គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?

6 Videos


ថ្មីៗ​នេះ​ពិធី​ការិនី​មានឈ្មោះ​ល្បី គង់ សុជាតិ បានបង្ហាញ​ឱ្យឃើញ​ពី​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ទាក់ទង​នឹង​ក្តី​ប្រាថ្នា​របស់​អ្នកនាង និង ស្វាមី ដោយ​អ្នកនាង​មិនអាច​ធ្វើ​បំពេញ​បំណង​បាន​ថា​នឹង​ពពោះ​កូន​ឱ្យបាន​នៅ​ដើមឆ្នាំ ២០១៦ នេះ ។​

គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?

M88


​ពី​ទឹកមុខ​សប្បាយរីករាយ​នៅក្នុង​ពិធីមង្គលការ​តារា​សម្តែង គង់ ចាន់​ស្រីមុំ គេ​កត់សម្គាល់ឃើញ​អ្នកនាង គង់ សុជាតិ បាន​ប្តូរ​មកជា​ស្រងូតស្រងាត់​ភ្លាមៗ ក្រោយពេល​មាន​មិត្ត​សិល្បៈ​សួរនាំ​ពី​រឿង​កូនចៅ​ថា ពពោះ​ឬ​នៅ​? សំណួរ​នេះ​ហាក់បីដូច​ចាត់​ដោត​ចិត្ត​របស់​នាង​ខ្លាំងណាស់ ដែល​ធ្វើឱ្យ​អ្នកនាង​ទ័ល​រក​ពាក្យ​អ្វី​ឆ្លើយ​មិន​ចេញ ។ អ្នកនាង​បានត្រឹមតែ​ឆ្លើយ​យករួចខ្លួន​ថា មកពី​មិនទាន់​ចង់បាន ទើប​មិនទាន់​ពពោះ​អ៊ីចឹង ម្យ៉ាង​អ្នកនាង និង ស្វាមី មានការ​ងារ​រ​មមាញឹក​ផង ទើប​មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​គ្នា​ក្នុង​ការយក​កូន ។​

គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?

​ទោះ​យ៉ាងនេះ​ក្តី ប្រិយមិត្ត​ទស្សនិកជន​ប្រហែលជា​នៅចាំ​ពីអ្វី​ដែល​ពិធី​ការិនី គង់ សុជាតិ ធ្លាប់​ប្រកាស​កាលពី​កន្លងមកហើយ ដោយ​អ្នកនាង​បាន​និយាយថា នៅ​ដើមឆ្នាំ ២០១៦ នេះ អ្នកនាង​នឹង​យក​កូន​ឱ្យ​បានជា​កំហិត ពោលគឺ​ត្រូវតែ​ពពោះ​កូន​ឱ្យបាន​ជាដាច់ខាត ដើម្បី​ផ្គាប់ចិត្ត​ប្តី​ក្មេង លោក ជា វិបុល ផ្ទុយទៅវិញ​ក្តី​បំណង​របស់​ពិធី​ការិនី​រូបនេះ​ត្រូវបាន​អសារ​បង់​បន្តិច​ម្តងៗ ដោយសារ​ការ​ប្តី​ជាង​ពីរ​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់មាន​ដំណឹង​ល្អ​ឱ្យ​ប្តី​ទៀត ។​

គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?

​ដោយសារតែ​បែបនេះហើយ​ទើប​ធ្វើឱ្យ​អ្នកនាង គង់ សុជាតិ រឹតតែ​ព្រួយបារម្ភ​ខ្លាំង​ឡើង ស្របពេល​ដែល​វ័យ​រប​ស់​នាង​កាន់តែ​ជ្រេ​ទៅៗ ហើយ​នៅតែ​មិនទាន់មាន​តំណក់ឈាម​ស្នេហ៍​បំពេញ​បំណង​ខ្លួន និង ចិត្ត​ប្តី​បាន ខណៈពេលដែល​នាង​បាន​ព្យាយាម​ទៅ​ក្រេប​ទឹកឃ្មុំ​អស់​ជាច្រើន​ប្រទេស​នោះ ។​

គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?

​យ៉ាងណា​អ្នកនាង​នៅតែមាន​សង្ឃឹម ព្រោះ​កន្លងមក ពេលដែល​អ្នកនាង​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង អ្នកនាង និង លោក ជា វិបុល បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាំង​ក្នុងស្រុក និង ក្រៅ​ស្រុក រឿង​យក​កូន​នេះដែរ ហើយ​គ្រូពេទ្យ​ប្រាប់ថា អ្នក​ទាំងពីរ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាចមាន​កូន​បាន​ដោយ​មិនចាំបាច់​បារម្ភ​ទេ ៕ សាកល​

គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?

គង់ សុជាតិ ធ្វើឱ្យ ជា វិបុល ខកចិត្ត​ខ្លាំង​?