ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)

6 Videos


​បន្ទាប់ពី​កសាង​ស្នាដៃ​ជាមួយ​អ្នកនាង មីន ឆា​លីដា​(Mint Chalida)​តាមរយៈ​រឿង «​បេះដូង​ពីរ​ដើម្បី​អូន​» (Song Huajai Nee Puea Tur) ប្រជាប្រិយ​របស់លោក ម៉ា​រី​អូ ម៉ូ​រឺ (Mario Muarer) បាន​ផ្ទុះឡើង​គួរឱ្យភ្ញាក់ផ្អើល ដោយ​មិត្ត​អ្នកគាំទ្រ​របស់​តែងតែ​ទន្ទឹម​មើល​រឿង​ថ្មី​របស់លោក​។​

ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)

M88


ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)
​ក្នុង​ឆ្នាំ ២០១៦ នេះ លោក ម៉ា​រី​អូ បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង តើយ ចារី​ណូ​ផន​(Toey Jarinoporn) តាមរយៈ​រឿង «​បល្ល័ង្ក​ផ្កា​» (Bunlang Dok Mai) ដែលជា​សាច់រឿង​បែប​កំប្លែង និង រ៉ូ​មែន​ទិ​ក​។ រឿងនេះ​ចាប់ផ្តើម​ពី​តួឯក​ស្រី​អ្នកនាង តើយ ជំពាក់​បំណុល​លោកតា​របស់លោក ម៉ា​រី​អូ ដោយ​នាង​ត្រូវធ្វើ​ការដោះដូរ​ធ្វើ​យ៉ាង​ត្រូវ​កែប្រែ​ចរិត​យ៉ាប់ៗ​របស់លោក ម៉ា​រី​អូ ដែលជា​ចៅ​បង្កើត​របស់​ម្ចាស់បំណុល​។​

ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)
​ដោយ​ក្នុង​កិច្ចសន្យា អ្នកនាង តើយ មាន​ពេល​មួយឆ្នាំ ដើម្បី​កែប្រែ​ចរិត​អ្នក​ប្រុស​អ្នកមាន​ដែលមាន​ជីវិត​ហ៊ឺហា​នៅ​បរទេស មកជា​អ្នកធ្វើការ​ក្នុង​ចម្ការ​ផ្កា ដោយ​ដាក់​លក្ខខណ្ឌ​ថា ប្រសិនបើ​លោក ម៉ា​រី​អូ មិន​ព្រម​ចូលមក​ធ្វើការ​ក្នុង​ចម្ការ​ផ្កា លោក​នឹងមិន​មានឈ្មោះ​ទទួល​មរ​តក​។​

ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)
​ការជួបគ្នា​រវាង​លោក ម៉ា​រី​អូ និង អ្នកនាង តើយ ប្រៀបដូចជា ឆ្កែ និង ឆ្មា ខាំ​គ្នា​មិន​ចេះ​ឈប់​ ព្រោះ​អ្នកនាង តើយ ក៏​មិនមែនជា​ស្រី​ក្រមុំ​សុភាពរាបសារ​អ្វី​ឡើយ តែ​ជា​ស្រី​ឆ្នាស់ និង មិន​ងាយ​ចុះចាញ់​នរណាម្នាក់​ដោយ​ងាយៗ ប៉ុន្តែ​ជម្លោះ​រវាង​ពួកគេ​ទាំងពីរ​បែរជា​បង្កើត​​បានពន្លក​ស្នេហ៍​ដែល​ពោរពេញ​ដោយ​ភាព​រ៉ូ​មែន​ទិ​កទៅ​​វិញ​​៕ ខេ​រី
(​ប្រភព​៖ ធី​អិ​ល​ស៊ី​ថៃ​)

ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)
ម៉ា​រី​អូ និង តើយ ពិតជា​គួរឱ្យ​ក្នាញ់​! (​មាន​វីដេអូ​)