លោក ស៊ុន ចាន់ថុល ពន្យល់​ពី «​ចំណុចខ្លាំង​-​ខ្សោយ​នៃ​ការទាក់ទាញ​វិនិយោគ​»

​ភ្នំពេញ​៖ រដ្ឋ​ន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ពន្យល់​ពី​«​ចំណុចខ្លាំង និង​ខ្សោយ​នៃ​ការទាក់ទាញ​វិនិយោគ​»​របស់​កម្ពុជា​។ លោក​លើកឡើងថា កម្ពុ​ជាមាន​ប្រជាជន​វ័យក្មេង​ច្រើន និង​មាន​ភូមិសាស្ត្រ​ស្ថិត​ចំ​កណ្តាល​សហគមន៍​អាស៊ាន ដែល​អំណោយផល​ដល់​ការវិនិយោគ​។ លោក​បន្ថែមថា កម្ពុ​ជាមាន​នយោបាយ​បើកចំហរ​ការវិនិយោគ​ផ្ទាល់ និង​អនុគ្រោះ​ពន្ធ​មួយចំនួន​ជាដើម​។ ប៉ុន្តែ លោក​អះអាងថា តម្លៃ​ដឹកជញ្ជូន និង​អគ្គិសនី​នៅ​ថ្លៃ​ជាង​ប្រទេសជិតខាង រួមទាំង​អំពើពុករលួយ និង​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ គឺជា​ឧបសគ្គ​សម្រាប់​អ្នកវិនិយោគ​។​

 សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ​៖

​លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ ក្នុង​វេទិកា​ស្តីពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩​ខែមីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕
 
សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​