ស្រី​២​នាក់​បងប្អូន រងរបួស​ផងដែរ កំពុង​ព្យាបាល​នៅ មន្ទីរពេទ្យ​ឯកជន​ក្បែរ​កន្លែង​កើតហេតុ។

សាក្សី​ឃើញ​ហេតុការណ៍​ប្រាប់ ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​រថយន្ត​ដឹក​ដី​បង្កហេតុ បើកបរ​តាម​បណ្តោយ​ផ្លូវ​២១៧ ហៅ ផ្លូវ​ចំការ​ដូង ទិសដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​រថយន្ត​រេ​ពេញ​ផ្លូវ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​នោះ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើង​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ បុក​រះ​រថយន្ត ២​គ្រឿង បើកបរ បញ្ច្រាស​ទិស​គ្នា ក្នុងនោះ​រួមមាន រថយន្ត​ដឹក​ដែក ១​គ្រឿង និង​រថយន្ត ទួរីស ដឹក​អ្នកដំណើរ ១​គ្រឿង បណ្តាល​ឲ្យ​រថយន្ត​ទាំង ២​គ្រឿង នេះ រង​ការខូចខាត​ផ្នែក​ខាងមុខ ចំហៀង​ខាងស្តាំ​ដូចគ្នា។ ចំណែក​រថយន្ត ដឹក​ដី​បង្ក​ហេតុនេះ មិនទាន់​អស់​ល្បឿន ក៏​បន្តដំណើរ​ទៅមុខ​បុក​ចូល​ផ្ទះ ជួសជុល​ម៉ូតូ និង​បោក​អ៊ុត បណ្តាល​ឲ្យ​ក្មេងស្រី ២​នាក់​បងប្អូន​បង្កើត​ដែល​លេង នៅក្នុង​ផ្ទះ​នោះ​ទទួលរង​របួស​ទាំង ២​នាក់ ត្រូវបាន​ឪពុក និង​អ្នកជិះ​ខាង​ដឹក​បញ្ជូន​ភ្លាមៗ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​នៅក្បែរនោះ​។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ ដង្កោ​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ភ្លាមៗ​ផងដែរ ប៉ុន្តែ​ហួសពេល ទៅ​ហើយ ដោយសារ អ្នកបើកបរ​រថយន្ត​ដឹក​ដី​បង្កហេតុ បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន បាត់ស្រមោល ដោយ​បន្សល់ទុក​រថ យន្ត​នៅ​ចំណុច​កើយ​ហេតុ​។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា រថយន្ត ទាំង ៣​គ្រឿង ក្រោយពី​ធ្វើ ការវាស់វែង ត្រូវបាន​នាំយកទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ ដើម្បី​រង់ចាំ​ការដោះស្រាយ ទៅតាម​ផ្លូវច្បាប់។

ជាមួយគ្នានេះ​ផងដែរ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជាពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មេត្តា​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បន្តិច ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ កន្លងមក​តែងតែ​បង្ក​គ្រោះ ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់។ ដោយឡែក​ការ​បើកបរ ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ នោះ​ទៀតសោត គឺ​មិនបាន​គ្រប​តង់​ពីលើ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ ជា ហូរហែ ៕