លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)

6 Videos


​អស់​រយៈកាល​ជា​យូរ​មកហើយ ដែល​ប្រិយមិត្ត​ទស្សនិកជន​មិនដែល​បានឃើញ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ចាប់​ដៃគូ​គ្នា​មក​អង្រួន​ឆាក​តន្ត្រី ទើបតែ​ពេល​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​កំពូល​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​ប្រចាំ​ផលិតកម្ម​យក្ស​រស្មី​ហង្ស​មាស​ទាំងពីរ​រូបនេះ បាន​ពួតដៃគ្នា​មក​បង្ក​បរិយាកាស​ឡើង​ផ្អើល​ឆាក​តន្ត្រី «​បេះដូង​ខ្មែរ​» តែម្តង ។​

លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)

M88


​គេ​នៅ​ចាំបាន​ថា កាលពី​តារាចម្រៀង​ទាំងពីរ​រូបនេះ​ចាប់​ដៃគូ​គ្នា​ច្រៀង​ជា​លើក​ទី ១ នៅក្នុង​វ៉ុល​ចម្រៀង​មួយ​ដែល​និយាយ​ពី​ប្រវត្តិ​ស្នេហា​កំលោះ​-​ក្រមុំ​ស្រុកស្រែ​មួយគូ គឺ​នាយ ស្នាយ និង នាង គីម​មួយ ពេលនោះ​តារាចម្រៀង​ទាំងពីរ​រូបនេះ​ទទួលបាន​ការគាំទ្រ​ខ្លាំងណាស់​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ តែ​ក្រោយពី​នោះមក​គេ​មិនដែល​បានឃើញ​តារាចម្រៀង​ទាំងពីរ​ចាប់​ដៃគូ​គ្នា​ច្រៀង​ទៀត​ទេ បើ​គិត​មកទល់​ពេលបច្ចុប្បន្ន​នេះ​ប្រហែល​ជាជាង ១០ ឆ្នាំ​ហើយ ។​

លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)

​ទើបតែ​ពេលនេះ កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​ចាប់​ដៃគូ​សាជាថ្មី​ជាមួយ​តារាចម្រៀង​ស្រី​ល្បី​ចេះ​តែង​និពន្ធ​បទ​ភ្លេង​ខ្លួនឯង អ្នកនាង ពេជ្រ សោភា រួម​នឹង​លោក ដេវីដ ទៀត​នោះ បានធ្វើឱ្យ​កក្រើក​នូវ​ការគាំទ្រ​សាជាថ្មី​ម្តងទៀត និង ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ។​

លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)

​តួយ៉ាង​កន្លងទៅ​ថ្មីៗ​នេះ នៅលើ​ឆាក​តន្ត្រី «​បេះដូង​ខ្មែរ​» លោក ព្រាប សុវត្ថិ បាន​ឡើង​បកស្រាយ​ច្រៀង​ជា​គូ​ជាមួយ​អ្នកនាង ពេជ្រ សោភា រួម​នឹង​លោក ដេវីដ នូវ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​សម្ល​សម្លក់​» មួយ​បទ​នេះ ពិតជា​បានធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​លាន់មាត់​សរសើរ​ថា​ពិ​រោះ និង ថា​ពួកគេ​ជា​ដៃគូ​ចម្រៀង​ដ៏​ស័ក្តិសម​បំផុត ព្រោះ​តារាចម្រៀង​ទាំងបី​រូបនេះ​បាន​បង្ក​បរិយាកាស​យ៉ាង​សប្បាយរីករាយ រាំ​ឡើង​កក្រើក​ពេញ​ឆាក​តន្ត្រី​តែម្តង ហើយ​បាន​អង្រួន​ដួងចិត្ត​អ្នកទស្សនា​ឱ្យ​ញាក់ញ័រ​តាម​សាច់ភ្លេង​គ្រប់ៗ​គ្នា មិនតែប៉ុណ្ណោះ​ភាព​ក្រ​ម៉ិច​ក្រមើម​លើ​ឆាក​របស់​ពួកគេ​ទៀតសោត រឹតតែ​ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​កាន់តែខ្លាំង​ឡើងៗ រហូតដល់​មាន​បន្លឺ​នូវ​ស្នូរ​ទះដៃ និង ស្រែក​ហ៊ោកញ្ជ្រៀវ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​ដែល​កំពុង​ទស្សនា​ផ្ទាល់​នៅ​ទីនោះ​ទៀតផង ។​

លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)

​ចង់ដឹងថា​តារាចម្រៀង​ទាំងពីរ​ដួង​ចាប់​ដៃគូ​គ្នា​សាជាថ្មី​ទទួលបាន​ការគាំទ្រ​យ៉ាងណា តោះ​ទៅ​ទស្សនា​វីដេអូ​ចម្រៀង​នៅលើ​ឆាក​ប្រគំ​តន្ត្រី «​បេះដូង​ខ្មែរ​» ទាំងអស់គ្នា ៕ សាកល​

លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)

លោក ព្រាប សុវត្ថិ លួច​ជួប ពេជ្រ សោភា ស្ងាត់ៗ មានអី​!​ផ្អើល​ឆាក​…(​មាន​វីដេអូ​)