ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​

6 Videos


​ប៊ុន ផៃ​លីន ទើបតែ​ឡើងផ្ទះ​ថ្មី​តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​លាន់មាត់​សរសើរ ពី​ព្រេងសំណាង​របស់​នាង​គ្រប់ៗ​គ្នា ដែល​ក្នុង​រយៈពេល​តែមួយ​ប៉ព្រិចភ្នែក​សោះ នាង​អាច​រកប្រាក់​បាន​យ៉ាងច្រើន ដើម្បី​សាងសង​ផ្ទះល្វែង​សម្រាប់​ជួល ។ ថ្វីត្បិតតែ​មាន​ប្រាក់​សាងសង​ផ្ទះ​ក្តី តែ​ធាតុពិត ប៊ុន ផៃ​លីន បែរជា​កំពុង​រស់នៅក្នុង​ផ្ទះជួល​ទៅវិញ ។​

ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​

M88


ប៊ុន ផៃ​លីន បាន​ប្រាប់​ការពិត ដោយ​មិន​លាក់លៀម​ថា «​រាល់ថ្ងៃនេះ ខ្ញុំ​ពិតជា​រស់នៅ​ផ្ទះជួល​ពិតមែន ពីព្រោះ​ផ្ទះជួល​គឺ​ស្អាត ទូលាយ និង នៅ​ជិត​កន្លែង​ខ្ញុំ​ធ្វើការ​ស្រាប់ ងាយស្រួល​ក្នុងការ​ចេញចូល​» ។ ពិតជា​ប្លែក​ណាស់ សម្រាប់​ស្រី​ស្អាត​សិច​ស៊ី ដែល​ទើប​ប្រកាសថា ខ្លួន​បាន​ឡើងផ្ទះ​តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ តែ​ពេលនេះ ប៊ុន ផៃ​លីន បែរជា​និយាយថា នាង​កំពុងតែ​រស់នៅ​ផ្ទះជួល​ទៅវិញ ។​

ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​

​ប៊ុន ផៃ​លីន បញ្ជាក់​បន្ថែមថា ការរស់នៅ​ផ្ទះជួល​ក៏​មិនមែនជា​រឿង​អន់​ដែរ ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​សប្បាយចិត្ត ណាមួយ​ផ្ទះ​ដែល​នាង​សាងសង​នោះ​នៅ​ឆ្ងាយ​ពេក បើ​ជិះ​ចុះ ជិះ​ឡើង​ខាត​សាំង និង​ខាត​ពេលវេលា ដូច្នេះហើយ​ទើប​នាង​សម្រេចចិត្តថា រស់នៅ​ផ្ទះជួល​ប្រសើរ​ជាង ចង់​ចេញចូល​ឬ​ធ្វើ​អ្វី​ស្មា​ល​ណា​ក៏​មិន​លំបាក ។ ផ្ទះ​ដែល ប៊ុន ផៃ​លីន ជួល​និង​កំពុងតែ​រស់នៅ​នេះ​គឺ​នៅ​ម្តុំ​ត្រើយម្ខាង ស្ពាន​ជ្រោ​ចង្វារ បំណងប្រាថ្នា​របស់​នាង មួយទៀត ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នោះ គឺ​នាង​ចង់បាន​ផ្ទះ​វីឡា​ផ្ទាល់ខ្លួន​មួយទៀត ដើ់ម្បី​រស់នៅ ថ្វីត្បិតតែ បំណងប្រាថ្នា​នេះ​មិនទាន់​សម្រេច តែ​នាង​សង្ឃឹម​នៅក្នុង​ចិត្ត ថា ថ្ងៃ​ណាមួយ​គង់តែ​បានសម្រេច​ជាមិនខាន ។​

ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​

​ត្រឡប់មក​មើល​ការងារ​សិល្បៈ​របស់ ប៊ុន ផៃ​លីន វិញ​ម្តង​គឺ​ពុំ​សូវ​មាន​វត្តមាន​នាង​នៅក្នុង​កម្មវិធី​ធំៗ​នោះទេ ទើបតែ​ថ្មីៗ​នេះ នាង​លេចមុខ​នៅក្នុង​ឈុត​ខារ៉ាអូខេ​របស់​ផលិត​សាន់​ដេ និង ផលិតកម្ម​មួយចំនួន ប៊ុន ផៃ​លីន សង្ឃឹមថា វត្តមាន​ថ្មី​របស់​នាង អាច​នឹងធ្វើ​ឲ្យ​ការងារ​នាង​ឈានឡើង​ល្អប្រសើរ​ជាង​មុន ។ ថ្វីត្បិតតែ​មិនសូវ​លេចមុខ​នៅក្នុង​ទូរទស្សន៍​ឬ​តាម​កម្មវិធី​នានា តែ ប៊ុន ផៃ​លីន និយាយថា នាង​ច្រៀង នៅ​ហាង​មួយ នៅ​ត្រើយម្ខាង​ជាង​រៀងរាល់ថ្ងៃ ហើយ​ប្រាក់ចំណូល​ក៏​ល្អ​គួរសម ៕ អា​លី​ណា​

ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​ប៊ុន ផៃ​លីន ទើបតែ​សាងសង់​ផ្ទះ អស់​ជាង ២០ ម៉ឺន​ដុល្លារ តែ​សុខចិត្ត​រស់នៅ​ផ្ទះជួល​