សេដ្ឋិនី ស្រី​តូច ចំណាន ធ្វើ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១

6 Videos


​បើ​គិតពី​ថ្ងៃ​រៀបការ រហូតមកទល់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៦ គឺមាន​រយៈពេល ១ ឆ្នាំ​ហើយ ហើយក៏​ជា​ខួប​មួយឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍រ​បស់​សេដ្ឋិនី ស្រី​តូច ចំណាន និង អ្នកជំនួញ​ដ៏​ល្បីល្បាញ អ្នកឧកញ៉ា គិត ម៉េង ផងដែរ តែ​កម្មវិធី​ដ៏​រំភើប​នេះ មិនបាន​ប្រារព្ធ​ឡើង​ផ្អើល​ទឹក​ផ្អើល​ដី​ឡើយ គឺធ្វើឡើង​ដោយ​លក្ខណៈសាមញ្ញៗ​ប៉ុណ្ណោះ ។​

សេដ្ឋិនី ស្រី​តូច ចំណាន ធ្វើ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១

M88


​បើតាម​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យើង​បានឃើញ​អតីត​តារា​សម្តែង ស្រី​តូច ចំណាន និង ស្វាមី កាន់​នំ​ខេ​ក​ពណ៌​ស​មួយ ដែលមាន​រូប​តុក្កតា​ចំនួន ៦ ទំនងជា​តំណាង​ឲ្យ​គ្រួសារ​របស់​អ្នកនាង ដោយសារតែ​អ្នកនាង និង អ្នកឧកញ៉ា គិត ម៉េង មានកូនៗ​ចំនួន ៤ រូប គឺ​ប្រុស ២ និង ស្រី ២ នោះឯង ។​

សេដ្ឋិនី ស្រី​តូច ចំណាន ធ្វើ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១

​ទន្ទឹមនឹង​រូបភាព​ដ៏​ផ្អែមល្ហែម​នៃ​ស្វាមី​មួយគូ​នេះ យើង​ក៏បាន​ឃើញ​ភ្ញៀវកិត្តិយស​ប៉ុន្មាន​រូប​ផ្សេងទៀត ចូលរួម​អបអរ​ក្នុងឱកាស​នេះដែរ ដែល​សុទ្ធតែជា​បុគ្គល​មានមុខ​មាន​មាត់​នៅក្នុង​សង្គម ក្នុងនោះ​ក៏ មាន​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង ទូរទស្សន៍​បាយ័ន​ផងដែរ ៕ ខេមរា​

សេដ្ឋិនី ស្រី​តូច ចំណាន ធ្វើ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១