ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

6 Videos


​ចំណង​ស្នេហ៍​ជា​លើក​ទី​ពីរ​របស់​តារា​សម្ដែង​ចាស់វស្សា ច​ន ច័ន្ទ​លក្ខិណា និង សេដ្ឋី​ទ្រព្យ​ស្ដុក ហេង ឡុង កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង បើកចំហ​កាត់​ក្រសែភ្នែក​មហាជន ។ ស្ទើរតែ​គ្រប់​កម្មវិធី​របស់​មិត្តភក្ដិ​សិល្បករ គេ​តែងតែ​ឃើញ​គូស្នេហ៍​មេម៉ាយ​មួយ​ភ្លើង​មួយគូ​នេះ បណ្តើរគ្នា​ទៅ​ចូលរួម​យ៉ាង​ត្រសង​ដូច​លលក​ញី​ឈ្មោល មិន​ចាញ់​គូស្នេហ៍​យុវវ័យ​ប៉ុន្មាន​ឡើយ ហើយ​បើតាម​ការគ្រោងទុក គូស្នេហ៍​មួយគូ​នេះ នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​អំឡុង​ឆ្នាំ ២០១៧ ខាងមុខ ។​

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

M88


ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

​ការពន្យា​ពេល​រៀបការ​រហូតដល់​ឆ្នាំក្រោយ​ស្រប​ពេលដែល​អ្នក​ទាំងពី​រ​បាន​ស្រឡាញ់ និង យល់ចិត្ត​គ្នា​ច្បាស់​លាស់​រហូតដល់​បើកចំហ​ជា​សាធារណ​ទៅហើយនោះ ដោយហេតុ​ផល​ថា នៅក្នុង​ឆ្នាំនេះ​អ្នក​ទាំង​ពីរបាន បញ្ជាក់ថា ជា​ឆ្នាំ​ឆុង ទើប​មិនអាច​រៀបការ​បាន ។​

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

​ចំពោះ​ការរៀបចំ​ពី​ធី​មង្គលការ​ជា​លើក​ទី​ពីរ​របស់​តារា​សម្តែង​មេ​យ៉ា​យ​កូន​មួយរូប​នេះ ត្រូវបាន​ទស្សនិកជន​លើក​ឡើយ​ថា ប្រាកដ​ជាមាន​ភាព​អ៊ឹកធឹក និង កក្រើក​ពិភព​សិល្បៈ​មិន​ខាន ព្រោះតែ​គូស្នេហ៍​នាង​ជា​សេដ្ឋី​ប្រា​ក់លាន ។ ប៉ុន្តែ​ការគិត​របស់​ទស្សនិកជន បែរជា​ផ្ទុយស្រឡះ​ខណៈដែល ច​ន ច័ន្ទ​លក្ខិណា អះអាងថា នាង​ចង់​ធ្វើ​ពី​ធី​នោះ​ស្ងាត់ៗ មិន​ចង់​ធ្វើ​អធិកអធម​ធំដុំ​អ្វី​នោះឡើយ ព្រោះ​អ្នក​ទាំងពីរ​ចាស់ទុំ​អស់​ទៅហើយ ។​

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

​ទោះបីជា​យ៉ាងណា ទ​ស្សិ​ក​ជន នៅតែ​ប្រាកដ​ក្នុង​ចិត្ត​ថា ថ្ងៃ​មង្គលការ​លា​ភាព​មេ​យ៉ា​យ​របស់​តារា​សម្ដែង​ជើងចាស់​រូបនេះ នឹងមាន​អ្វីដែល​ថ្មី​ប្លែក​មិន​ខាន ព្រោះតែ​គ្រប់គ្នា​បានដឹងថា អនាគត​ស្វាមី​ថ្មី​របស់​នាង គឺ​ស្រឡាញ់​ថ្នាក់ថ្នម និង យកចិត្តទុកដាក់​ចំពោះ​នាង​ខ្លាំងណាស់ ដែល​កន្លងមក​គ្រាន់តែ​ពី​ធី​ខួបកំណើត​តូចតាច​របស់ ច​ន ច័ន្ទ​លក្ខិណា សោះ ក៏​នាង​មាន​វាសនា​ទទួលបាន​កាដូ​គ្រឿង​ពេជ្រ​មួយឈុត​ដ៏​មានតម្លៃ​ពី​បុរស​ម្នាក់នេះ​ទៅហើយ ៕ ភូមិន្ទ​

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?

ច​ន ច័ន្ទ​លក្ខិណា នឹង​រៀបការ​នៅពេលណា​ដែរ ?