លោក ហង់ ជួន ណា​រ៉ុ​ន​៖​យុវជន​ដ៏​មានតម្លៃ ធ្វើ​អ្វីមួយ​ត្រូវ​ប្រាកដនិយម និង​ជួយ​សង្គម

​ភ្នំពេញ​៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា យុវជន​ដ៏​មានតម្លៃ ធ្វើ​អ្វីមួយ​ត្រូវ​ប្រាកដនិយម និង​ចេះ​ជួយ​ដោះស្រាយ​បញ្ហា​ក្នុងសង្គម​។ លោក​បញ្ជាក់ថា ទោះ​រៀន​ជំនាញ ឬ​ធ្វើការ​អ្វីមួយ យុវជន​ត្រូវធ្វើ​វា​ដោយ​ភាពច្បាស់លាស់​។ លោក​បន្ថែមទៀតថា យុវជន  ម្នាក់ៗ​ត្រូវ​ស្គាល់​ចំណុចខ្លាំង និង​ខ្សោយ​របស់ខ្លួន និង​ចេះ​យក​ចំណុចខ្លាំង​ទាំងនោះ​ជួយ​ដល់​សង្គម​។

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក ហង់ ជួនណា​រ៉ុ​ន ដូចតទៅ​៖

​លោក ហង់ ជួនណា​រ៉ុ​ន ថ្លែង​បែបនេះ ក្នុង​វេទិកា​ស្តីពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខែមីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​