គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

6 Videos


​ក្រោយ​រៀបការ​មិនបាន​ប៉ុន្មាន​ផង ពេលនេះ​សម្ដី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​របស់​តារា​សម្ដែង​ស្រី សម្រស់​ផូរផង់ និង​កំពុង​តែមាន​យីអ៊ុន​ឡើង​មិន​ដាច់ គង់ ច័ន្ទ​ស្រីមុំ បាន​ព​ន្ល​យ​ចេញពី​បេះដូង​របស់ នាង ឲ្យ​ទស្សនិកជន​ទូទៅ ក៏ដូចជា​អ្នកគាំទ្រ​នាង ពិសេស​ស្វាមី​របស់​នាង គឹម សីហា បានដឹង​ពី ជម្រៅ​ចិត្ត​ដែល​នាង​កំពុងតែ​មាននៅ​ពេលបច្ចុប្បន្ន​នេះ ។​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

M88


គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

​ពិតជា​គួរ​ឲ្យ​រំភើប​ជំនួស ដោយសារតែ​ពាក្យពេចន៍​នេះ ក៏​ត្រូវបាន​ទស្សនិកជន​ជាច្រើន​រង់ចាំ​ផងដែរ ដោយ​ក្នុងនោះ គង់ ច័ន្ទ​ស្រីមុំ បាន​បញ្ជាក់ថា នាង​នឹងមាន​បុត្រ​ក្នុងពេល​ឆាប់ៗ​នេះ ។ បើតាម​ការ បង្ហោះ​នូវ​រូបថត​មួយ​សន្លឹង​របស់ គង់ ច័ន្ទ​ស្រីមុំ ជាមួយនឹង​ស្វាមី​រូប​សង្ហារ​របស់​នាង ជាមួយនឹង Fame កូនប្រុស​របស់លោក ជា វណ្ណ​រិ​ទ្ធិ នោះ ស្រី​ស្រស់ គង់ ច័ន្ទ​ស្រ​មុំ បានសរសេរថា «​សង្ឃឹមថា ខ្ញុំ​នឹងមាន​កូន​ក្នុងពេល​ឆាប់ៗ​នេះ​» ។​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

​បន្ទាប់ពី​មានការ​បង្ហោះ​នូវ​អារម្មណ៍​ដ៏​រំភើប​នេះ​រួចហើយនោះ មិត្ត​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន បានធ្វើការ​ជូនពរ និង​ចង់ឃើញ​ថ្ងៃនោះ​ឆាប់ៗ ដោយ​ក្នុងនោះ តារា​សម្ដែង​មានបទពិសោធន៍​ច្រើន ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ធ្វើការ​ជូនពរ​ដល់ ស្រីមុំ ផងដែរ ដោយ​នាង​បាន​សរសេរ​ទាំង​សប្បាយ ចិត្ត​ថា «(​សើច​) ជូនពរ​អូន គង់ ច័ន្ទ​ស្រីមុំ​» ។​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

​សូមបញ្ជាក់ថា គូ​ស្វាមីភរិយា​ថ្មោងថ្មី​មួយគូ​នេះ មាន​គម្រោង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ជប៉ុន ក៏ដូចជា​ទៅ​កោះ Maldives ដែលជា​កាដូ​ថ្ងៃ​មង្គលការ​របស់ យ៉ាន លីន​ដា ជូន​ឲ្យ​ពួកគេ​ផងដែរ ៕ ខេមរា​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​អារម្មណ៍​ពិត​​ក្រោយ​រៀបការ​