គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

6 Videos


​គង់ វង្ស​យ៉ា​ទី គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍ ដែលមាន​បុរសៗ​ជាច្រើន តាម​ចោមរោម​ប្រាថ្នា​ចង់បាន​ធ្វើជា​គូ គ្រង រហូតមកទល់​ពេលនេះ នៅ​ពុំទាន់​ឃើញ គង់ វង្ស​យ៉ា​ទី បង្ហាញមុខ​គូស្នេហ៍​របស់​នាង​នៅឡើយ ។ បើតាម​ប្រភព​ពត៌មាន​ពី​ក្រុមគ្រួសារ​របស់​នាង​បាន​បង្ហើប​ប្រាប់ថា តាមពិត គង់ វង្ស​យ៉ា​ទី ក៏​ចង់​រៀបការ​ដែរ ប៉ុន្តែ​នាង​មាន​ភារកិច្ច​ធំ​ក្នុងការ​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ ទើប​មិនទាន់​ហ៊ាន​រៀបការ ។

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

M88


គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

​នៅក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ គង់ ច័ន្ទ​ស្រីមុំ មើលទៅ គង់ វង្ស​យ៉ា​ទី បាន​តុបតែង​ខ្លួន​ស្រស់ស្អាត​ប្លែក​គួរ​ឲ្យ ស្រលាញ់ មាន​មិត្តភក្តិ​ជាច្រើន​បាន​និយាយ​ចំអន់​នាង​ថា កាលណា​ទើប​ដល់​វេណ គង់ វង្ស​យ៉ា​ទី ? ព្រោះ​មើលទៅ គង់ វង្ស​យ៉ា​ទី មាន​អារម្មណ៍​ថា ចង់​រៀបការ​និង​គេ​ដែរ ។​កន្លងមក គង់ វង្ស​យ៉ា​ទី ធ្លាប់បាន​ប្រាប់​ផងដែរ​ថា នាង​ក៏​ចង់​រៀបការ​ឆាប់​និង​គេ​ដែរ គ្រាន់តែ​រក​មនុស្ស​ដែល ស្រលាញ់​ពុំទាន់​ឃើញ ។

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

​ដោយឡែក​ប្រភព​ពត៌មាន​ពី​ក្រុមគ្រួសារ គង់ វង្ស​យ៉ា​ទី បាន​បង្ហើប​ប្រាប់ថា គង់ វង្ស​យ៉ា​ទី មាន​តួនាទី​ធំ​ណាស់ នាង​ត្រូវ​រ៉ាប់រង​ជីវភាព​គ្រួសារ​ទាំងមូល នាង​ខំធ្វើការ​សន្សំ​ប្រាក់​ទាំងយប់ ទាំង​ថ្ងៃ​ដើម្បី​គ្រួសារ​។ សូម្បីតែ​រថយន្ត​ក៏​មិន​ហ៊ាន​ផ្លាស់ប្តូ​រដែរ ដូច្នេះហើយ ទើប​នាង​មិនទាន់​គិតពី​រឿង​រៀបការ ។

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

​បច្ចុប្បន្ន គង់ វង្ស​យ៉ា​ទី ជិះ​រថយន្ត​ចាស់​ជាច្រើន​ឆ្នាំ​របស់ខ្លួន គឺ Lexus ៣០០ ។ ចំណែក​ម្តាយ គង់ វង្ស​យ៉ា​ទី ក៏​មិនបាន​ហាមឃាត់​កូនស្រី​នោះដែរ ប៉ុន្តែ​អ្នកស្រី​ទទួលស្គាល់ថា ពិតជា​មាន​អ្នក​ចូល​ចែចូវ និង​ស្តីដណ្តឹង អា​ទី ទៅតាម​ផ្លូវច្បាប់​ពិតមែន តែ​កូនស្រី​ប្រកែក ព្រោះ​នាង​ចង់ទុក​ពេលវេលា​ធ្វើការ និង មើលចិត្ត​អ្នក​ទាំងនោះ​ឲ្យ​សព្វ​ជ្រុងជ្រោយ មុន​និង​សម្រេចចិត្តថា នឹងត្រូវ​ជ្រើស​រើសយក​នរណាម្នាក់​ម​ក​ធ្វើជា​គូស្រករ ។

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

​អ្នកស្រី​មិន​ចង់​បង្ខំ​កូនស្រី​ឲ្យ​ធ្វើ​អ្វីមួយ​ដោយ​គេ​មិន​ចង់​ធ្វើ​នោះទេ សំខាន់​សា​ម៉ី​ខ្លួនគេ​ពេញចិត្ត ។ គង់ វង្ស​យ៉ា​ទី ពិតជា ខំប្រឹងប្រែង​នៅក្នុង​ការងារ​ខ្លាំងណាស់ ក្រៅពី​អាជីព​ជា​ពិធីករ​ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍ CTN នាង​ក៏​ឆ្លៀត​ធ្វើ​ការងារ​ជាច្រើន ជាពិសេស​ចុងក្រោយ​នេះ នាង​មាន​ឪ​កាស​បាន​សម្តែង​ជា​តួឯក​នៅក្នុង​រឿង​មួយចំនួន ហើយ​ចុង​ក្រោយនេះ​នាង​ទើបតែ​ទទួល​សម្តែង​ឲ្យ​ផលិតកម្ម​មួយ​ក្នុង​តំណែង​ជា​តួឯក​ស្រី ទៀតផង ៕ អា​លី​ណា

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​

គង់ វង្ស​យ៉ា​ទី មិនទាន់​រៀបការ ព្រោះ​មាន​ភារកិច្ច​ធំ​